ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​រត់​ជាន់​គ្នា​… ​ស្លា.ប់​ និង​របួស​ជាច្រើន

5 ឆ្នាំ មុន

ប្រទេស​អីុ​តា​លី ៖ មនុស្ស​៦​នាក់ ​ក្នុង​នោះ​មាន​ក្មេង​ជំទង់​៥​នាក់​អាយុ​ពី​១៤​ទៅ​១៦​ឆ្នាំ​បាន​ត្រូវ​ស្លាប់​ ក្រោយ​​ការ​ផ្អើល​រត់​ជាន់​គ្នា កាលពី​ថ្ងៃ​ទី​៨ ​ធ្នូ ​ពេល​មានការ​ប្រគំ​តន្ត្រី ក្នុង​ហាង​ឌី​ស្កូ​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង​ANCONE នា​ភាគ​កណ្ដាល​អី​ុ​តា​លី…

ប្រទេស​អីុ​តា​លី ៖ មនុស្ស​៦​នាក់ ​ក្នុង​នោះ​មាន​ក្មេង​ជំទង់​៥​នាក់​អាយុ​ពី​១៤​ទៅ​១៦​ឆ្នាំ​បាន​ត្រូវ​ស្លាប់​ ក្រោយ​​ការ​ផ្អើល​រត់​ជាន់​គ្នា កាលពី​ថ្ងៃ​ទី​៨ ​ធ្នូ ​ពេល​មានការ​ប្រគំ​តន្ត្រី ក្នុង​ហាង​ឌី​ស្កូ​មួយ​ស្ថិត​នៅ​ជិត​ទីក្រុង​ANCONE នា​ភាគ​កណ្ដាល​អី​ុ​តា​លី ជាប់​ឆ្នេរសមុទ្រ​អា​ឌ្រី​យ៉ា​ទិ​ក​។

ពួក​អ្នក​ជួយ​សង្គ្រោះ​គូសបញ្ជាក់​ថា ក្រៅពី​អ្នក​ស្លាប់​មនុស្ស​ដល់​ទៅ​ប្រមាណ​ជា​១០០​នាក់​រង​របួស ក្នុង​នោះ​១៣​នាក់​របួសធ្ងន់​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​យុវតី​៣​នាក់​និង​ក្មេ្ម​ង​ប្រុស​ជំទង់​២​នាក់ និង​ម្ដាយ​របស់​ពួក​គេ ដែល​ជូន​ពួក​កូន​ៗ​មក​ទស្សនាការ​ប្រគំ​តន្ត្រី របស់​តារាចម្រៀង​SFERA EBBASTA​។

សោកនាដកម្ម​នោះ​កើត​មាន​ពេល​ស្នួរ​ឆ្លង​ចេញពី​ហាង​ឌី​ស្កូ LANTERNA AZZURRA​ ជា​ក្លឹ​បរា​ត្រី​មួយ​នៃ​ទី​ក្រុង CORTNALDO​បាន​បាក់​។ ការ​ប្រើប្រាស់​ចំហាយ​ឧស្ម័ន​ម្រេច​នៅ​ក្នុង​ហាង​នេះ បង្ក​ឲ្យ​មាន​​ចលាចល​ផ្អើល​មនុស្ស​ច្រើន​សិប​នាក់រ​ត់ទៅ​លើ​ស្នួរ​ច្រកចេញ​។

អាជ្ញាធរ​និយាយ​ថា ​វត្តមាន​របស់​មនុស្ស​ច្រើន​ជ្រុល​ពេក​ ទើប​បណ្ដាល​ឲ្យ​មានការ​បាក់​ស្នួរ​នោះ​។ សាល​សំខាន់​របស់​ហាង​ឌី​ស្កូ​នោះ​អាច​ទទួល​មនុស្ស​៤៦៩​នាក់ តែ​គេ​លក់​សំបុត្រ​ដល់​ទៅ​១៣០០​។ ការ​ស៊ើ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​សោកនាដកម្ម​នេះ​និង​បណ្ដា​អ្នក​ទទួលខុសត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ