ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​ទេ តារា​ចម្រៀង​ជើង​ចាស់! គាត់ថា ចង់ឱ្យ​កូនប្រុស​ល្បីឈ្មោះ​ចេញពី​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អតីត​តារាចម្រៀង​អ្នកស្រី ​ឃុន វ​ណ្ណា បាន​ខិតខំ​រក​វិធី​ជ្រោង​កូនប្រុស​ពៅ​ឲ្យ​ក្លាយជា​តារា​ចម្រៀង​ល្បីឈ្មោះ ។ អ្នកស្រី​ឃុន វ​ណ្ណា និង​កូនប្រុស​ដែល​រស់នៅ​កា​ណា​ដា…

រាជធានី​ភ្នំពេញ ​៖ ​អតីត​តារាចម្រៀង​អ្នកស្រី ​ឃុន វ​ណ្ណា បាន​ខិតខំ​រក​វិធី​ជ្រោង​កូនប្រុស​ពៅ​ឲ្យ​ក្លាយជា​តារា​ចម្រៀង​ល្បីឈ្មោះ ។ អ្នកស្រី​ឃុន វ​ណ្ណា និង​កូនប្រុស​ដែល​រស់នៅ​កា​ណា​ដា បាន​មក​ស្រុក​ខ្មែរ​ជាង​មួយ​ខែ​ហើយ ។

អ្នកស្រី​ឃុន វ​ណ្ណា នាំ​កូនប្រុស​ដែល​មាន​ទឹកដម​សំឡេង​ល្អ​ថត​ចម្រៀង​ទុកជា​ឯកសារ និង​សាង​កេរ្តិ៍ឈ្មោះ​នៅ​កម្ពុជា ។ កូនប្រុស​ម្នាក់​នេះ​ជា​បុគ្គល​ឆ្នើម​ម្នាក់​ដែល​ប្រឡង​ចម្រៀង​យកឈ្នះ​កុមារ​បរទេស​ជា​ច្រើន​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​The Voice Kids Canada 2016 ។

ជំនួប​កាលពី​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០១៨​ក្នុង​ពិធី​ជួបជុំ​ញាំ​បាយ​សាមគ្គី​ដើម្បី​ត្រឡប់​ទៅ​ប្រទេស​កា​ណា​ដា​វិញ អ្នកស្រី​ឃុន វណ ្ណា ឲ្យ​ដឹង​ថា​អ្នកស្រី​និង​កូនប្រុស​មក​លេង​ស្រុក​លើក​នេះ​ពិតជា​មាន​ស្នាម​អនុស្សាវរីយ៍ ល្អ​ៗ​ដក់​ជាប់​ក្នុង​ចិត្ត​រហូត​កូនប្រុស​ហាក់​មានចិត្ត​ចង់​រស់នៅ​ស្រុក​ខ្មែរ​មិន​ចង់ទៅ​ស្រុក​គេ​វិញ​ទេ ។ ១​ខែ​ជាង​នេះ​អ្នកស្រី​បាន​នាំ​កូន​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​ដូច​ជា​ឡើង​សម្តែង​តាម​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​និង​បាន​ថត​ចម្រៀង​ចូល​សុ​ី​ឌី​ទុកជា​ចំណងដៃ ។

មក​លើក​នេះ​អ្នកស្រី​ឃុន វ​ណ្ណា មាន​ផែនការ​ថត​ចម្រៀង​មួយ​អាល់​ប៊ុ​ម​ដោយ​មាន​បទ​ចម្រៀង​តែង​និ​ព​ន្ឋ​ថ្មី និង​បទ​បែប​បរទេស​ច្រៀង​ដោយ​កូនប្រុស គឺ​យុវជន​ឃុន អេ​ន​ឌី​។ ថត​ទាំងអស់​ជាង​១០​បទ ។ «​ក្នុង​ចំណោម​បទ​ទាំង​អស់នោះ​មាន​បទ​ខ្មែរ​២​ទៅ​៣​បទ រំពឹង​ថា​ល្បី​ព្រោះ​សំឡេង​កូន​ច្រៀង​ទៅ​ធ្វើ​ឲ្យ​ក្រុម​ការ​ងារ​ភ្ញាក់ផ្អើល ហើយ​លាន់មាត់​ថា​ពីរោះ​អាច​យក​ជា​ការ​បាន ។ បទ​នោះ​មាន​«​ក្រុម​ស្រុក​យើង​»​និង​បទ​«​ស្រុក​ខ្មែរ​ដួងចិត្ត​» ព្រមទាំង​បទ​ពី​ដើម​ច្រៀង​ឡើង​វិញ​ដូច​ជា​បទ​«​សក់ក្រង​» «​នឹកឃើញ​ទាំងអស់​»​ជា​ដើម»។

អ្នកស្រី​ឃុន វ​ណ្ណា និយាយ​ថា​«​គោលបំណង​ធំ​បំផុត​របស់ខ្ញុំ​មក​លើក​នេះ​ដូច​ជា​ការ​ទុក​ឯកសារ​នៅ​ក្នុងស្រុក​ដែរ​ព្រោះ​បាន​យក​កូន​មក​សម្តែង​នៅ​ស្រុក​កំណើត​លើ​វេទិកា​សិល្បៈ​ខ្មែរ​ដើម្បី​ឲ្យ​គេ​ដឹង​ថា​យើង​មាន​ស្នាដៃ​ក្នុង​ប្រទេស​ដែល​ជាដើម​កំណើត​ម្តាយ ។ ម្យ៉ាងទៀត​ចិត្ត​ចង់​ឲ្យ​កូន​ល្បី​ចេញពី​កម្ពុជា​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ហើយ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ស្គាល់​ពោល​ចង់បាន​លំ​អាន​ដូច​រៀមច្បង មុន​ៗ​។ ខ្ញុំ​នឹង​ព្យាយាម​បង្ហាត់​កូន​ឲ្យ​បាន​ល្អ​លើ​ផ្នែក​ចម្រៀង​ហើយ​មិន​នឹក​ថា​កូន​គេ​ស្រឡាញ់​រហូត​ចង់​ស្នង​ត្រកូល​ឃុន​ឲ្យ​ល្បី​បែប​នេះ​ទេ​»​។

យុវជន​ឃុន អេ​ន​ឌី ជា​លើក​ទី​១​ដែល​បាន​មក​ស្រុក​ខ្មែរ ។ គេ​និយាយ​ថា​«​និយាយ​ពី​ចិត្ត​វិញ​គឺ​ចង់​នៅ​ទឹកដី​នេះ​ណាស់ គ្មាន​ចង់​ត្រឡប់​ទៅ​វិញ​ទេ​ព្រោះ​មាន​របស់​ញ៉ាំ ឆ្ងាញ់​ៗ កន្លែង​ស្អាត​ៗ ពិសេស​នៅ​តំបន់​ប្រាសាទអង្គរវត្ត ។

ខ្ញុំ​កើត​នៅ​កា​ណា​ដា តែ​ម្តាយ​គាត់​បង្ហាត់​និយាយ​ខ្មែរ​ច្រើន​រហូត​អាច​ប្រើ​ការ​បាន ។ ក្រៅពី​នេះ​អាច​និយាយ​ភាសា​អង់គ្លេស បារាំង​និង​អេ​ស្ប៉ា​ញ »​។

អ្នកស្រី​ឃុន វ​ណ្ណា មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ជា​អតីត​តារាចម្រៀង​ដៃគូ​លោក​ប៊ុ​ន ចាន់​ថន ។ អ្នកស្រី​វ​ណ្ណា បាន​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​កា​ណា​ដា ច្រើន​ឆ្នាំ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ