ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយក្រុម​នេះ​មាន​ទាំង​មន្ត្រី​យោធា​ម្នាក់ផង និង​អាវុធខ្លី១ដើមទៀត​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន និង​អាវុធ​ខ្លី​១​ដើម​ផង​ដែរ​។ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​នាគ​មាស នៅ​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ចំនួន​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន និង​អាវុធ​ខ្លី​១​ដើម​ផង​ដែរ​។

ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​នាគ​មាស នៅ​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

នគរបាល​ក្រុង​ច្បារមន​បានអោយ​ដឹង​ថា​កម្លាំង​ប្រឆាំង​គ្រឿងញៀន និង​ព្រហ្ម​ទ័​ណ្ឌ​ក្រុង សហការ​ជាមួយ​នឹង​ម្ចាស់ផ្ទះ​សំណាក់​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ រួម​មាន ១-​ឈ្មោះ រស់ សុ​ឌី ភេទ​ប្រុស អាយុ​៤៦ ជា​មន្ត្រី​យោធា ២-​ឈ្មោះ ឡាយ តេ​ង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ តាំង ពិ​សិត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ពោធិ​ស្ទៀង ឃុំ​សណ្តែក ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​ក្រាម​ព​ណ៍​ស​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​, អាវ​ធ​ខ្លី​១​ដើម ម៉ាក CF 98 លេខ​០០០271 មាន​បង់​២, គ្រាប់​២៨​គ្រាប់​, ស្នាប់ដៃ​១​ដើម ៤-​ទូរស័ព្ទ​ចំនួន​៧​គ្រឿង​, កន្ត្រៃ​ចំនួន​២​ដើម​, ដែកកេះ​២, ថង់​សំរាប់​ច្រក​គ្រឿងញៀន​៣​ដុំ​, ខ្សៀ​ជក់​គ្រឿង
ញៀន​ចំនួន​៥, ម៉ូតូ​ចំនួន​២​គ្រឿង លុយ​១៥៥​ដុល្លារ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

បើ​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ខាងលើ​សុទ្ធ​សឹង​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​ធ្វើការ​តាមដាន​ជា​យូរ​មក​ហើយ ។

មុន​ពេល​ចុះ​ធ្វើ​ប្រតិបត្តិការ គឺ​សមត្ថកិច្ច​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​មក​ថា មាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​បន្ត​ដោយ​យក​ផ្ទះសំណាក់​ខាងលើ​ជា​កន្លែង​ដោះ​ដូរ ។​បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម សមត្ថកិច្ច​ក៏​បើក​ប្រតិបត្តិការ​ចុះ បង្ក្រាប​បាន​តែ​ម្តង​។

ក្រោយ​ពេល​ឃាត់ខ្លួន ខាង​សមត្ថកិច្ច​ក្រុង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះ​ផង​ដែរ ក្នុងស្រុក​ឧ​ដុ​ង មានជនសង្ស័យ​ជា​មុខ​សញ្ញា​ជួញដូរគ្រឿងញៀន​​ដ៏​សកម្មម្នាក់​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ ។

កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​ធ្វើការ​ល្បាត​ដល់​ចំណុច​ព្រៃ​ឫស្សី​ខាងលិច ក្នុងភូមិ​ដំណាក់​ត្រាច ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ បាន​ប្រទះ​ឃើញ​មុខសញ្ញា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ទឹម សុខ​រិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូម​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ហើយ​ក៏​ការ ក៏​បាន​ឃាត់ខ្លួន និង​ឆែកឆេរ​ក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់​តូច និង​ទូរស័ព្ទ​អិន​ចុច​ពិល​ចាស់​មួយ​គ្រឿង ។

ករណី​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ