ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​នៃ​ម្ទេស​ប្លោក​ដែលអ្នក​ស្មាន​មិនដល់

5 ឆ្នាំ មុន

ម្ទេស​ប្លោក​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​សារធាតុចិញ្ចឹម សំខាន់​ៗ​សម្រាប់​ជួយ​ដល់​រាង​កាយ​ឲ្យ​រក្សា​បាន​នូវ​សុខភាព​ល្អ​រឹង​មាំ​។ អ្វី​ដែល​សំខាន់​នោះ គឺ​បន្លែ​មួយ​នេះ​ងាយ​នឹង​រក​ទិញ​បាន ហើយ​សម្បូរ​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់ និង​ទទួលទាន​ម្ទេស​ប្លោក​ជាក់​ជា​មិន​ខាន ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ ។…

ម្ទេស​ប្លោក​ជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​សារធាតុចិញ្ចឹម សំខាន់​ៗ​សម្រាប់​ជួយ​ដល់​រាង​កាយ​ឲ្យ​រក្សា​បាន​នូវ​សុខភាព​ល្អ​រឹង​មាំ​។ អ្វី​ដែល​សំខាន់​នោះ គឺ​បន្លែ​មួយ​នេះ​ងាយ​នឹង​រក​ទិញ​បាន ហើយ​សម្បូរ​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់ និង​ទទួលទាន​ម្ទេស​ប្លោក​ជាក់​ជា​មិន​ខាន ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​របស់​វា​ចំពោះ​សុខភាព​ឡើយ ។
ផល ល្អ​ៗ​នៃ​ការ​ទទួលទាន​ម្ទេស​ប្លោក ហើយ​ចំពោះ​អ្នក​ដែល​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​នេះ​ក៏​ប្រហែល​នឹង​ប្ដូរ​ចិត្ត​ដែរ បន្ទាប់​ពី​អាន​អត្ថបទ​នេះ​រួច ៖

១. ជួយ​ឲ្យ​ស្រក​ទម្ងន់ ៖ ម្ទេស​ប្លោក មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ និង​ជាតិ​ទឹក ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរ​បន្ទាប់​ពី​ទទួលទាន​វា ។ លើស​ពី​នេះ​ទៅ​ទៀត​បន្លែ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែ​មាន​ភាព​សកម្ម​ជាង​មុន​ផង​ដែរ ។

២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖ តើ​អ្នក​ឆាប់​ផ្ដាសាយ ឬ​ឧស្សាហ៍​ឈឺ​គ្រុន​ផ្ដា​យ​សាយ​ណាស់​មែន​ទេ ? នោះ​ក៏​ព្រោះតែ​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​ហើយ ! គួរ​ធ្វើ​យ៉ាងណា​ទៅ ?​មិន​ពិបាក​ឡើយ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បន្ថែម​ម្ទេស​ប្លោក​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ។ ម្ទេស​ប្លោក គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជា​សារធាតុ​ដ៏​សំខាន់​មួយ​ជួយ​ពង្រឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ប្រសើរ​ឡើង ។

៣. ល្អ​សម្រាប់​សុខភាព​ភ្នែក ៖ ម្ទេស​ប្លោក​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​ល្អមើល​ឃើញ​បាន​ច្បាស់ ។

៤.​កាត់​បន្ថយ​ទប់ស្កាត់​ការ​រលាក​ក្នុង​រាង​កាយ ៖ ការ​រលាក ផ្សេង​ៗ​ក្នុង​រាង​កាយ គឺ​សុទ្ធតែ​ផ្សារ​ភ្ជាប់​នឹង​បញ្ហា​សុខភាព ផ្សេង​ៗ​គួរ​ឲ្យ​ព្រួយបារម្ភ​ដូច​ជា ជំងឺ​ធាត់​ជ្រុល​, ជំងឺ​ទឹកនោមផ្អែម​, សម្ពាធ​ឈាម​ឡើង​ខ្ពស់​, ជំងឺ​បេះដូង​, ជំងឺ​រលាក​សន្លាក់​, ជំងឺ​ពុក​ឆ្អឹង និង​ជំងឺមហារីក ។ ម្ទេស​ប្លោក មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ​ហៅ​ថា capsaicin ដែល​ជួយ​គ្រប់គ្រង ឬ​ទប់ស្កាត់​ការ​រលាក​ក្នុង​រាង​កាយ ដូច្នេះ​ហានិភ័យ​នៃ​ជំងឺ ផ្សេង​ៗ​ដែល​ទាក់ទង​ជាមួយ​ការ​រលាក​នឹង​ត្រូវ​បាន​កាត់​បន្ថយ ។

៥.​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ ៖ ម្ទេស​ប្លោក​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ និង​សមាសធាតុ​ស្ពាន់ធ័រ​ដែល​ជួយ​កម្ចាត់​ជាតិពុល​ផ្សេង​ៗ​ចេញពី​ក្នុង​រាង​កាយ​ទាំងមូល ។

៦. ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃប្រសាទ ៖ វីតាមីន B6 ឬ pyridoxine ដែល​មាននៅ​ក្នុង​ម្ទេស​ប្លោក គឺ​សំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ និង​ដំណើរការ​មុខងារ​ខួរក្បាល​ត្រឹមត្រូវ​តាម​ប្រក្រតី ។ សារធាតុចិញ្ចឹម​នេះ​ជួយ​រាង​កាយ​ផលិត​សារធាតុ neurotransmitters ដែល​ទទួលខុសត្រូវ​សម្រួល​ដល់​រាល់​កោសិកា​ក្នុង​ខួរក្បាល​ឲ្យ​ធ្វើការ​ដឹកនាំ​ប​ញ្ចូ​ន​សញ្ញា​ឆ្លងកាត់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សកម្ម (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ