ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! ប្រុសស្អាត នៅ ស៊ី​នឿ​ន ទៅ​សម្តែង​នៅអា​មេ​រិ​ក​រកបាន​បេះដូង​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន លេចលឺ​ក្នុង​សង្គម​សិល្បៈ​ថា​លោក​នៅ ស៊ីនឿ​ន និង​កញ្ញា​ផ​ន ស្រី​ខួច គឺជា​គូស្នេហ៍​នឹង​គ្នា ។​ទោះបីជា​យ៉ាងណា​ក្តី​ពេល​នេះ​លោក​នៅ ស៊ី​នឿ​ន បាន​បង្ហាញ​ថា​លោក​រក​ឃើញ​គូស្នេហ៍​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ​៖ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន លេចលឺ​ក្នុង​សង្គម​សិល្បៈ​ថា​លោក​នៅ ស៊ីនឿ​ន និង​កញ្ញា​ផ​ន ស្រី​ខួច គឺជា​គូស្នេហ៍​នឹង​គ្នា ។​ទោះបីជា​យ៉ាងណា​ក្តី​ពេល​នេះ​លោក​នៅ ស៊ី​នឿ​ន បាន​បង្ហាញ​ថា​លោក​រក​ឃើញ​គូស្នេហ៍​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​នៅ ស៊ី​នឿ​ន បង្ហាញ​រូបភាព​កៀកកើយ​ជាមួយ​នារី​នៅ​អា​មេ​រិ​ក​នោះ​យ៉ាង​ស្និទ្ធស្នាល ។ កន្លង​មក​លោក​នៅ ស៊ី​នឿ​ន កម្រ​នឹង​បង្ហាញ​រូបភាព​បែប​នេះ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​បានឃើញ​ណាស់ ។ ស្រប​ពេល​ដែល​ត្រៀមខ្លួន​នឹង​ត្រឡប់​មក​ពី​សម្តែង​នៅ​ប្រទេស​កា​ណា​ដា វិញ លោក​នៅ ស៊ី​នឿ​ន ក៏​ត្រៀម​នឹង​បង្ហាញ​ដំណឹង​ល្អ​របស់​ខ្លួន​ជាមួយ​នារី​នោះ​ដែរ ។ បើ​តាម​ប្រភព​ព័ត៌មាន​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​នៅ ស៊ី​នឿ​ន មាន​គម្រោង​ភ្ជាប់ពាក្យ ជាមួយ​នារី​ម្នាក់​នោះ​រួច​ហើយ គ្រាន់តែ​ពុំ​ទាន់​បង្ហាញ​ពេលវេលា​ច្បាស់លាស់​នៅ​ក្នុង​ពេល​នេះ​ប៉ុណ្ណោះ ដោយសារ​តែ​ចង់ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ មិនតែប៉ុណ្ណោះ​នៅ ស៊ី​នឿ​ន ថែម​ទាំង​មាន​គម្រោង​រៀប​ការ​ផង​ដែរ គ្រាន់តែ​ពេល​នេះ​លោក​កំពុង​នៅ​ប្រទេស​កា​ណា​ដា ទើប​មិន​ទាន់​បង្ហើប​ច្បាស់​អំពី​គម្រោង ។

សម្រាប់​មិត្តភក្តិ​ក្នុង​សិល្បៈ​សុទ្ធតែ​មានការ​ចាប់អារម្មណ៍ នៅ​ពេល​ឃើញ​លោក​នៅ ស៊ី​នឿ​ន បង្ហាញ​មុខមាត់​គូស្នេហ៍​របស់​ខ្លួន​ដែល​រស់នៅ អា​មេ​រិ​ក បែប​នេះ ។ អ្នកគាំទ្រ និង​មិត្តភក្ដិ​រួម​អាជីព​សិល្បៈ​ជា​ច្រើន បាន​ជូនពរ​លោក​នៅ ស៊ី​នឿ​ន ។

គូស្នេហ៍​របស់​នៅ ស៊ី​នឿ​ន ជា​កូន​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក ។ ពួក​គេ​បាន​ស្គាល់ និង​ភ្ជាប់​ចំណង​ស្នេហ៍​នៅ​ពេល លោក​នៅ ស៊ី​នឿ​ន ទៅ​សម្តែង​នៅ​ទីនោះ​កាលពី​ប៉ុន្មាន​ខែ​មុន ។

លោក​នៅ ស៊ី​នឿ​ន បាន​សារភាព​ថា នារី​ម្នាក់​នោះ​ពិតជា​គូស្នេហ៍​របស់​លោក​មែន ដែល​អ្នក​ទាំង​ពីរ​ត្រៀម​នឹង​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ក្រោយ​ពី​បាន​ស្រឡាញ់​គ្នា​អស់​មួយ​រយៈ​ខ្លី​មក ។ មង្គល​ការ​មិន​ទាន់​ច្បាស់​ហើយ​គម្រោង​រស់នៅ​អា​មេ​រិ​កតាម​គូស្នេហ៍​នៅ​មិន​ទាន់​ដឹង​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ