ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​ដោយ​ពេទ្យ​ឯកជន រង់ចាំ​ដោះស្រាយ​យុត្តិធម៌

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ សាច់ញាតិ​ក្រុម​គ្រួសារ​លោកយាយ​អាយុ​៧៤​ឆ្នាំ​ដែល​ស្លាប់​ដោយសារ​តែ​ម្ចាស់​គ្លីនិក​ឯកជន​យីហោ ជា ហ៊ី​ម ចាក់​ថ្នាំ​បណ្តាល​ឱ្យ​ស្លាប់ ហើយ​នៅ​មិន​ទាន់​ទទួល​បាន​ពន្លឺយុត្តិធម៌​នៅឡើយ​ទេ​ខណៈ​ម្ចាស់​គ្លីនិក​ត្រូវ​គេ​និយាយ​ថា កំពុង​រត់ការ​ដើម្បី​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​។ ដើមហេតុ​គឺ​រឿង​ប្រពន្ធ…

ខេត្តកំពង់ស្ពឺ ៖ អស់​រយៈពេល​ច្រើន​ថ្ងៃ​មក​ហើយ សាច់ញាតិ​ក្រុម​គ្រួសារ​លោកយាយ​អាយុ​៧៤​ឆ្នាំ​ដែល​ស្លាប់​ដោយសារ​តែ​ម្ចាស់​គ្លីនិក​ឯកជន​យីហោ ជា ហ៊ី​ម ចាក់​ថ្នាំ​បណ្តាល​ឱ្យ​ស្លាប់ ហើយ​នៅ​មិន​ទាន់​ទទួល​បាន​ពន្លឺយុត្តិធម៌​នៅឡើយ​ទេ​ខណៈ​ម្ចាស់​គ្លីនិក​ត្រូវ​គេ​និយាយ​ថា កំពុង​រត់ការ​ដើម្បី​បាន​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​។

ដើមហេតុ​គឺ​រឿង​ប្រពន្ធ និង​កូន​របស់​លោក​ប្រធាន​មណ្ឌល​សុខភាព​ឱ​រ៉ា​ល់ ចាក់​ថ្នាំ​បណ្តាល​ឱ្យ​លោក​យាយ​​ម្នាក់​បែកពពុះមាត់​ស្លាប់​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​។ ដើម្បី​រួច​ផុត​ពី​ការ​ចោទប្រកាន់​ថា ចាក់​ថ្នាំ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​នោះ ប្រពន្ធ​និង​កូន​ម្ចាស់​គ្លីនិក​យក​លេស​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ដើម្បី​ដោះ​បន្ទុក ក្នុង​ចេតនា​មិន​ទទួលខុសត្រូវ ដែល​រហូត​មក​ដល់​ពេល​នេះ សាច់​ញាតិ​ក្រុម​គ្រួសារ​លោកយាយ​រង​គ្រោះ​មិន​ទាន់​បាន​សំណង ឬ​យុត្តិធម៌​ណាមួយ​សម្រាប់​លោកយាយ​រង​គ្រោះ​ឡើយ ។

ម្ចាស់​គ្លីនិក​ឯកជន​យីហោ ជា ហ៊ី​ម ជា​ប្រធាន​មណ្ឌល​សុខភាព​ស្រុក​ឱ​រ៉ា​ល់​ផង និង​ជា​មន្ត្រី​យោធា​ផង​នោះ គិត​រឿង​រត់ការ​ជាមួយ​សមត្ថកិច្ច មិន​ចរចា​ជាមួយ​គ្រួសារ​រង​គ្រោះ​ទេ​។ ក្នុង​ថ្ងៃ​កើតហេតុ​ច្បាស់​ណាស់​ថា លោកគ្រូ​ពេទ្យ ជា ហ៊ី​ម មិន​នៅ​ក្នុង​គ្លីនិក​នោះ​ទេ គឺ​នៅ​តែ​ប្រពន្ធ និង​កូនស្រី​ជា​អ្នក​នៅ​ពិនិត្យ​មើលជំងឺ និង​ចាក់​ថ្នាំ​ឱ្យ​លោកយាយ​រង​គ្រោះ​។

អ្នកស្រី​ពៅ អូន អាយុ​ជាង​៦០​ឆ្នាំ ជា​ប្អូនបង្កើត​របស់​សព​លោកយាយ​ពៅ​យ៉ា​ន បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​​យើង​ឱ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​កើតហេតុ​រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់​ជា​សាច់ញាតិ​មិន​ទាន់​បាន​ទទួល​នូវ​ភាព​យុត្តិធម៌​ណាមួយ​ពី​សំណាក់​ម្ចាស់​គ្លីនិក​ឯកជន​យីហោ (​ជា ហ៊ី​ម​) នោះ​ឡើយ ដោយ​គេ​អះអាង​ថា គ្មាន​កំហុស​នោះ​ទេ គេ​ជា​អ្នក​ជួយ បែរមក​ចោទ​គេ​ទៅ​វិញ​។ មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ច្បាប់​ចាត់ការ​បែប​ណា​នៅឡើយ​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ