ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ដក​ទីប្រឹក្សា​ម្នាក់​តែងតាំង​នាយសេនាធិការ​ថ្នី

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​៨​ធ្នូ ពី​ការ​ចាកចេញ​របស់​ទីប្រឹក្សា​ជំនិត​ម្នាក់ ហើយ​ជា​អគ្គលេខាធិការ​សេត​វិមាន លោក​JORN KELLY​។ នៅ​មុខ​អ្នកកាសែត​ឯ​សេត​វិមាន​លោក​ត្រាំ​ថ្លែង​ថា លោក​JORN…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​៨​ធ្នូ ពី​ការ​ចាកចេញ​របស់​ទីប្រឹក្សា​ជំនិត​ម្នាក់ ហើយ​ជា​អគ្គលេខាធិការ​សេត​វិមាន លោក​JORN KELLY​។

នៅ​មុខ​អ្នកកាសែត​ឯ​សេត​វិមាន​លោក​ត្រាំ​ថ្លែង​ថា លោក​JORN KELLY​នឹង​ចាកចេញ​នា​ដំណាច់ឆ្នាំ​នេះ ហើយ​លោក​គូសបញ្ជាក់​ថា ឈ្មោះ​របស់​អ្នក​ឡើង​បន្ត​ត្រូវ​ប្រកាស​រយៈពេល​១​ថ្ងៃ​ឬ​២​ថ្ងៃ​ទៀត រួច​លោក​នាគ្រា​ដំបូង​តែងតាំង​អ្នក​ជំនួស​ស្ដីទី​​ម្នាក់​។

ម្យ៉ាងទៀត​នា​ថ្ងៃ​ទិ​ី​៨​ធ្នូ​នោះ​ដែរ លោក​ត្រាំ​បាន​តែងតាំង​ឧត្ដមសេនីយ MARK MILLEY​នាយ​សេនាធិ​ការ​កងទ័ពជើងគោក ជា​នាយ​អគ្គសេនាធិការ​កងទ័ព​អា​មេ​រិ​ក ជំនួស​ឧត្ដមសេនីយ​JOSEPH DUNFORD​។ អាណត្តិ​របស់​ឧត្ដមសេនីយ​DUNFORD​តាម​ពិត​ត្រូវ​ចប់​រហូត​ដល់​ថ្ងៃ​ទី​១​តុលា​ឆ្នាំ​២០១៩​ឯណោះ​។

ប្រធានាធិបតី​អា​មេ​រិ​ក បន្ទាប់​ពិ​ី​តែងតាំង​រដ្ឋមន្ត្រី​យុត្តិធម៌​និង​តំណាង​ថ្មី របស់​អា​មេ​រិ​ក​ប្រចាំ​អ​.​ស​.​ប ធ្លាប់​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧​ធ្នូ​ថា លោក​នឹង​ធ្វើការ​ប្រកាស ទាក់ទិន​នឹង​រចនា សម្ព័ន្ធ​យោធា​របស់​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ