ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡធ្យូង​យួន​កា.ប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ​យ៉ាង​រង្គាល​ទើប​ផ្អើល

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ឡធ្យូង​ធំ​ៗ​ចំនួន​១២ ក្នុង​បរិវេណ​ក្រុមហ៊ុន​វៀតណាម​មួយ​នៅ​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម​ដុត​ធ្យូង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម មាន​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្នួល ចុះ​ផ្អាក​សកម្មភាព…

ខេត្តក្រចេះ ៖ ឡធ្យូង​ធំ​ៗ​ចំនួន​១២ ក្នុង​បរិវេណ​ក្រុមហ៊ុន​វៀតណាម​មួយ​នៅ​ក្នុង​ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម​ដុត​ធ្យូង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម មាន​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ស្នួល ចុះ​ផ្អាក​សកម្មភាព បន្ទាប់​ពី​រក​ឃើញ​ថា ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​វៀតណាម​នេះ​មិន​មានច្បាប់ ។

ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ថៅកែ​វៀតណាម​មក​បោះទីតាំង​ធំ​មួយ បែរជា​ធ្វើ​សកម្មភាព​បំពាន​ដោយ​គ្មាន​ច្បាប់​អាច​មានជីវិត​បំផ្លាញ​រាប់​ខែ កាប់​បំផ្លាញ​ព្រៃឈើ​គគ្រឹកគគ្រេង​បែប​នេះ ។ ការ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឡធ្យូង​ខុសច្បាប់ ពី​ក្រុម​សមត្ថកិច្ច​ស្រុក​ស្នួល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៧ ធ្នូ បន្ទាប់​ពី​ឡធ្យូង​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ បាន​ធ្វើ​អាជីវកម្ម ដឹក​ធ្យូង​ទៅ​ស្រុក​យួន​មាន​រយៈពេល​ជា​ច្រើន​ខែ ហើយ​ក្នុង​នោះ​ដែរ​ក៏​គេ​ដឹង​ថា​មានកូន​ឈើ​តូច​ធំ​គ្រប់​ប្រភេទ​ចំនួន​រាប់​ម៉ឺន​កំណាត់ ត្រូវ​បាន​កម្មករ​សុទ្ធតែ​យួន​កាប់​ដឹក​មក​ប្រមូល​ដុត​កែ​ច្នៃ​ជា​ធ្យូង ឱ្យ​ក្លាយជា​វាល​រហោស្ថាន​ទៅ​ហើយ ។

សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ស្នួល ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​ឡធ្យូង​ខាងលើ​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​បរិវេណ​ក្រុមហ៊ុន​ឡធ្យូង​ដ៏​ធំ​មួយ​នេះ មាន​ឡ​ចំនួន​១២ បាន​និង​កំពុង​តែ​ធ្វើ​សកម្មភាព​ដុត​ធ្យូង ។ ក្រៅពី​នោះ​ក៏​នៅ​មាន​ឈើ​រាប់​ម៉ឺន​កំណាត់​ផ្សេង​ទៀត​មាន​ឈើ​ស្រស់ និង​ឈើ​ចាស់ ត្រូវ​បាន​ប្រមូល​កាត់​អារ​ដើម្បី​ដាក់​ឡ​ដុត​ធ្យូង ។ សមត្ថកិច្ច​និយាយ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ឈើ​រាប់​ម៉ឺន​កំណាត់ ត្រូវ​បាន​ប្រមូល​ដុត​នៅ​ក្នុង​ឡ​ទាំង​១២ ។ ស្រប​ជាមួយ​គ្នា​នោះ​ក៏​មាន​ធ្យូង​រាប់​ពាន់​បាវ​ក៏​ត្រូវ​បាន​ប្រមូល​ដឹក​ចូល​ទៅ​ស្រុក​យួន​តាម​ចិត្តជា​រៀងរាល់ថ្ងៃ​ផង​ដែរ ។ ពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​ទីតាំង​ឡធ្យូង​ខាងលើ បាន​និយាយ​ថា សកម្មភាព​ឡធ្យូង​នេះ បាន​ធ្វើ​អាជីវកម្ម​មាន​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ។ ហើយ​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន​នេះ ត្រូវ​បាន​គេ​រឹតត្បិត​មិន​ឲ្យ​មាន​ពលរដ្ឋ​ខ្មែរ​ណា​ចេញ​-​ចូល​បាន​នោះ​ទេ ក្រៅពី​យួន​ជា​កម្មករ ចំណែក​អាជ្ញាធរ​ដេក​លក់​អស់ ។

ពលរដ្ឋ​បាន​ប្រាប់​ទៀត​ថា មាន​ឈើ​តូច​ធំ​គ្រប់​ប្រភេទ​ច្រើន​ណាស់​ត្រូវ​បាន​គេ​កាត់​-​អារ​ចេញពី​តំបន់​ផ្សេង​ៗ ប្រមូល​ចូល​ទៅ​ដុត​ក្នុង​ឡធ្យូង​ខាងលើ​នេះ ។ ពួក​គាត់​ថា កន្លង​មក​បើ​ទោះបីជា​ដឹង​ថា អាជីវកម្ម​ឡធ្យូង​ទ្រង់ទ្រាយ​ធំ​នេះ​មិន​មានច្បាប់ ទម្លាប់​ធ្វើ​អាជីវកម្ម​បែប​ណា​ក្តី តែ​អាជ្ញាធរ​មិន​មាន​វិធានការ​ទប់ស្កាត់​នោះ​ទេ ។ ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​ឡធ្យូង​ខុសច្បាប់​របស់​ក្រុមហ៊ុន​វៀតណាម ក្នុងស្រុក​ជាប់​ព្រំដែន នេះ ប្រធាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល លោក ជា បញ្ញា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ការ​ចុះ​ពិនិត្យ អាជ្ញាធរ​បាន​សម្រេច​ផ្អាក​មិន​ឲ្យ​មានការ​ធ្វើ​អាជីវកម្ម​ទៀត​នោះ​ទេ ។ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នេះ​ទៅ​ធ្វើ​ច្បាប់ទម្លាប់​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន ។ តើ​លោក​ម្ចាស់​ណា​មាន​សិទ្ធិ​ចេញ​ច្បាប់ ?

អ្នក​តាមដាន​ពី​សកម្មភាព​នេះ​បាន​និយាយ​ថា គឺជា​កំហុស​របស់​ក្រុម​មន្ត្រី​ក្នុងស្រុក​ស្នួល​នេះ​ដែល​បណ្តែតបណ្តោយ​ឱ្យ​ជនជាតិ​វៀតណាម​ចូល​មក​កាប់​ឈើ​ម៉ា​សេរី​ដុត​ជា​ធ្យូង​ហើយ​ដឹក​យក​ទៅ​លក់​នៅ​ស្រុក​យួន​របស់​គេ​តាម​ចិត្ត ប្រៀប​ដូច​ជា​ព្រៃឈើ​សាធារណៈ​គ្មាន​អ្នកគ្រប់គ្រង ។ អ្វី​វា​កាន់តែ​អាម៉ាស់មុខ​ទៀត​នោះ គេ​ចូល​មក​កាប់​ព្រៃ​ដុត​ធ្យូង​យ៉ាង​រង្គាល​បែប​នេះ ហើយ​ខ្មែរ​ម្ចាស់​ស្រុក​ចូល​ទៅ​បរិវេណ​នេះ​មិន​បាន​ទៀត ពិតជា​អន់​ខ្លាំង​ណាស់​លោក​ម្ចាស់​ស្រុក​អើយ​…​។

ពលរដ្ឋ​នៅ​តំបន់​នោះ​ថា ស្មានថា​ការ​ចូល​មក​បោះទីតាំង​បែប​នេះ ពលរដ្ឋ​ហ៊ាន​ធ្វើ​ឬ គឺ​មាន​តែ​មន្ត្រី​ខិលខូច​ប៉ុណ្ណោះ ដែល​បើកដៃ​ជា​ថ្នូរ​លុយកាក់​ដាក់​ហោប៉ៅ ។ ចំពោះ​ការ​កាប់​បំផ្លាញ​វិញ​នោះ កូន​ឈើ​ប្រភេទ​ណា​ក៏​ដោយ គឺ​ដុត​ជា​ធ្យូង​បាន​ទាំងអស់ ។ បើ​តែ​បែប​នេះ​ពិតជា​គ្មាន​អ្វី​សេសសល់​នោះ​ទេ សូម​ជួយ​បំពាក់​មេដាយ​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ជូន​ចៅហ្វាយស្រុក​ស្នួល​ផង បើ​រាប់​ទៅ​គណៈ​អភិបាលស្រុក​រាប់​ស្ទើរ​មិន​អស់ តែ​មើល​អត់​ឃើញ មិនដឹង​គាត់​ធ្វើ​អ្វីខ្លះ​ទេ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ