ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

YouTuber ចាស់​ជាងគេ​ល្បី​ខាង​បង្រៀន​ធ្វើ​ម្ហូប បាន​ស្លា.ប់​ហើយ (មានវីដេអូ)

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា YouTuber ចំណាស់​ជាងគេ​ល្បី​ខាង​បង្ហោះ​វី​ដេ​អូ​បង្រៀន​ធ្វើ​ម្ហូប​ឥណ្ឌា លោកយាយ Mastanamma…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា YouTuber ចំណាស់​ជាងគេ​ល្បី​ខាង​បង្ហោះ​វី​ដេ​អូ​បង្រៀន​ធ្វើ​ម្ហូប​ឥណ្ឌា លោកយាយ Mastanamma បាន​ទទួលមរណភាព​ក្នុង​វ័យ​១០៧​ឆ្នាំ ក្រោយ​ពី​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​៦​ខែ​។

លោកយាយ Mastanamma ដែល​មាន​ទីលំនៅ​ក្នុង​រដ្ឋ Andhra Pradesh ប្រទេស​ឥណ្ឌា គឺជា YouTuber ចាស់​ជាងគេ​។ គាត់​ជា​ម្ចាស់ Channel បង្រៀន​ធ្វើ​ម្ហូប​ឥណ្ឌា ដែល​បាន​បង្កើត​ឡើង និង​គ្រប់គ្រង​ដោយ​ចៅប្រុស​របស់​គាត់ ឈ្មោះ K Laxman និង មិត្ត​ភ័ក្ត្រ​របស់​ចៅ​ឈ្មោះ Srinath Reddy។ Channel របស​លោកយាយ​មាន​អ្នកគាំទ្រ​ខ្លាំង​ឡើង​ៗ តាំងពី​ចាប់ផ្តើម​ឆ្នាំ​២០១៦​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ចៅប្រុស​ឈ្មោះ Laxman បាន​ប្រាប់​ថា គំនិត​ក្នុង​ការ​បង្កើត Channel នេះ​ឱ្យ​យាយ​របស់​ខ្លួន គឺ​ចាប់​ផ្តើម​នៅ​ពេល​ខ្លួន​មាន​អារម្មណ៍​ថា មិន​ចេះ​ធ្វើ​ម្ហូប ពេល​ដែល​ឃ្លាន​។ ដោយសារ​តែ​ហេតុនេះ ទើប​សម្រេច​ចិត្ត​បង្ហោះ​វី​ដេ​អូ​យាយ​របស់​ខ្លួន​បង្រៀន​ធ្វើ​ម្ហូប ដើម្បី​ចែករំលែក​ដល់​អ្នក​ដទៃ​ឲ្យ​ចេះ​ធ្វើ​ម្ហូប​ដែរ​។

នៅ​ក្នុង​វី​ដេ​អូ​នីមួយ​ៗ​លើ Channel របស់​លោកយាយ Mastanamma សុទ្ធតែ​មាន​រូប​លោកយាយ​ជា​ចុងភៅ​ទាំងអស់​។ រាល់​ការ​ធ្វើ គឺ​ពឹង​ផ្អែ​ល​លើ​វិធី​បុរាណ និង​តាម​បែប​ឥណ្ឌា​។ មុខម្ហូប​ដែល​ល្បី​ជាងគេ គឺ​មាន់​ឪឡឹក​។

លោកយាយ​បាន​លាចាក​លោក​នៅ​ថ្ងៃ​ទី​៤ កន្លង​មកនេះ ដោយ​រោគាព្យាធិ​អស់​រយៈពេល​៦​ខែ​។ វី​ដេ​អូ​ទាំងឡាយ​របស់​លោកយាយ នៅ​តែ​មាននៅ​លើ YouTube ថ្វីបើ​ម្ចាស់​បាន​ទៅ​កាន់​លោក​ខាង​មុខ​បាត់​ទៅ​ហើយ ជាមួយនឹង​ការ​សោកស្តាយ​ពី​សំណាក់​មនុស្ស​ជា​ច្រើន ដែល​បង្ហោះ​សារ​រំលែក​ទុក្ខ​លើ Twitter៕ វីដេអូ ដក​ស្រង់​ចេញពី ៖ Barcroft TV

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ