ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចូល​ចិត្ត​ស្រា​បៀរ ប្រយ័ត្ន​​ធ្វើ​ឱ្យ​សុដន់​…

5 ឆ្នាំ មុន

រឿង​នេះ​អាច​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ស្រា​បៀរ ព្រោះថា​រុក្ខជាតិ​ដែល​គេ​ប្រើ​ដើម្បី​ផ្តល់​ជា​រសជាតិ​ដល់​ស្រា​បៀរ​នោះ (Hops) អាច​ធ្វើ​ឲ្យ​ដោះមនុស្ស​ប្រុស​រីក​ធំ​ដូច​មនុស្ស​ស្រី​បាន ។ មិន​មាន​មនុស្ស​ច្រើន​បានដឹង​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​សារធាតុ​ដែល​មាន​ក្នុង​ស្រា​បៀរ​ពិតជា​ដើរតួ​នាទី​ជា​ថ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ស្ត្រី​រាំងរដូវ និង​ការ​គេង​មិន​លក់​ដោយសារ​តែ​សារធាតុ Phytoestrogen របស់​វា​មាន​ខ្ពស់…

រឿង​នេះ​អាច​ជា​ដំណឹង​អាក្រក់​មួយ​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ស្រា​បៀរ ព្រោះថា​រុក្ខជាតិ​ដែល​គេ​ប្រើ​ដើម្បី​ផ្តល់​ជា​រសជាតិ​ដល់​ស្រា​បៀរ​នោះ (Hops) អាច​ធ្វើ​ឲ្យ​ដោះមនុស្ស​ប្រុស​រីក​ធំ​ដូច​មនុស្ស​ស្រី​បាន ។ មិន​មាន​មនុស្ស​ច្រើន​បានដឹង​អំពី​រឿង​នេះ​ទេ ប៉ុន្តែ​សារធាតុ​ដែល​មាន​ក្នុង​ស្រា​បៀរ​ពិតជា​ដើរតួ​នាទី​ជា​ថ្នាំ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ស្ត្រី​រាំងរដូវ និង​ការ​គេង​មិន​លក់​ដោយសារ​តែ​សារធាតុ Phytoestrogen របស់​វា​មាន​ខ្ពស់ ។ សារធាតុ​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​លក្ខណៈ​ដូច​អ៊័​រ​ម៉ូ​ន​ភេទ​មនុស្ស​ស្រី ។

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ស្រា​បៀរ​ដែល​មាន​សារធាតុ​ដូច​ជា​អេ​ស្ត្រូ​ជែ​ន​គឺ​មាន​ឥទ្ធិពល​មួយ​លើ​រាង​កាយ​បុរស មាន​ន័យ​ថា​វា​នឹង​បង្កើន​ចំនួន​អ៊័​រ​ម៉ូ​ន​ភេទ​ស្រី​ក្នុង​ខ្លួន ។ អ្វី​ដែល​ល្អ​គឺ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ព្យាបាល​បញ្ហា​រាំងរដូវ​ដូច​ជា បន្ថយ​ការ​បែកញើស​ពេល​យប់ ក្តៅ​ពេញ​ខ្លួន ស្ងួត​ទ្វារមាស អារម្មណ៍មិនល្អ និង​អាការ ផ្សេង​ៗ​ទៀត ។

ប៉ុន្តែ​សម្រាប់​បុរស​វិញ កាលណា​អ៊័​រ​ម៉ូ​ន​អេ​ស្ត្រូ​ជែ​ន​មាន​ច្រើន​អាច​ធ្វើ​ឲ្យ​ដោះ​គេ​រីក​ធំ​ដូច​មនុស្ស​ស្រី​បាន ។ យ៉ាងណាមិញ​ករណី​បុរស​មាន​ដោះ​រីក​ធំ អាច​ដោយសារ​តែ​ការ​កើនឡើង​ជាលិកា​ខ្លាញ់ ឬ​អ​តុល្យភាព​អ៊័​រ​ម៉ូ​ន​ជុំវិញ​តំបន់​ដោះ​តែ​ម្តង ។ អ្វី​ដែល​ជា​មូលហេតុ​ធំ​បំផុត​នៃ​អ​តុល្យភាព​អ័រម៉ូន​នេះ​គឺ​ក្នុង​ខ្លួន​មាន​អ៊័រ​ម៉ូ​ន​អេ​ស្ត្រូ​ជែ​ន​ច្រើន​ពេក ។

រុក្ខជាតិ Hops ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន​ដូច​ជា ការ​គេង​មិន​លក់ រាំងរដូវ និង​ជា​ឱសថ​បញ្ចុះ​ទឹកនោម​តាម​បែប​ធម្មជាតិ​ដើម្បី​ពង្រឹង​ដល់​លំហូរ​ទឹកនោម​។ Hops ក៏​អាច​ជួយ​ភ្ញោ​ច​ដល់​លំហូរ​ទឹកដោះ និង​ព្យាបាល​ការ​លើង​រឹង​របស់​លិង្គ​ដែល​មានការ​ឈឺចាប់​យុរ​ពេក​ផង​ដែរ ដោយសារ​តែ​វា​មាន​សមាសធាតុ​អ៊័រ​ម៉ូ​ន​ភេទ​ស្រី​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ