ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួន​១៣៨៥​នាក់… បាតុកម្មហិ.ង្សា​​ពួក​អាវកាក់​លឿង​

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ប្រភព​ព័ត៌មាន​ប៉ូ​លិ​ស​រាយការណ៍​ថា មនុស្ស​១៣៨៥​នាក់​បាន​ត្រូវ​ចាប់ខ្លួន​នៅ​បារាំង កាល​ពី​ថ្ងៃ​ទី​៨ ​ធ្នូ ​នៅ​ខាងក្រៅ​បាតុកម្ម​របស់​ពួក​អាវកាក់​លឿង ហើយ​មនុស្ស​៩៧៤​នាក់​ត្រូវ​ជាប់​ឃុំឃាំង​។ យោង​តាម​ក្រសួងមហាផ្ទៃ​បារាំង​ថា នៅ​ក្រុងប៉ារីស​ចាប់​ពីរសៀល​ថ្ងៃ​ទី​៨​ធ្នូ…

ប្រទេស​បារាំង ៖ ប្រភព​ព័ត៌មាន​ប៉ូ​លិ​ស​រាយការណ៍​ថា មនុស្ស​១៣៨៥​នាក់​បាន​ត្រូវ​ចាប់ខ្លួន​នៅ​បារាំង កាល​ពី​ថ្ងៃ​ទី​៨ ​ធ្នូ ​នៅ​ខាងក្រៅ​បាតុកម្ម​របស់​ពួក​អាវកាក់​លឿង ហើយ​មនុស្ស​៩៧៤​នាក់​ត្រូវ​ជាប់​ឃុំឃាំង​។

យោង​តាម​ក្រសួងមហាផ្ទៃ​បារាំង​ថា នៅ​ក្រុងប៉ារីស​ចាប់​ពីរសៀល​ថ្ងៃ​ទី​៨​ធ្នូ បាតុកម្ម​មួយ​ចំនួន​ប្រែ​ក្លាយ​ទៅជា​ការ​បង្ក​អំពើ​ហិង្សា​ក្នុង​ទីក្រុង​ជា​ច្រើន​របស់​បារាំង​។ បាតុករ​ប្រមាណ​ជា​១២៥.០០០​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា ក្នុង​នោះ​១០.០០០​នាក់​នៅ​ក្រុងប៉ារីស​។ នៅ​ក្រុងប៉ារីស​បណ្ដា​រថយន្ត​ត្រូវ​ដុត​បំផ្លាញ ហើយ​កញ្ចក់​ជា​ច្រើន​ត្រូវ​វាយ​បំបែក រួច​មានការ​ដាក់​របាំង​រាំងផ្លូវ​នៅ​វិ​ថី FRIEDLAND មហាវិថី COURCELLES​ឬ​មហាវិថី​GARE SAINT LAZARE​។ ពិសេស​មនុស្ស​៩២០​នាក់​ត្រូវ​ចាប់ខ្លួន​នៅ​ក្រុងប៉ារីស​ឬ​តំបន់​ទីក្រុង​នេះ​។

ចំណែក​នៅ​ក្រុង​ទូ​លួស​ពិសេស​នៅ​តំបន់​OCCITANIE សភាពការណ៍​ពិតជា​ក្ដៅ​គគុក​។ ការ​ប៉ះទង្គិច​គ្នា​នានា​ផ្ទុះ​ឡើង​រវាង​ពួក​បាតុករ​១០០០​នាក់​និង​កងកម្លាំង​ប៉ូលិស​។ របាំង​រាំងផ្លូវ​នានា​ត្រូវ​បាន​ដាក់ ជាមួយ​ការ​ប្រមូល​សម្ភារ​សំណង់​ឬ​របស់​ងាយ​ដុត​ឆេះ​ទាំងឡាយ​នៅ​លើ​ទ្រូងផ្លូវ​។ សភាពការណ៍​ក៏​តានតឹង​ដែរ​នៅ SAINT ETIENNE ដែល​នៅ​ទីនោះ​រថយន្ត​ប៉ូលិស​ត្រូវ​ដុត ហើយ​នៅ​ទីក្រុង​RENNES ប៉ូលិស​ប៉ះ​គ្នា​ជាមួយ​ពួក​បាតុករ​ដែល​បិទមុខ​។ ការ​ប៉ះទង្គិច​គ្នា​ក៏​កើត​មាន​រហូត​ដល់​ពេល​យប់​។ ហាង​ទំនិញ​នានា​ត្រូវ​ចូល​អុកឡុក​និង​ប្លន់​។

សកម្មភាព​ពួក​អាវកាក់​លឿង​នៅ ក្រុង​ព្រុ​ច​សែ​ល​ចំណែក​នៅ​ក្រុង​ព្រុ​ច​សែ​ល​បែ​ល​ហ្សិ​ក​វិញ យោង​តាម​ប៉ូលិស​ថា មនុស្ស​ប្រមាណ​ជា​៤០០​នាក់ ត្រូវ​ចាប់ខ្លួន​នា​ថ្ងៃ​ទី​៨​ធ្នូ​នៅ​ទីក្រុង​នេះ ហើយ​ប៉ូលិស​ម្នាក់​រង​របួស ពេល​ផ្ទុះ​បាតុកម្ម របស់​ពួក​អាវកាក់​លឿង​បែ​ល​ហ្សិ​ក ដែល​ប្រមូលផ្ដុំ​មនុស្ស​ប្រមាណ​ជា​១០០០​នាក់​។

ពួក​អាវកាក់​លឿង​មួយ​ចំនួន​បាន​គប់​គ្រឿង​ឆេះ​និង​របស់របរ​នានា​ទៅ​លើ​កងកម្លាំង​ប៉ូលិស នៅ​សង្កាត់​ដែល​មាន​បណ្ដា​ស្ថាប័ន​អឺរ៉ុប ហើយ​នៅ​ទីនោះ​វិ​ថី​ទាំងឡាយ​ត្រូវ​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​។ ប៉ូលិស​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​កាណុង​បាញ់​ទឹក ព្រមទាំង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែកពួក​បាតុករ​។ ក៏​មានការ​ខូចខាត​មួយ​ចំនួន​ដោយសារ​ការ​អុកឡុក​របស់​ពួក​បាតុករ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ