ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ហ្ន៎​ដែល​មាន​រស​ឆ្ងាញ់​ជាង​រសនា​នា?

5 ឆ្នាំ មុន

ពាក្យ​សច្ចៈ​ហ្នឹងឯង​ជា​រស់​ឆ្ងាញ់​ជាង​រសនា​នា​។ សច្ចៈ​បាន​សេចក្តី​ថា​ដូច​ម្តេច? បាន​ដល់​អ្វីខ្លះ? សច្ចៈ​បាន​សេចក្តី​ថា ពាក្យ​ទៀងទាត់ ពាក្យពិត​ត្រង់ ពាក្យ​មិន​ប្រែប្រួល បាន​ដល់​ការ​និយាយ​ពាក្យពិត ធ្វើ​តាម​ការងារ​ពិត ពាក្យពិត…

ពាក្យ​សច្ចៈ​ហ្នឹងឯង​ជា​រស់​ឆ្ងាញ់​ជាង​រសនា​នា​។ សច្ចៈ​បាន​សេចក្តី​ថា​ដូច​ម្តេច? បាន​ដល់​អ្វីខ្លះ?
សច្ចៈ​បាន​សេចក្តី​ថា ពាក្យ​ទៀងទាត់ ពាក្យពិត​ត្រង់ ពាក្យ​មិន​ប្រែប្រួល បាន​ដល់​ការ​និយាយ​ពាក្យពិត ធ្វើ​តាម​ការងារ​ពិត ពាក្យពិត ការងារ​ពិត​នេះ ជា​រស់​ញុំ​ា​ង​ប្រយោជន៍​ឱ្យ​ស​ម្រ​ច​ជាង​រស់​ទាំងឡាយ​មាន​រស់ជូរ ប្រៃ ផ្អែម​ជាដើម​ ។

សម​ដូច​បទ​សុភាសិត​ត្រាស់​ថាៈ សច្ចំ វេ អម​តា វាចា ឯ​ស ធ​ម្មោ ស​នន្ត​នោ ស​ច្ចេ អត្ថ ច ធ​ម្មេ ច អា​ហុ ស​ន្តោ ប​តិ​ដ្ឋិ​តា​។ ប្រែ​ថា វចី​សច្ចៈ​ជា​វាចា​មិន​ស្លាប់​ពិត វចី​សច្ចៈ​នេះ​ជា​ធម៌​គឺ​អ្នកប្រាជ្ញ​ទាំងឡាយ តែង​សន្សំ​ហើយពី​មុន​ៗ​មក អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម តែង​ស្ថិត​នៅ​ក្នុង​សច្ចធម៌​គឺ​ធម៌​ជា​ប្រយោជន៍​ខ្លួន​ផង និង​ប្រយោជន៍​អ្នក​ដទៃ​ផង តាម​ធម្មតា​មិន​ឃ្លៀងឃ្លាត​ឡើយ ។

ក៏​ពាក្យ​ថា វាចា​មិន​ស្លាប់​នេះឯង ជា​គ្រឿង​សម្តែង​សេចក្តី​ល្អរ​បស់ពាក្យ​សច្ចៈ​ឱ្យ​ច្បាស់លាស់ ជា​វាចា​ធ្វើ​ឱ្យ​សម្រេចប្រយោជន៍​គ្រប់​ប្រការ បើ​ទុក​ណា​ជា​បុគ្គល​អ្នក​ពោល​នោះ​ស្លាប់​ហើយ​ក្តី វាចា​របស់​គេ​នោះ​ក៏​មិន​ចេះ​ស្លាប់ រមែង​មាន​អ្នក​លើកតម្កើង​ឱ្យ​សព្ទសាធុការពរ អស់​កាល​ជា​និច្ច​ជា​និរន្តរ៍​តរៀង​ទៅ ដូច​យ៉ាង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​របស់​ព្រះ​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង​ទាំងឡាយ​នេះ​ជា​វាចា​មិន​ស្លាប់​ពិត ។