ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់​ធនាគារ​មួយ… ​ស្លា.ប់​១៤​នាក់

5 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ មនុស្ស​១៤​នាក់ ​ក្នុង​នោះ​មាន​ចំណាប់ខ្មាំង​៦​នាក់ បាន​ត្រូវ​ស្លាប់​ កាលពី​យប់​ថ្ងៃ​ទី៦​មក​ទី​៧ ​ធ្នូ នា​ឱកាស​នៃ​សកម្មភាព​ប្លន់​ធនាគារ ក្នុង​ទីក្រុង​ MILAGRES​…

ប្រទេស​ប្រេ​ស៊ី​ល ៖ មនុស្ស​១៤​នាក់ ​ក្នុង​នោះ​មាន​ចំណាប់ខ្មាំង​៦​នាក់ បាន​ត្រូវ​ស្លាប់​ កាលពី​យប់​ថ្ងៃ​ទី៦​មក​ទី​៧ ​ធ្នូ នា​ឱកាស​នៃ​សកម្មភាព​ប្លន់​ធនាគារ ក្នុង​ទីក្រុង​ MILAGRES​ ជាទី​ក្រុង​តូច​មួយ នា​ភាគ​ឦសាន​​ប្រេ​ស៊ី​ល​។

អាជ្ញាធរ​រាយការណ៍​ថា សមាជិក​៥​នាក់​នៃ​ក្រុម​ចោរប្លន់​មួយ ដែល​វាយប្រហារ​ប្លន់​ធនាគារ​២​ស្ថិត​នៅ​តាម​វិ​ថី​សំខាន់​មួយ​នៃ​ទីក្រុង​នោះ ត្រូវ​ស្លាប់​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​ប៉ូលិស នា​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ​ម៉ោង​ក្នុងស្រុក​។ ជនសង្ស័យ​២​នាក់​ទៀត​ស្លាប់​ ព្រោះ​របួសធ្ងន់ ដោយ​គ្រាប់កាំភ្លើង​នៅ​មន្ទីរពេទ្យ​។ ចំណែក​ជនសង្ស័យ​៨​នាក់​ថែម​ទៀត​ត្រូវ​បាញ់​ស្លាប់ ពេល​ប៉ូ​លិ​ស​ដេញ​តាម​។ មនុស្ស​៦​នាក់​ដែល​ពួក​ចោរ​ចាប់​ជា​ចំណាប់ខ្មាំង ក៏​ត្រូវ​ស្លាប់​ដែរ​ក្នុង​ពេល​មានការ​តតាំង​គ្នា​។

បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា ចំណាប់ខ្មាំង​៥​នាក់​ក្នុង​ចំណោម​ចំណាប់ខ្មាំង​ទាំង​៦​នាក់​ដែល​ស្លាប់ ជា​សមាជិក​នៃ​គ្រួសារ​តែ​មួយ ក្នុង​នោះ​មាន​ក្មេង​ជំទង់​២​នាក់ ម្នាក់​អាយុ​១៣​ឆ្នាំ​ហើយ​ម្នាក់​ទៀត​អាយុ​​១៤​ឆ្នាំ​។ ពួក​ចោរប្លន់​បាន​រាំង​ខ្ទប់​ផ្លូវ​ប្រើ​រថយន្ត​កាំ​មី​ញ៉ុ​ង​១​គ្រឿង ហើយ​ប៉ូលិស​បាន​ចេញ​ធ្វើ​អន្តរា​គមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ