ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័រកៅស៊ូ​ស្អុយ​មាន​ទីផ្សារ​នៅ​វៀតណាម​តាម​ច្រក​ដូនរ័ត្ន

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចេញ​បញ្ជា​មិន​ឲ្យ​មានការ​នាំ​ចេញ​ជ័រកៅស៊ូ​ស្អុយ​ចេញ​ទៅ កាន់​ប្រទេស​ជិតខាង​ក្តី ។ ផ្ទុយ​ទៅ​វិញ​នៅ​ច្រក​ដូនរ័ត្ន​ស្រុក​មេមត់​សកម្មភាព​ចេញ​ជ័រកៅស៊ូ​បាន​ដោយ សេរី​តាម​ច្រក​ធំ​តែ​ម្តង​មិន​មានការ​ទប់ស្កាត់​នោះ​ទេ​ដោយ​ស្ថាប័ន​ផ្សេង​ៗ​នៅ​ប្រចាំ​ច្រក​រង​ចាំតែ​ទទួល លាភសក្ការៈ​តែ​ប៉ុណ្ណោះ ។ ឈ្មួញ​រកស៊ី​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹង​ថា…

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ចេញ​បញ្ជា​មិន​ឲ្យ​មានការ​នាំ​ចេញ​ជ័រកៅស៊ូ​ស្អុយ​ចេញ​ទៅ
កាន់​ប្រទេស​ជិតខាង​ក្តី ។ ផ្ទុយ​ទៅ​វិញ​នៅ​ច្រក​ដូនរ័ត្ន​ស្រុក​មេមត់​សកម្មភាព​ចេញ​ជ័រកៅស៊ូ​បាន​ដោយ
សេរី​តាម​ច្រក​ធំ​តែ​ម្តង​មិន​មានការ​ទប់ស្កាត់​នោះ​ទេ​ដោយ​ស្ថាប័ន​ផ្សេង​ៗ​នៅ​ប្រចាំ​ច្រក​រង​ចាំតែ​ទទួល
លាភសក្ការៈ​តែ​ប៉ុណ្ណោះ ។

ឈ្មួញ​រកស៊ី​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ចាប់ផ្តើម​ប្រកប​របរ​ទិញ​ជ័រកៅស៊ូ​ស្អុ
ញ​ពី​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី​ក្នុង​នោះ​មាន​ខ្លះ​១០០​គីឡូ​ទៅ​២០០​គីឡូក្រាម ដោយ​បាន​ប្រមូល​ទិញ
រាល់​ថ្ងៃជា​មធ្យម​ក្នុង​១​ថ្ងៃ​អាច​ប្រមូល​បាន​ពី​១​តោន​ទៅ​១​តោន​កន្លះ ។ ឈ្មួញ​រកស៊ី​ទិញ​ជ័រកៅស៊ូ​ប្រាប់​បន្ត​ថា សម្រាប់​តម្លៃ​វិញ​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​១.៥០០​រៀល​ទៅ​១.៦០០​រៀល ហើយ​បាន​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ចេញ​តាម​ច្រក​ដូនរ័ត្ន ស្រុក​មេមត់​ក្នុង​១​ជើង​អាច​ចំណេញ​បាន​១០​ម៉ឺន​រៀល ឫ​មាន​ពេល​ខ្លះ​គាត់​បាន​ប្រមូល​ទិញ​ជ័រកៅស៊ូ​មិន​បានដឹង​នៅ​វៀត​ណា​ចុះថោក​ក៏​មាន លុះ​ពេល​ដឹក​យក​ទៅ​លក់​ចំណេញ​តិច​៥​ម៉ឺន​រៀល ហើយ​ខាត​ចូល​ដើម​ក៏​មាន​ដែរ ។ របរ​នេះ​គាត់​បាន​ចាប់ផ្តើមរ​ករ​ហូត​មក​ដល់​សព្វថ្ងៃ​បាន​ជាង​១​ឆ្នាំ​ហើយ​ជាមួយ​នោះ​គាត់​មិន​គិត​ថា​នឹង​ទៅ​ប្រកប​របរ​ផ្សេង​ទេ​ព្រោះថា​របរ​នេះ​ទទួល​បាន​ផល​ចំណេញ​គ្រាន់បើ​ល្មម​នឹង​ដោះស្រាយ​ជីវភាព​គ្រួសារ ។

លោក​ស្រ៊ុ​ន ណាត ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូនរ័ត្ន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ
ទី​០៩ ធ្នូ ២០១៨​ថា ជ័រកៅស៊ូ​ស្អុយ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ទិញ​ពី​តាម​ចម្ការ​ផ្សេង​ៗ​ដឹក​តាម​ម៉ូតូ
ចេញ​តាម​ច្រក​របស់​លោក​លុះ​ពេល​ដែល​មក​ដល់​ច្រក​ត្រូវ​បាន​មន្ត្រី​របស់​លោក​ដេញ​ឲ្យ​ត្រឡប់​មក
ក្រោយ​វិញ ។ ត្រូវ​បាន​ប្រជាពលរដ្ឋ​លើក​ហេតុផល​ថា កៅស៊ូ​ចុះថ្លៃ​បើ​ដឹក​យក​ទៅ​លក់​ឲ្យ​គេ​នៅ​ក្នុង​ស្រុ
ក​ពិបាក​នឹង​លក់​ដោយ​មិនដឹង​ជា លក់​ឲ្យ​ពី​ណា​នោះ​ទេ ក៏​លក់​ឲ្យ​វៀតណាម​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ