ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ខ្ទេចទ្វាររបង​ហាង​កាហ្វេ​…ម្ចាស់​ទារ​៨០០​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​បាន​រេ​ចង្កូត​បុក​ទ្វារ​ដែក​របង​ហាង​កាហ្វេ​យីហោ «​ធី​វ៉ា​យ​កាហ្វេ​» បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ក្រ​ពិត​រួញ​អស់​២​ផ្ទាំង ក្រោយ​កើតហេតុ​អ្នកបើកប​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល តែ​ម្ចាស់​ហាង​ឃាត់ខ្លួន​មិត្តភក្តិ​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​០៨ ខែធ្នូ​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​បាន​រេ​ចង្កូត​បុក​ទ្វារ​ដែក​របង​ហាង​កាហ្វេ​យីហោ «​ធី​វ៉ា​យ​កាហ្វេ​» បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ក្រ​ពិត​រួញ​អស់​២​ផ្ទាំង ក្រោយ​កើតហេតុ​អ្នកបើកប​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល តែ​ម្ចាស់​ហាង​ឃាត់ខ្លួន​មិត្តភក្តិ​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​០៨ ខែធ្នូ​ឆ្នាំ ២០១៨ នៅ​ទីតាំង​ហាង​កាហ្វេ​យីហោ «​ធី​វ៉ា​យ​កាហ្វេ​» ស្ថិត​នៅ​តាម​ផ្លូវ​លេខ​១៣៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

រថយន្ត​ខាងលើ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២Z-១៣៧៦ អ្នកបើកបរ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​មិត្តភក្តិ​រួម​ដំណើរ​ម្នាក់​មិនស្គាល់ឈ្មោះ​នៅ​កន្លែង​កើតហេតុ ។ ចំណែកឯ​ម្ចាស់​ទីតាំង​ខា​លើ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​នោះ​ឡើយ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ខាងលើ​ជិះ​គ្នា​២​នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៣៨ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ ក៏រេ​ចង្កូត​ទៅ​ស្តាំ​ដៃ​ជ្រុល​ទៅ​បុក​ទ្វាររបង​ដែក​ហាង​កាហ្វេ​ខាងលើ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ក្រ​ពិត​រួញ​អស់​ផ្ទាំង ចំណែក​រថយន្ត​បាន​រង​ការ​ខូច​បែក​ស្តុ​ប​មុខ និង​កាង​មុខ​។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ គេ​ឃើញ​អ្នកបើកបរ​រថយន្ត​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​តែ​មិត្តភក្តិ​ដែល​ជា​អ្នក​រួម​ដំណើរ​ម្នាក់​មក​សម្របសម្រួល​ជាមួយ​ម្ចាស់ផ្ទះ​ខាងលើ តែ​ម្ចាស់​ហាង​ទាមទារ​សំណង​ចំនួន​៨០០​ដុល្លារ ការ​ចរចា​គ្នា​​យ៉ាង​យូរ​ទើប​ព្រមព្រៀង​គ្នា ដោយ​ភាគី​ខាង​រថយន្ត​សង​ម្ចាស់​ហាង​ចំនួន​៥០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ