ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​គ្នា​សែង​ជន​រង​គ្រោះ​យក​ទៅ​កប់​ដីខ្សាច់​ដើម្បី​សង្គ្រោះ​ជីវិត (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងភ្លើង​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ពេល​គាត់​ត​បណ្តាញអគ្គីសនី​ថ្មី​នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ហើយ​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​ដួល​ដេក​នៅ​នឹង​កន្លែង​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងភ្លើង​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ពេល​គាត់​ត​បណ្តាញអគ្គីសនី​ថ្មី​នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​មួយ​កន្លែង​ហើយ​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់​ដួល​ដេក​នៅ​នឹង​កន្លែង​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

រង​គ្រោះ​ខាងលើ​ឈ្មោះ ប៊ូ សុធី អាយុ​៣៩​ឆ្នាំ មុខរបរ​ជាងភ្លើង មានស្រុក​កំណើត ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

ប្រភព​ព័ត៌មាន​ពី​កម្មករ​សំណង់​នៅ​ក្នុង​ការដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ត​បណ្ដាញអគ្គីសនី​នៅ​តាម​ផ្ទះល្វែង​ក្នុង​ការដ្ឋាន​សំណង់​នោះ ហើយ​ភ្លាត់ស្នៀត​ប៉ះ​ចំ​មុខតំណ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆក់​ដួល​ដេក​នៅ​នឹង​កន្លែង​រង​របួសធ្ងន់​តែ​ម្ដង​។

ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​កម្មករ​រួម​ជាមួយ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សែង​ជន​រង​គ្រោះ​យក​ទៅ​កប់​ដីខ្សាច់​និង​ស្រោច​ទឹក​ដើម្បី​ជា​ការ​ជួយ​សង្គ្រោះ​បឋម​។

បន្ទាប់​មក​ទើប​ហៅ​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ទើប​រួច​ផុត​ពី​ការ​ស្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ