ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ករណី​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ស្លា.ប់​ច្រើន​នាក់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​៣​ករណី​ផ្សេង​គ្នា​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ របួសធ្ងន់​១​នាក់ និង​ស្រាល​១​នាក់ ។ ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ​បានអោយ​ដឹង​ថា…

ខេត្តតាកែវ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​៣​ករណី​ផ្សេង​គ្នា​បាន​កើតឡើង​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ របួសធ្ងន់​១​នាក់ និង​ស្រាល​១​នាក់ ។

ប៉ូលិស​ចរាចរណ៍​ខេត្តតាកែវ​បានអោយ​ដឹង​ថា ករណី​ទី​១-កាលពី​​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​៧ ធ្នូ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧៤-៧៥ នៅ​ចំណុច​រង្វង់​មូល​អូ​ចំបក់ ស្ថិត​ក្នុងភូមិ​ប្រ​ហ៊ូ​ត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសស្រាល​ម្នាក់​។

រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-២៥១៨ បើកបរ​ដោយ​ឈ្មោះ ផា​ន ប្រុស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្អាង ឃុំ​ស្អាង ស្រុក​ដងទង់ ខេត្តកំពត ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​ហុងដា ធុន​C125 ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CQ-៦១៩៧ បើកបរ​ដោយ​ឈ្មោះ ជ័យ សែន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ធ្យា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​រង​របួសស្រាល រីឯ​អ្នក​រួម​ដំណើ​ត្រូវជា​ប្រពន្ធ​ឈ្មោះ ឆឹ​ល សុខុម អាយុ​៤៣​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

ករណី​ទី​២-​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៤-៨៥ ក្នុងភូមិ​កំ​សី ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​។

ម៉ូតូ​ម៉ាក​ហុងដា​គុប​មូល ធុន​C50 ពណ៌​បៃតង គ្មាន​ពាក់​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ ណៃ គឹ​មហា​ច ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​នគរបាល នៅ​ភូមិ​កំ​សី ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​ភាគី​ខាង​រថយន្ត​ម៉ាក​អាំង​ទែ (​ជា​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន​តេ​លា​) ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៦៧៣៩ មាន​សណ្តោង​ស៊ីទែន ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៤A-៤១៩៧ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​គុប​មូល ធុន​C50 បើកបរ​ដោយ​មន្ត្រី​នគរបាល​ម្នាក់ ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត លុះ​បើកបរ​មក​ដល់​ចំណុច​ខាងលើ​ក៏​បាន​បត់​ឆ្លងថ្នល់​ទៅ​ទិស​ខាងត្បូង ត្រូវ​បាន​បុក​គ្នា​ជាមួយ​រថយន្ត​មួយ​គ្រឿង​ជា​ប្រភេទ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

និង​ករណី​ទី​៣- កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ធ្នូ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៤-៤៥ ស្ថិត​ក្នុងភូមិ​ត្រាំខ្នា ឃុំ​សូ​ភី ស្រុក​បាទី មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​។

រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ គ្មាន​ផ្លា​ក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ។ ចំណែក​ភាគី​ខាងលើ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ បើករ​ដោយ​ឈ្មោះ សឿ​ន វ​ណ្ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សង្គម​មាន​ជ័យ ឃុំ​ពោធិ៍​អង្ក្រង ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើ​ជាមួយ​ឈ្មោះ ឃី​ម រ៉ា​វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ របស់​នៅ​ភូមិ ឃុំ​ជាមួយ​គ្នា រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ​បាន​ឆេះ​ក្រោយ​ពេល​បុក​គ្នា ត្រូវ​បាន​កម្លាំង​ពន្លត់​អគ្គិភ័យ​ស្រុក​បាទី​ជួយ​ពន្លត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ