ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំង​ទន្លេ​​បាក់​ស្រុត​ហើយ​រូបសំណាក់​ដំរី​បាន​ផ្អៀង​ចូល​ទៅ​ទឹកទន្លេ​ទៀត​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេ​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម បាន​បាក់​ស្រុត​រហូត​មក​ដល់​ពេល​នេះ រូបសំណាក់​ដំរី​បាន​ផ្អៀង​ចូល​ទៅ​ទឹកទន្លេ ហើយ​មាន​សភាព​ខូច​កាន់តែ​ច្រើន​ទៅ​ៗ ។ ដោយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី…

ខេត្តកំពង់ចាម ៖ ច្រាំង​ទន្លេ​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម បាន​បាក់​ស្រុត​រហូត​មក​ដល់​ពេល​នេះ រូបសំណាក់​ដំរី​បាន​ផ្អៀង​ចូល​ទៅ​ទឹកទន្លេ ហើយ​មាន​សភាព​ខូច​កាន់តែ​ច្រើន​ទៅ​ៗ ។

ដោយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​មានការ​សោកស្តាយ​ជា​ខ្លាំង ហើយ​ក៏​បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ​នៅ​គ្រប់​លំដាប់ថ្នាក់ រៀបចំ​កសាង​ឡើង​វិញ ។

លោក នួន ឆេ​ង​ស្រ៊ី អាយុ​៦៧​ឆ្នាំ នៅ​ក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ ២០១៨​ថា ដំបូង​គាត់​ជិះ​ម៉ូតូ​កាត់​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មេគង្គ មាត់ទន្លេ បានឃើញ​គេ​ចងខ្សែ​មាន​ប្រវែង​រាប់រយ​ម៉ែត្រ ដោយ​មិន​បាន​ចាប់អារម្មណ៍ ហើយ​ក៏​មិនដឹង​ថា បាក់​ច្រាំង​ទន្លេ​ទៀត​ព្រោះ​មិន​មាន​មាន​ទូរស័ព្ទ​មើល​គេ​បង្ហោះ​តាម​ហ្វេ​ស​បុក ។ លោក​ប្រាប់​បន្ត​ថា ទើបតែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ នេះ​បាន​ជិះ​ម៉ូតូ​កាត់មុខ​សណ្ឋាគារ​មេគង្គ​ក៏​បាន​ឈប់​ម៉ូតូ​នៅ​លើ​ច​ញ្ចើ​ម​ថ្នល់ និង​បាន​ដើរមក​អើត​មើល​ក៏​បានឃើញ​រូបសំណាក់​ដំរី​ត្រូវ​បាន​បាក់​ស្រុត​ផ្អៀង​កាន់តែ​ខ្លាំង​ឡើង​ៗ រួម​នឹង​ខឿន​បេតុង​ច្រាំង​ទន្លេ​បាន​បាក់​ស្រុត​ជ្រៅ មាន​ប្រវែង​ចូល​ខ្ទង់រយ​ម៉ែត្រ គាត់​ពិតជា​មានការ​សោកស្តាយ​ណាស់ នូវ​សមិទ្ធិ​ផល​នេះ​ដែល​មាន​សោ​ភ័​ណ្ឌ​ភាព​ស្រស់​ស្អាត​មិន​គួរ​បាក់​ស្រុត​បែប​នេះ​ឡើយ ។ ក្នុង​នាមរូប​លោក​ជា​ពលរដ្ឋ​មួយ​រូប សូម​ស្នើ​សុំ​ដល់​លោក​អភិបាលក្រុង​កំពង់ចាម និង​លោក​អភិបាលខេត្ត សូម​ប្រញាប់​ជួសជុល​ឡើង​វិញ ដើម្បី​ប្រែក្លាយ​ឲ្យ​ទៅ​ជា​កន្លែង​ដែល​មាន​សោ​ភ័​ណ្ឌ​ស្អាត​ដូច​ដើម​វិញ ។

លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម វិញ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ត្រង់​ទីតាំង​ច្រាំង​ទន្លេ​ដែល​បាន
បាក់​ស្រុត បណ្តាល​ឲ្យ​ខូចខាត​នៅ​ត្រង់​ចំណុច​មុខ​សណ្ឋាគារ​មនោ​រម្យ​វី​អាយ​ភី មក​ដល់​ស​ណ្គា​គារ​មេគង្គ​ត្រូវ​បាន​ក្រុមបច្ចេកទេស​របស់​ក្រសួង​ធនធានទឹក និង​លោក​អភិបាលខេត្ត​បាន​ចុះ​មក​ពិនិត្យ​មើល​ដើម្បី​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹកទន្លេ​លែង​ស្រក​នោះ និង​ចុះ​សិក្សា​វាយតម្លៃ ដើម្បី​ត្រៀម​ជួសជុល​ឡើង​វិញ ។ ហើយ​ថវិការ​ដែល​ត្រូវ​ចំណាយ​អស់​ខ្ទង់​ប៉ុន្មាន​ក៏​មិន​ទាន់​ដឹង​ច្បាស់​ដែរ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ធ្លាប់​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ច្រាំង​ទន្លេមេគង្គ​បាន​ចាប់
ផ្តើម​បាក់​ស្រុត​នោះ​អាជ្ញាធរ​ខេត្ត​មាន​ក្តី​កង្វល់​ដោយ​ចង់​ធ្វើការ​ជួសជុល​ភ្លាម​ៗ ដើម្បី​កុំ​ឲ្យ​ខូចខាត​ច្រើន
តែ​ខ្លាច​ជួសជុល​រួច​មិន​បាន​ប៉ុន្មាន​ក៏​ខូច​ទៅ​វិញ ។ ការ​ពន្យា​ពេល​នេះ ដើម្បី​តាមដាន​មើល​ពី​ស្ថានភាព
ទឹកទន្លេ​មេគង្គ​ពេល​ណា​អស់កម្លាំង​ដែល​ស្រក​ហើយ​នោះ​ជំនាញ​នឹង​ចុះ​មក​សិក្សា​ផ្ទាល់ ដើម្បី​ប្រញាប់​ជួសជុល​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ