ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោង​កំណត់​គោលការណ៍​អាពាហ៍ពិពាហ៍​ដែល​ខ្ជះខ្ជាយ

5 ឆ្នាំ មុន

លោក​យ៉ាង ជុង​តា​វ មន្ត្រី​នៅ​ក្រសួង​វប្បធម៌​របស់​ចិន បង្ហើប​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ កន្លង​មក​ថា រដ្ឋា​ភិបាល​កំពុង​ពិចារណា​កំណត់​លើ​គោលការណ៍​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​កូនកំលោះ​ក្រមុំ​ថា​គួរ​ប្រតិបត្តិ​បែប​ណា​ឲ្យ​មាន​ភាព​ងាយស្រួល មិន​ខ្ជះខ្ជាយ និង​រក្សា​ពី​គុណ​តម្លៃ​ប្រពៃណី និង​ទំនៀមទម្លាប់ ក្រោយ​ពី​ប្រទះ​ឃើញ​ថា…

លោក​យ៉ាង ជុង​តា​វ មន្ត្រី​នៅ​ក្រសួង​វប្បធម៌​របស់​ចិន បង្ហើប​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ កន្លង​មក​ថា រដ្ឋា​ភិបាល​កំពុង​ពិចារណា​កំណត់​លើ​គោលការណ៍​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​កូនកំលោះ​ក្រមុំ​ថា​គួរ​ប្រតិបត្តិ​បែប​ណា​ឲ្យ​មាន​ភាព​ងាយស្រួល មិន​ខ្ជះខ្ជាយ និង​រក្សា​ពី​គុណ​តម្លៃ​ប្រពៃណី និង​ទំនៀមទម្លាប់ ក្រោយ​ពី​ប្រទះ​ឃើញ​ថា បច្ចុប្បន្ន​រមែង​រំលេច​ដោយ​ភាព​លេចធ្លោ និង​ថ្កុំថ្កើង​បង្អួត​អ្នកស្រុក ។

មក​ដល់​ពេល​នេះ​អាជ្ញាធរ​ចិន​មិន​បាន​បញ្ជាក់​ថា ច្បាប់ទម្លាប់​នៃ​ការ​គ្រប់គ្រង​លើ​អាពាហ៍ពិពាហ៍​នេះ​នឹង​មាន​សុពលភាព​នៅ​ពេល​ណា ? ប៉ុន្តែ​ខាង​បក្ស​កុម្មុយនីស្ត​ចិន ធ្លាប់​បាន​ណែនាំ​ឲ្យ​មាន​លក្ខណៈ​សម​ស្រប និង​កាត់​បន្ថយ​លើ​ការ​ចំណាយ​កាលពី​ឆ្នាំ​២០១៦​រួច​មក​ហើយ ។

ចំណែក​សារព័ត៌មាន​បរទេស​ផ្សាយ​ថា ការ​រៀប​អាពាហ៍ពិពាហ៍​បែប​ខ្ជះខ្ជាយ​កំពុង​មានការ​ពេញ​និយម​នៅ​ប្រទេស​ចិន និង​នៅ​តាម​បណ្ដា​ប្រទេស​នានា​ជា​ច្រើន​ទៀត ខណៈ​ពេល​ភ្ញៀវ​ដែល​ចូលរួម​ត្រូវ​ចងដៃ​ជា​ប្រាក់ ឬ​ជូន​កាដូ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ពិធី​នេះ​ដើម្បី​មានមុខមាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ