ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​តម្លៃ​ផ្ទះ​មិន​ប៉ះពាល់​ខ្លាំង​ដល់​កូរ៉េ​ខាងត្បូង​ទេ

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មក​ថា តម្លៃ​ផ្ទះ​ដែល​កំពុង​តែ​កើនឡើង​មិន​បាន​ជំរុញ​ដល់​ម្ចាស់ផ្ទះ​ច្រើន​ក្នុង​កូរ៉េ​ខាងត្បូង​ឲ្យ​បង្កើន​ការ​ចំណាយ​ឡើយ​។ យោង​តាម​របាយការណ៍​ដោយ​ធនាគារជាតិ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា កំណើន​តម្លៃ​ផ្ទះ​១%​នាំ​ឲ្យ​ការ​ចំណាយ​របស់​ប្រជាជន​ដែល​ជា​ម្ចាស់​អចលនទ្រព្យ​កើនឡើង​បាន​០,០២% ។ ស្ថិតិ​នេះ​យោង​ទៅ​តាម​ទិន្នន័យ​រវាង​ឆ្នាំ​២០១៣ ដល់​២០១៦ ពេល​ដែល​វិស័យ​អចលនទ្រព្យ​របស់​កូរ៉េ​ខាងត្បូង​លូតលាស់​យ៉ាង​ខ្លាំង…

ទីក្រុង​សេ​អ៊ូ​ល ៖ របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មក​ថា តម្លៃ​ផ្ទះ​ដែល​កំពុង​តែ​កើនឡើង​មិន​បាន​ជំរុញ​ដល់​ម្ចាស់ផ្ទះ​ច្រើន​ក្នុង​កូរ៉េ​ខាងត្បូង​ឲ្យ​បង្កើន​ការ​ចំណាយ​ឡើយ​។

យោង​តាម​របាយការណ៍​ដោយ​ធនាគារជាតិ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា កំណើន​តម្លៃ​ផ្ទះ​១%​នាំ​ឲ្យ​ការ​ចំណាយ​របស់​ប្រជាជន​ដែល​ជា​ម្ចាស់​អចលនទ្រព្យ​កើនឡើង​បាន​០,០២% ។ ស្ថិតិ​នេះ​យោង​ទៅ​តាម​ទិន្នន័យ​រវាង​ឆ្នាំ​២០១៣ ដល់​២០១៦ ពេល​ដែល​វិស័យ​អចលនទ្រព្យ​របស់​កូរ៉េ​ខាងត្បូង​លូតលាស់​យ៉ាង​ខ្លាំង ។

លោក Lee Seung-yoon អ្នក​សរសេរ​របាយការណ៍​ខាងលើ និង​មក​ពី​ធនាគារជាតិ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ៖« ជា​ទូទៅ មនុស្ស​វ័យ​កណ្តាល​ចង់​ចំណាយ​ច្រើន​ជាង ប្រសិនបើ​ផ្ទះ​របស់​ពួក​គេ​មាន​តម្លៃ​ថ្លៃ ខណៈ​ដែល​ប្រជាជន​ចាស់​ៗ​ត្រូវ​តែ​បង្កើន​ប្រាក់​សន្សំ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ជីវិត​បន្ទាប់​ពី​ចូល​និវត្តន៍ មិន​ថា​មាន​អតិផរណាទេ »​។ លោក​បាន​បន្ត​ថា ៖« ព្រោះតែ​កត្តា​ប្រជាសាស្ត្រ​ផ្លាស់​ប្តូរ ចំនួន​មនុស្ស​ចាស់​បាន​កើនឡើង ហើយ​ភាពយឺត​នៃ​ការ​ចំណាយ​របស់​ប្រទេស​បាន​ធ្លាក់​ចុះ​ជា​លទ្ធផល »​។

កូរ៉េ​ខាងត្បូង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ចំនួន​មនុស្ស​ចាស់​កើនឡើង​លឿន​ជាងគេ ក្នុង​ពិភពលោក ដោយ​មាន​មនុស្ស​ដែល​មាន​អាយុ​លើស​៦៥​ឆ្នាំ​ស្មើនឹង​១៤,២%​នៃ​ប្រជាជន​សរុប​កាលពី​ឆ្នាំ​២០១៧ ។
លើស​ពី​នេះ​ទៀត របាយការណ៍​ខាងលើ​បាន​បង្ហាញ​ថា ប្រជាជន​ដែល​មិន​មានផ្ទះ​មិន​មានចិត្ត​ចង់​ចំណាយ​ច្រើន​ដូច​ប្រជាជន​ដែល​មានផ្ទះ​ទេ ។ កំណើន​១%​នៃ​តម្លៃ​ផ្ទះ បែរជា​នាំ​ឲ្យ​ការ​ចំណាយ​ធ្លាក់​ចុះ​០,២៤៦% វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ