ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​នាក់​ប្តី​ប្រពន្ធ​របួសធ្ងន់​បាក់ជើង​ទាំង​២​នាក់ ខណៈ​អ្នកបើកបរ​រថយន្ត​រត់គេច​បាត់​ស្រមោល​ឈឹង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ វេលា​ម៉ោង​ជិត​៨​ព្រឹក ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ ១៥២-១៥៣ ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ…

ខេត្ត​ព្រះ​សីហ​នុ ៖ វេលា​ម៉ោង​ជិត​៨​ព្រឹក ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ ១៥២-១៥៣ ស្ថិត​ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​១​គ្រឿង​ម៉ាក​ហុី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-6097 បើកបរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ពេល​បត់​ឆ្វេង​ក៏​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ ពាក់​ផ្លា​ក​លេខ កោះកុង 1A-2048 ជិះ​គ្នា​២​នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។​

​ដោយ​ភាគី​ម៉ូតូ​បើកបរ​ដោយ​ឈ្មោះ ដុ​ង សំអាត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​រវាង ឃុំ​កាត់​ភ្លុក ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ រួម​ដំណើរ​ជាមួយ​ប្រពន្ធ​ឈ្មោះ ឡៃ ថុ​យ អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា បណ្តាល​រង​របួសធ្ងន់​បាក់ជើង​ឆ្វេង​ទាំង​ពីរ​នាក់ ។​

​ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់គេច​បាត់ ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល រីឯ​វត្ថុ​តាង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ