ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​ជា​ច្រើន​នាក់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២០​នាក់ ដែល​ជា​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​បាន​ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ ដល់​អ្នក​សារព័ត៌មាន ក្នុង ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​៧…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២០​នាក់ ដែល​ជា​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ថ្នាំ​ញៀន​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​បាន​ធ្វើការ​បង្ហាញ​មុខជា​សាធារណៈ ដល់​អ្នក​សារព័ត៌មាន ក្នុង ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ​ឆ្នាំ​២០១៨ នេះ​។

ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​ឧត្តមសេនីយ៍ទោ ឡុ​ច វ​ណ្ណា​រ៉ា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​អគ្គស្នងការ​នគរបាល​ជាតិ ក៍​ដូច​ជា​ការ​ណែនាំ​របស់ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត សមត្ថកិច្ច​នគរបាល​បាន​ប្រ​តិ​បត្ត​ការ​ចុះ​បង្ក្រាប​បទល្មើស​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន ជា​បន្តបន្ទាប់ ដើម្បី​ទប់ស្កាត​ការ​ចែកចាយ ការ​ប្រើប្រាស់ ថ្នាំ​ញៀន ដែល​តែងតែ​ធ្វើ​សកម្មភាព​ចែកចាយ ពង្វក់ ដល់​ស្រទាប់​យុវជន ជា​កូនចៅ​ប្រជាពលរដ្ឋ ទូ​ទាំង​ខេត្ត ។

ជាកស្តែង ជនសង្ស័យ​ជា​អ្នក​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​២០​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៤​នាក់ ដែល​បង្ហាញ​មុខជា​សាធារណៈ ដល់​អ្នក​សារព័ត៌មាន ក្នុង​ពេល​នេះ គឺ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​សមត្ថកិច្ច នគរបាល ស្រុក ក្រុង ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​៤​រហូត​ដល់​ថ្ងៃ​ទី ៦​ខែធ្នូ កន្លង​ទៅ​នេះ ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២០​នាក់ ​មាន៥​នាក់​ជា​មេខ្លោង​ជួញដូរ​និង​ចែកចាយ​ថ្នាំ​ញៀន ក្នុង​នោះ​មាននៅ​ស្រុក​ទឹកផុស​ចំនួន​២​នាក់ ស្រុក​រលាប្អៀរ​ចំនួន​១​នាក់ និង​ក្រុង​កំពង់ឆ្នាំង ចំនួន​៤​នាក់ ចំណែក​ជនសង្ស័យ​ចំនួន​១៥​នាក់​ទៀត​គឺជា​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន ដែល​ចាប់​មក​ពី​ស្រុក​និង​ក្រុង​ទាំង​៣​ខាងលើ​នេះ ។

លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បន្ត​ថា ចំពោះ​វត្ថុ​តាង​ដែល​រឹបអូស​បាន​មាន​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក (ICE )​ចំនួន​៩៦​កញ្ចប់​, ថ្នាំ​ញៀន​ប្រភេទ​WY មាន​ចំនួន​១៨២​គ្រាប់ ម៉ូតូ​ចំនួន​២​គ្រឿង និង​ទូរ​សព្ទ័​ដៃ​ចំនួន​៤​គ្រឿង ។

ជា​ទិស​ដៅ​ចំពោះ​មុខ លោក​នឹង​ដាក់​វិធានការ​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​នេះ​អោយ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ដោយ​ប្រើ​វិធានការ​ឆែកឆេ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ពេល​យប់​ក៍​ដូច​ជា​ឆែក​រក​សារធាតុ​ញៀន​ផង​ដែរ ។

ក្រៅពី​នោះ​ការ​ធ្វើ​រដ្ឋបាល​នៅ​ពេល​ថ្ងៃ តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម ។ ជាមួយ​គ្នា​ដាក់​កម្លាំង​ឃ្លាំមើល អ្នក​ប្លែក​មុខ​ចេញចូល​ក្នុង​មូលដ្ឋាន​នីមួយ​ៗ និង​ចំណុច​សំខាន់​មួយទៀត តាមដាន​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន ដែល​ទើប​ចេញពី​ព​ន្ឋ​នាគារ ។

ជនសង្ស័យ​ទាំង​២០​នាក់ រួម​ទាំង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ