ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​រួមការ​ងារ ៖ មិន​មាន​នរណា​នឹក​ស្មានថា​គាត់​…​យ៉ាង​រន្ធត់​បែប​នេះ​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងផ្ទះ​ល្វែង​ទុក​ចោល​មួយ​កន្លែង តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងផ្ទះ​ល្វែង​ទុក​ចោល​មួយ​កន្លែង តាម​ផ្លូវ​សហព័ន្ធ​រុ​ស្សី ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អេ​ង ម៉ក់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​បុគ្គលិក​សន្តិសុខ ​GKS ប៉ុន្តែ​ទើប​ចូល​បម្រើ​ការងារ​បាន​មួយ​យប់​ប៉ុណ្ណោះ មានស្រុក​កំណើត នៅ​ក្នុងភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។​មាន​ប្រពន្ធ និង​កូនស្រី​២​នាក់​ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

តាម​ប្រ​ភ​ព​ព័ត៌មាន​ពី​មិត្ត​រួមការ​ងារ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​គឺជា​អតីត​បុគ្គលិក​​ក្រុមហ៊ុន​សន្តិសុខខាងលើ ដែល​កន្លង​មក​ធ្លាប់​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​សន្តិសុខ GKS ប៉ុន្តែ​គាត់​បាន​សុំ​ឈប់​ទៅ​វិញ ដោយសារ​តែ​គាត់​មាន​ជម្ងឺ​ក្រពះ​ធ្ងន់ធ្ងរ​។​លុះ​មុន​ពេល​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​១​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ត្រឡប់​ទៅ​ជួប​តំណាង​ក្រុមហ៊ុន ហើយ​សុំ​ចូល​បម្រើ​ការងារ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​មើលទៅ​ជន​រង​គ្រោះ​ហាក់​មាន​សុខភាព​មិនសូវ​ល្អ​នោះ​ទេ តែ ដោយ
សារ​មានការ​អាណិតអាសូរ ទើប​តំណាង​ក្រុមហ៊ុន​បាន​ទទួលយក​ជន​រង​គ្រោះ​ឲ្យ​ចូល​ធ្វើការ​វិញ ។ លុះ​នៅ​វេលា​យប់​ថ្ងៃ​ដដែល ជន​រង​គ្រោះ​រួម​ជាមួយ​មិត្តភក្ដិ​រួមការ​ងារ​ម្នាក់​ទៀត​បាន​ទៅ​ដេក​យាម​នៅ​ចំណុច​កើតហេតុ​ខាងលើ ហើយ​មិន​មាន​នរណា​នឹក​ស្មានថា​គាត់​ចងក​សម្លាប់​ខ្លួនបែបនេះ​​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់ វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ទើបត្រូវ​បាន​ជនជាតិ​ចិន​ម្នាក់ ព្រមទាំង​អ្នកបកប្រែ​ភាសា​ចិន​ម្នាក់​ទៀត ដែល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ក្បែរ​នោះប្រទះ​ឃើញ​ជន​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន ក៏​បាន​ស្រែក​ប្រាប់​សន្តិសុខ​ឲ្យ​ទៅ​មើល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​សន្តិសុខ​បាន​ស្រាយចំណង​ដាក់ចុះ​មក​ក្រោម​ក្នុង​បំណង​នាំ​ជនរងគ្រោះ​យក​ទៅ​សង្គ្រោះ​បន្ទាន់​ដែរ ប៉ុន្តែ​ហួសពេល​ទៅ​ហើយ ព្រោះ​ជន​រង​គ្រោះ​បាន​ស្លាប់​មិន​តាំងពី​ពេល​ណា​នោះ​ទេ​។

បន្ទាប់​មក​បាន​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ហើយក្រោយ​ការ​ពិនិត្យ​រួច សព​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ