ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​រយៈពេល​២​ថ្ងៃ ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៨-៩ ខែធ្នូ ឆ្នាំ​២០១៨​កើត​ឡើ​១៤​លើក​(​យប់​៤​លើក​) ស្លាប់​៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​៩​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៦​នាក់ ។ មូលហេតុ​គ្រោះថ្នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៨-៩ ខែធ្នូ ឆ្នាំ​២០១៨​កើត​ឡើ​១៤​លើក​(​យប់​៤​លើក​) ស្លាប់​៦​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​៩​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៦​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​១​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​៥​លើក​ស្លាប់​២​នាក់​, បត់​គ្រោះថ្នាក់​៣​លើក ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​៣​លើក ស្លាប់​១​នាក់​, ស្រវឹង​១​លើក ស្លាប់​១​នាក់​, ប្រជែង​១​លើក ។ សរុប​ស្លាប់​៥​នាក់ : ម៉ូតូ​៥​នាក់​(​មិន​ពាក់មួក​៣​នាក់​), ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​១​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៥​លើក ស្លាប់​៣​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​២​លើក ស្លាប់​១​នាក់​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច​និង​គោ​យន្ត​១​លើក​, ម៉ូតូ​និង​គោ​យន្ត​១​លើក​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១២​គ្រឿង​, រថយន្ត​តូច​៩​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, គោ​យន្ត​២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៤​លើក​, រថយន្ត​តូច​៧​លើក​, រថយន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក ,​ផ្លូវ​ខេត្ត​៧​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៥​លើក​ស្លាប់​៣​នាក់​(​ស្រី​១​នាក់​)​របួស​៦​នាក់​, ខេត្តបាត់ដំបង​២​លើក ស្លាប់​១​នាក់ របួស​២​នាក់​,​ខេត្តកំពត​១​លើក ស្លាប់​១​នាក់​, ខេត្តឧត្តរមានជ័យ​១​លើក របួស​១​នាក់ និង​ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ