ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សារធាតុ​គីមី​ចំនួន​៥​គីឡូក្រាម ក្នុង​ផ្សារ​ព្រំ​ថ្មី

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល​សហការ​ជាមួយនឹង​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ និង​ទំនិញ​មួយ​ចំនួន​ដើម្បី​រកសារ​ធាតុគីមី ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ។ ការ​ចុះ​ពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្សារ​ព្រំ​ថ្មី…

ខេត្ត​ប៉ៃលិន ៖ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល​សហការ​ជាមួយនឹង​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ និង​ទំនិញ​មួយ​ចំនួន​ដើម្បី​រកសារ​ធាតុគីមី ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ។ ការ​ចុះ​ពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្សារ​ព្រំ​ថ្មី ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក គិត វ​ណ្ណា អនុប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ចុះ​ពិនិត្យ​នោះ មន្ត្រី​ជំនាញ​បាន​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ និង​គ្រឿង​ឧបភោគ បរិភោគ​ចំនួន​៥៦​មុខ រួម​មាន បន្លែ ផ្លែ​ឈើ ត្រី​ប្រា​សំ​យ៉ុ​ង ប្រហិត​សាច់​គោ សរសៃ​គុយទាវ មី ជ្រក់​គ្រប់​ប្រភេទ គ្រឿង​សមុទ្រ លត​ខៀវ លត​ស្វិត និង​ម្ហូបអាហារ​ផ្សេង​ៗ​ទៀត ដើម្បី​ធ្វើតេស្ត​បឋម ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខភាព ។

លោក​បន្ត​ទៀត​ថា ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ និង​ដកហូត​នូវ​ទំនិញ ម្ហូបអាហារ ដែល​មាន​សារធាតុ​គីមី​ហាមឃាត់​ដូច​ជា​មឹក​ចំនួន​២​គីឡូក្រាម ស្លឹក​គូឆាយ​១​គីឡូក្រាម ស្លឹក​ខ្ទឹម​២​គីឡូក្រាម ។

លោក​បញ្ជាក់​ថា ក្រោយមក​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ឱ្យ​បញ្ឈប់​ការ​យក​របស់​ទាំងនោះ​មក​លក់ដូរ​បន្ត​ទៀត និង​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ដទៃ​ទៀត ឱ្យ​យល់​ដឹង​និង​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ចៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ