ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​មិន​ទៀង មច្ចុរាជ​គ្មាន​មេត្តា​! ធ្លាក់​សង្កត់ពីលើ​យ៉ាង​វេទនា​…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​ស្លាប់​យ៉ាង​អា​ណោ​ធ​អាធ័ម ដោយសារ​លើក​ឈើ​ដាក់​ម៉ូតូ ជា​អកុសល​រអិល​ជើង​ដួស ហើយ​ឈើ​ធ្លាក់​សង្កត់ពីលើ​ស្លាប់ កាលពី​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ទី​០៧ ធ្នូ ២០១៨…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​ស្លាប់​យ៉ាង​អា​ណោ​ធ​អាធ័ម ដោយសារ​លើក​ឈើ​ដាក់​ម៉ូតូ ជា​អកុសល​រអិល​ជើង​ដួស ហើយ​ឈើ​ធ្លាក់​សង្កត់ពីលើ​ស្លាប់ កាលពី​ម៉ោង​៥​និង​៣០​នាទី ថ្ងៃ​ទី​០៧ ធ្នូ ២០១៨ នៅ​ចំណុច​ព្រៃ​ចាស់​ម៉ែ​នេ ស្ថិត​ក្នុងភូមិ​ពូ​កេះ ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា​។

ប្រភព​បាន​ឲ្យ​ដឹង​ថា មាន​ករណី​មនុស្ស​ស្លាប់​ដោយសារ​ឈើ​សង្កត់​នេះ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្ តសញ្ញាណ​នោះ​ទេ ក៏​ប៉ុន្តែ​គ្រាន់តែ​ដឹង​តាម​ការ​និយាយ​ត​គ្នា​ថា គាត់​មានឈ្មោះ អា​រើ​ន ហៅ​ក្រឹ​ន ឬ​ហៅ​ក្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​ឈ្មោះ ស្រ៊ី​ន យី​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ព្នង ស្ថិត​នៅ​ក្នុងភូមិ​ពូ​កេះ ឃុំ​មេ​ម៉​ង ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​ប្រជាពលរដ្ឋ​ប្រាប់​ថា ជន​រង​គ្រោះ​មានស្រុក​កំណើត​នៅ​ខេត្តកំពត ប៉ុន្តែ​ពុំ​ដឹង​ភូមិ​-​ឃុំ​-​ស្រុក​អី​នោះ​ទេ ។ ក្រោយ​ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ស្នាម​របួស​ធំ តែ​មិនដឹង​ដុំ​អ្វី​នោះ​ទេ ក៏​ប៉ុន្តែ​ឃើញ​មាន​ស្នាម​រលាត់​២​កន្លែង ១-​នៅ​លើ​ដើមទ្រូង និង​មួយ​កន្លែង​ទៀត​នៅ​ត្រង់​សៀត​ថ្កា​ខាង​ឆ្វេង ដែល​យើង​សណ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ទាក់​ជើង​ជាមួយ​មែកឈើ បណ្ដាល​ឲ្យ​ដួល​ឈើ​សង្កត់ពីលើ​ស្លាប់ ពេល​កំពុង​សែង​ឈើ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ខាងលើ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មេ​ម៉​ង់ និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ស្នាក់​ការ​សនិ្ត​សុខ ៧៦៤ ដឹក​ជញ្ជូន​យក​មក​ដល់​វត្ត​មេ​ម៉​ង់ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ