ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​ក៏​សាហា.វព្រៃ.ផ្សៃ​ម៉្លេះ នាង​ជា​មនុស្ស​.​គ ​រំលោ.ភ​សម្រេច​ហើយ​សម្លា.ប់​ចោលទៀត

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​ម្នាក់​ដែល​ជា​កូនកំព្រា​ឪពុក​ម្តាយ​រស់នៅ​តែ​ម្នាក់ឯង​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​លប​ឡើង​ទៅ​លើ​ផ្ទះ​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​ហើយ​សម្លាប់​ចោល​តែ​ម្តង ក្រោយ​សម្លាប់​នាង​ហើយ​ជនសង្ស័យ​មិន​បានរ​ត់ទៅ​ណា​នោះ​ទេ គឺ​បាន​នៅ​ដេក​ឪ​ប​សព​នាង​រហូត​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ប្តឹង​សមត្ថ​កិ​ច​ចុះ​ចាប់​បាន​ទាំង​យប់​តែ​ម្តង ដែល​ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាល​យប់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១១​យប់ មាន​ករណី​រំលោភ​សម្លាប់​នៅ​ភូមិ​ក្រាំង​ឈើ​នាង…

ខេត្តកំពង់ស្ពឺ ៖ នារី​ម្នាក់​ដែល​ជា​កូនកំព្រា​ឪពុក​ម្តាយ​រស់នៅ​តែ​ម្នាក់ឯង​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​លប​ឡើង​ទៅ​លើ​ផ្ទះ​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​ហើយ​សម្លាប់​ចោល​តែ​ម្តង ក្រោយ​សម្លាប់​នាង​ហើយ​ជនសង្ស័យ​មិន​បានរ​ត់ទៅ​ណា​នោះ​ទេ គឺ​បាន​នៅ​ដេក​ឪ​ប​សព​នាង​រហូត​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ប្តឹង​សមត្ថ​កិ​ច​ចុះ​ចាប់​បាន​ទាំង​យប់​តែ​ម្តង ដែល​ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​កាល​យប់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១១​យប់ មាន​ករណី​រំលោភ​សម្លាប់​នៅ​ភូមិ​ក្រាំង​ឈើ​នាង ឃំុ​មហា​ឬ​ស្សី ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ ។​

នារី​រង​គ្រោះ​ឈ្មោះ យ៉ា សាវ​រី ហៅ​តឺ អាយុ​៣៣​ឆ្នាំ ជា​មនុស្ស​.​គ ដេក​នៅ​លើ​ផ្ទះ​ធ្វើ​អំពី​ឈើ​សង់​ខ្ពស់​ពី​ដី​បណ្តោយ​៨ x៧​ម៉ែ​ត្ រ​ជញ្ជាំង​ក្តា ដំបូល​ប្រក​ក្បឿងក្បាច់ ត្រូវ​ជនសង្ស័យ​ឈ្មោះ យុក រ៉ាត់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​អ​ន្ទា​វ ឃំ​ុ​ស្តុក ស្រុក​គងពិសី ឡើង​ទៅ​ចាប់រំលោភ​ហើយ​សម្លាប់​នាង​ចោល​ព្រោះ​ខ្លាច​បែក​ការណ៍ ។ ក្រោយ​កើតហេតុ​សមត្ថ​កិ​ច​បាន​ចុះ​ទៅ​ដល់​ឡោម​ព័ទ្ធ​ផ្ទះ​កើតហេតុ​ទើប​ចាប់ខ្លួន​ជនសង្ស័យ​នាំ​យក​ទៅ​កាន់​អធិការ​ស្រុក​ឃុំខ្លួន​ដើម្បី​បន្ត​នីតិវិធី ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​បានអោយ​ដឹង​ថា ពេល​កើតហេតុ​គេ​បានឮ​សំឡេង​នាង​ស្រែក​(​ដែល​ជា​ធម្មតា​នាង​មិន​ដែល​មាន​អាការ​ស្រែក​នៅ​ពេល​យប់​ព្រលប់​នោះ​ទេ​) ។ ពេល​នោះ​គ្រប់​គ្នា​ឆ្ងល់​ហើយ​ក៏​រត់​សំដៅ​មក​ផ្ទះ​របស់​នាង​ហើយ​រុញ​ទ្វា​ស្រាប់តែ​ជាប់​គ​ន្កឹះ​ខាងក្នុង​ពេល​នោះ​គ្រប់​គ្នា​ក៏​បើក​ពិល​ឆ្លុះ​មើល​តាម​ប្រឡោះ​ក្តារ​ស្រាប់តែ​ជនសង្ស័យ​យក​កាំបិត​ខ្ទាស់​ទ្វា​ជាប់ ។ នៅ​ពេល​ដែល​សមត្ថកិច្ច​មក​ដល់​អ្នក​ភូមិ​បាន​គាស់​ទ្វារ​ចូល​ទៅ​ស្រាប់តែ​នាំ​គ្នា​ដើរ​រក​ឃើញ​ជនសង្ស័យ​កំពុង​ដេក​ឪ​ប​សព​របស់​នាង​នៅ​ក្នុង​ភួយ​ក៏​ចាប់​បាន​តែ​ម្តង ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ក្រោយ​ឃាត់ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា មុន​ពេល​កើតហេតុ​រូបគេ​បាន​មក​សង់ផ្ទះ​អោយ​អ្នក​ភូមិ​ដែល​នៅ​ជាប់​ផ្ទះ​របស់​នាង​ក្រោយ​ពេល​សង់​រួច​ក៏​បើក​លុយ​ហើយ​បែក​គ្នា​ទៅ​ផ្ទះ​អស់ហើយ ដោយឡែក​រូបគេ​ក៏​វិល​ទៅ​ផ្ទះ​ដូច​អ្នក​ផ្សេង​ដែរ ។​

​ជនសង្ស័យ​បន្ត​ថា កំឡុង​ពេល​ដែល​សង់ផ្ទះ​ក្បែរ​នោះ​គេ​បាន​លែបខាយ​កាយវិការ​ចែរ​ចង់​នាង​ដែរ លុះ​ពេល​ត្រឡប់​ទៅ​ផ្ទះ​ដោយ​នឹក​ស្មានថា ជន​រង​គ្រោះ​ព្រម​ស្រលាញ់​ខ្លួន​គេ​ក៏​លប​ស្កាត់​ទៅ​រក​នាង​តែ​ពេល​ឡើង​ដល់​លើ​ផ្ទះ​ត្រូវ​នាង​ស្រែក​គេ​ក៏​ខ្ទប់មាត់​ចាប់​ផ្តួល​លើ​ក្តារ​ដោយ​នាង​ចោមពុង​សារុង​ផង​នោះ ពេល​នោះ​គេ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។​

​ជនសង្ស័យ​បន្ត​ទៀត​ថា ពេល​ធ្វើ​សកម្មភាព​នាង​ស្រែក​ដែរ​តែ​ស្រែក​មិន​រួច​ព្រោះ​គេ​ខ្ទប់មាត់​ជាប់​ក្រោយ​រំលោភ​ហើយ​គេ​សម្រេចចិត្ត​សម្លាប់​នាង​ចោល​ព្រោះ​ខ្លាច​បែក​ការណ៍​ដឹង​ដល់​អ្នក​ជិតខាង តែ​មិន​នឹក​ស្មានថា អ្នក​ជិតខាង​ដឹង​រឿង​ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​អោយ​ចុះ​មក​ចាប់​រូបគេ​ឡើយ ។ ក្រោយ​ពិនិត្យ​សព​រួច​សមត្ថកិច្ច​បាន​ប្រគល់​អោយ​សាច់ញាតិ និង​អ្នក​ភូមិ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

​សូម​បញ្ជា​ក់ថា ជនសង្ស័យ​ជា​ជាងសំណង់​ដែល​ដែល​បាន​មក​សង់ផ្ទះ​អោយ​អ្នក​ភូមិ​ម្នាក់​ជាប់​ផ្ទះ​ជន​រង​គ្រោះ​(​សង់​រួច​ហើយ​)​ហើយ​ក្រុម​ជាង​ទាំងអស់​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ច្រើន​ថ្ងៃ​មក​ហើយ​ដែរ ដោយឡែក​ជនសង្ស័យ​ស្រាប់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់់តែ​យប់​កើតហេតុ​បាន​មក​លប​ចាប់​នាង​រំលោភ​នៅ​លើ​ផ្ទះ​ហើយ​សម្លាប់​ចោល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ