ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​គាស់​ទ្វារ​បន្ទប់​ចូល មិន​ទាន់​បាន​អី​ផង ស្រាប់តែ​… ផ្អើល​ដេញចាប់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​បន្ទប់​ជួល​មួយ​កន្លែង ខណៈ​ម្ចាស់​មិន​នៅ​ក្នុង​បំណង​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ផង ស្រាប់តែ​ម្ចាស់​បន្ទប់​ទៅ​ទាន់ ដេញ​តាម​ចាប់​ខ្លួន​ប្រគល់​ជូន​នគរបាល​តែ​ម្តង បង្ក​ការ​ភ្ញាក់ផ្អើល​ឆោឡោ​កាលពី ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​បន្ទប់​ជួល​មួយ​កន្លែង ខណៈ​ម្ចាស់​មិន​នៅ​ក្នុង​បំណង​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ផង ស្រាប់តែ​ម្ចាស់​បន្ទប់​ទៅ​ទាន់ ដេញ​តាម​ចាប់​ខ្លួន​ប្រគល់​ជូន​នគរបាល​តែ​ម្តង បង្ក​ការ​ភ្ញាក់ផ្អើល​ឆោឡោ​កាលពី ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​ទី​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ឃ្លាំង សុវណ្ណ​ចាន់​ថា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ឬ​ស្សី​កែវ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បើ​តាម​ម្ចាស់​បន្ទប់​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ចាក់សោ​បន្ទប់​ត្រឹមត្រូវ​ហើយ​ក៏​ដើរ​ទៅ​​កត់​គីឡូ​ទឹក ក្រោយមក​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​មក​ធ្វើ​សម្មភាព​លួច​គាស់​សោ​បន្ទប់​ក្នុង​បំណង​លួច​យក​ទ្រព្យសម្បត្តិ ប៉ុន្តែ​ខណៈនោះ​គាត់​បាន​ក្រឡេក​ឃើញ ក៏​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឲ្យ​ជន​សង្ស័យ​ភ័យ​រត់​​ផ្លោះ​របង​ទៅ​ផ្ទះ​មួយទៀត ទើប​នាំ​គ្នា​ដេញចាប់​បាន ហើយ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ សួរនាំ និង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ