ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រើន​ម្ល៉ឹង​ៗ​ហ៊ាន​បន្លំ​ភ្នែក​សមត្ថកិច្ច​ផង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឈើ​អារ​ច្រើន​ប្រភេទ​ដែល​គេ​អារ​ជា​បន្ទះ​មាន​ទំហំ និង​ប្រវែង​ប៉ុន​ៗ​គ្នា​មាន​ប្រមាណ​ជាង​២០ ម៉ែត្រគូប​ដឹក​តាម​រថយន្ត​ពីរ​គ្រឿង ត្រូវ​បាន​មន្ត្រី​ធ្វើការ​ស្ទាក់​ចាប់​បាន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨…

ខេត្តកំពង់ឆ្នាំង ៖ ឈើ​អារ​ច្រើន​ប្រភេទ​ដែល​គេ​អារ​ជា​បន្ទះ​មាន​ទំហំ និង​ប្រវែង​ប៉ុន​ៗ​គ្នា​មាន​ប្រមាណ​ជាង​២០ ម៉ែត្រគូប​ដឹក​តាម​រថយន្ត​ពីរ​គ្រឿង ត្រូវ​បាន​មន្ត្រី​ធ្វើការ​ស្ទាក់​ចាប់​បាន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ឈូក​ក្រញាស់ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខណៈ ដែល​រថយន្ត​ទាំង​២​គ្រឿង ព្យាយាម​បើក​តាម​ផ្លូវជាតិ​លេខ​៥ បន្លំ​សមត្ថកិច្ច ។

លោក ឯម វិចិត្រ ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​ព័ត៌មាន​ថា មាន​រថយន្ត​ពីរ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ឃ្លុប​បិទ​ជិត​បាន​ដឹកឈើ​ឆ្លងកាត់​ស្រុក​កំពង់ត្រឡាច លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឈូកស និង​នគរបាល​ស្រុក​កំពង់ត្រឡាច​ស្ទាក់​ចាប់​បាន​រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​នៅ​ចំណុច ភូមិ​ឈូក​ក្រញាស់ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​នៅ​វេលា​ម៉ោងជាង​១១​យប់ ហើយ​ក៏​បាន​យក​មក​កាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ ដើម្បី​រក្សា​ទុកជា​បណ្ដោះអាសន្ន​រង់ចាំ​ការ​ត្រួតពិនិត្យ​នៅ​ពេល​ព្រឹក​ឡើង ។

នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ត្រឡាច​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧ ខែធ្នូ នេះ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ធ្វើការ​កាក់​ស៊ី ឃ្លុប​រថយន្ត ដើម្បី​ធ្វើការ​ឆែកឆេរ ហើយ​ក៏​បានឃើញ​ឈើ​ជា​ប្រភេទ​ឈើក្រហម ឈើ​ស ច្រើន​ប្រភេទ​ដែល​គេ​ប្រើ​ជា​បន្ទះ​ៗ​មាន​ទំហំ​៤​ហ៊ុន គុណ​នឹង​៩​ហ៊ុន ប្រវែង​៣​ម៉ែត្រ មាន​ចំនួន​១០៨៥​សន្លឹក ក្នុង​មួយ​រថយន្ត​ស្មើគ្នា​ទាំង​ពីរ​រថយន្ត ។ រថយន្ត​ទាំង​ពីរ​គ្រឿង​មាន​រថយន្ត​ទី​១ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3D- 5134 ចំណែក​មួយ​រថយន្ត​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដូច​គ្នា ពាក់​ស្លាក​លេខ​ភ្នំពេញ 3A- 23 24 ។

លោក ឯម វិចិត្រ បាន​បញ្ជាក់​ថា ឈើ​ទាំង​ពីរ​រថយន្ត​មួយ​មាន​ចំនួន​២៣,៣២៨ ម៉ែត្រគូប ។ ក្រោយ​ធ្វើការ​វាស់វែង​សមត្ថកិច្ច​ជំនាញ​របស់​លោក​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវច្បាប់ ។ តាម​ច្បាប់​ស្ដី​ពី​ការ​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ​ម្ចាស់​រថយន្ត​ដឹកឈើ​ខាងលើ​ត្រូវ​បាន​ចូល​មក​បង់​ផាកពិន័យ ដើម្បី​យក​រថយន្ត​ទៅ​ត្រឡប់​ទៅ​វិញ ក្នុង​រយៈពេល​១​ខែ ប៉ុន្តែ​ឈើ​ទាំងអស់​ត្រូវ​បាន​ដកហូត​ជា​សម្បត្តិ រដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ