ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​តាម​ការ​ចង់បាន​របស់​ក្រុមប្រឆាំង​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ដូច​អ្វី​ដែល​ក្រុមប្រឆាំង​ចង់បាន​នោះ​ទេ គឺ​ការ​បោះ​ឆ្នោត​នឹង​ត្រូវធ្វើឡើង​តាម​ច្បាប់​ធម្មនុញ្ញ​កំណត់ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ដូច​អ្វី​ដែល​ក្រុមប្រឆាំង​ចង់បាន​នោះ​ទេ គឺ​ការ​បោះ​ឆ្នោត​នឹង​ត្រូវធ្វើឡើង​តាម​ច្បាប់​ធម្មនុញ្ញ​កំណត់ ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ក្រុមប្រឆាំង ពិសេស​នោះ​លោក សម រ​ង្ស៊ី តែងតែ​ចង់​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ ដោយ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ជា​ច្រើន​លើក​មក​ហើយ ។ យ៉ាងណា​ក្តី​មិ​ញ​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​៩ ធ្នូ​ថា ការ​បោះ​ឆ្នោត​សកល​ដែល​បាន​ប្រព្រឹត្ត​ទៅ កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បាន​ដំណើរការ​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​ដោយ​មាន​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះ​ឆ្នោត​រហូត​ដល់​ទៅ​ជាង​៨៣​ភាគរយ​មាន​គណបក្ស​នយោបាយ​ប្រកួតប្រជែង​ចំនួន​២០​គណបក្ស​ដែល​បញ្ជាក់​ច្បាស់​ពី​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប្រជាពលរដ្ឋ​បាន​សម្តែង​ឆន្ទៈ​គាំទ្រ​គ្រប់​គណបក្ស​ទាំងអស់ ដោយ​សម្លេង​ខុស​ៗ​គ្នា​តិច និង​ច្រើន ។

លោក​បន្ត​ថា ការ​បោះ​ឆ្នោត​កន្លង​មក​មាន​អ្នក​សង្កេតការណ៍​ជាតិ​អន្តរជាតិ​ជាង​៨​ម៉ឺន​នាក់​វាយតម្លៃ​សន្និដ្ឋាន​ថា ដំណើរការ​បោះ​ឆ្នោត​មាន​លក្ខណៈ​ល្អ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​គ្មាន​អំពើ​ហិង្សា​មាន​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ​ប្រជាពលរដ្ឋ​មាន​វិន័យ​ខ្ពស់ ។ សរុប​មក​ការ​បោះ ឆ្នោត​បាន​ដំណើរការ​ល្អ​ជាង​នៅ​បណ្តា​ប្រទេស​លើ​ពិភពលោក​ទៅ​ទៀត ។ ចេញពី​ការ​បោះ ឆ្នោត​នេះ​ក្បាលម៉ាស៊ីន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រសូត​ឡើង​ស្រប​តាម​គោល ការណ៍​ច្បាប់រដ្ឋធម្មនុញ្ញ ហើយ​ត្រូវ​បាន​ស្វាគមន៍ និង​អបអរសាទរ​ពី​គ្រប់​មជ្ឈដ្ឋាន​ជាតិ​អន្តរជាតិ​មាន​សារ​អបអរ​គាំទ្រ ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​៦​ត្រូវ​បាន​អន្តរជាតិ​អញ្ជើញ ទៅ​ចូលរួម​នៅ​បណ្តា​វេទិកា​ពិភពលោក​ធំ​ៗ​ជា​បន្តបន្ទាប់ កិត្យានុភាព​ជាតិ កម្ពុជា​ត្រូវ​បាន​លើ ក​កម្ពស់​ឥត​ឈប់​ឈរ ។

លោក​បញ្ជាក់​ថា​« បើ​យ៉ាង​ដូច្នេះ តើ​មាន​លទ្ធភាព​ស្អី​ត្រូវធ្វើ​ការ​បោះ​ឆ្នោត​ឡើង​វិញ ដើម្បី​តម្រូវ​ចិត្ត​ពួក​ប្រឆាំង​នោះ ? ដំណើរការ​ជាតិ​កម្ពុជា​បោះ​ជំ​ហ៊ាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​គ្មាន​រា​ថយ​ជា​ដាច់ខាត ។ ហេតុនេះ​សូម​មជ្ឈដ្ឋាន​អគតិ​កុំ​ស្រមើល​ស្រ​ម៉ៃ​ថា​នឹង​មានការ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ​ឲ្យ​សោះ​» ។ លោក​បាន​គូសបញ្ជាក់​ថា ការ​បោះ​ឆ្នោត​ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​ទៀងទាត់ ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ