ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​អត្តឃា.ត​​ស្លា.ប់​ប៉ូលិស​២​នាក់

5 ឆ្នាំ មុន

ប្រទេស​អីុរ៉​ង់ ៖ បណ្ដា​សារព័ត៌​មានអីុ​រ៉​ង់​រាយការណ៍​ថា ប៉ូលិស​យ៉ាងតិច​២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​អត្តឃាត ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ដែល​ក៏​បណ្ដាល​ឲ្យ​មនុស្ស​៤៨​នាក់​រង​របួស​ផង​ដែរ កាលពី​ថ្ងៃ​ទី​៦​ធ្នូ​នៅ​អីុ​រ៉​ង់​គឹ​ក្នុង​ក្រុង​កំពង់​ផែ​CHABAHAR​ជិត​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន​។ មុន​នេះ​លោក​RAHMDEL BAMERI អភិបាល​ស្ដីទី​ក្រុង​CHABAHAR​បញ្ជាក់​ថា ប៉ូលិស​បាន​បញ្ឈប់​រថយន្ត​នោះ​ហើយ​ចាប់​បាញ់​ទៅ​លើ​អ្នក​បើក…

ប្រទេស​អីុរ៉​ង់ ៖ បណ្ដា​សារព័ត៌​មានអីុ​រ៉​ង់​រាយការណ៍​ថា ប៉ូលិស​យ៉ាងតិច​២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​អត្តឃាត ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​ដែល​ក៏​បណ្ដាល​ឲ្យ​មនុស្ស​៤៨​នាក់​រង​របួស​ផង​ដែរ កាលពី​ថ្ងៃ​ទី​៦​ធ្នូ​នៅ​អីុ​រ៉​ង់​គឹ​ក្នុង​ក្រុង​កំពង់​ផែ​CHABAHAR​ជិត​ព្រំដែន​ជាមួយ​ប៉ា​គី​ស្ថាន​។

មុន​នេះ​លោក​RAHMDEL BAMERI អភិបាល​ស្ដីទី​ក្រុង​CHABAHAR​បញ្ជាក់​ថា ប៉ូលិស​បាន​បញ្ឈប់​រថយន្ត​នោះ​ហើយ​ចាប់​បាញ់​ទៅ​លើ​អ្នក​បើក ដែល​បាន​ធ្វើ​ឲ្យ​រថយន្ត​របស់​គេ​ផ្ទុះ នៅ​ជិត​ទីស្នាក់ការ​ប៉ូលិស​ក្រុង​។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អីុរ៉​ង់​IRNA​ថា ការ​វាយប្រហារ​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​ជី​ហា​ដ​ស៊ុន​នី​ត ANSAR AL FOURKAN​។ ក្រុង​កំពង់​ផែ​CHABAHAR​ស្ថិត​ក្នុង​ខេត្ត​ស៊ីស្តា​ន​បា​លូត​ជិ​ស្ថាន​ដែល​មាន​ពួក​ស៊ុន​នី​ត​ភាគច្រើន ចាប់តាំងពី​យូរ​មក​ហើយ​តែង​មាន​ចលាចល ទាក់ទិន​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន​និង​ភាព​តានតឹង​បំបែក​ខ្លួន​និយម​។

កាលពី​ឆ្នាំ​២០១០​ការ​វាយប្រហារ​អត្តឃាត​២​ប្រឆាំង​ព្រះ​វិហា​រស៊ី​អីុ​ត​មួយ ក្នុង​តំបន់​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៨​នាក់​។ ការ​វាយប្រហារ​នោះ​ប្រកាស​ទទួលខុសត្រូវ ដោយ​ក្រុម​បំបែក​ខ្លួន​និយម​ស៊ុន​នី​ត JUNDULLAH​។

អីុ​រ៉​ង់​បាន​ពង្រឹង​សន្តិសុខ​នៅ​ក្នុង​បណ្ដា​តំបន់​ព្រំដែន ចាប់តាំងពី​ការ​បាញ់ប្រហារ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៥​នាក់ នា​ឱកាស​នៃ​ក្បួនព្យុហយាត្រា​យោធា​មួយ​នៅ​ទីក្រុង​AHVAZ នា​ភាគ​និរតី​ប្រទេស​កាលពី​ខែកញ្ញា​កន្លង​ទៅ​។ កាលពី​ឆ្នាំទៅ​មិ​ញ​មនុស្ស​១៨​នាក់​ស្លាប់ ដោយសារ​ការ​វាយ​ប្រហារ​មួយ​របស់​ក្រុម​រដ្ឋ​អីុ​ស្លា​ម ប្រឆាំង​សភា​និង​វិមាន​តម្កល់សព​លោក​អា​យ៉ា​តុល​ឡា​ហ៍​ខូ​មី​នី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ