ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា -វៀតណាម​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ចំនួន​៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​អញ្ជើញ​ប្រជុំ​ទ្វេភាគី និង​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​៦​សំខាន់​ៗ ។ ការ​ចុះហត្ថលេខា​នេះ​បន្ទាប់​ពី​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​រួច​មក​នៅ​ព្រឹក​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​អញ្ជើញ​ប្រជុំ​ទ្វេភាគី និង​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​៦​សំខាន់​ៗ ។ ការ​ចុះហត្ថលេខា​នេះ​បន្ទាប់​ពី​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​រួច​មក​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀ​ន សួន​ហ្វ៊ុ​ក បាន​អញ្ជើញ​ប្រជុំ​ពិភាក្សា​ចង្អៀត​មួយ​ទល់​មួយ និង​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​ចំណាយពេល​ជាង​២​ម៉ោង ដែល​ទទួល​បាន​នូវ​លទ្ធផល​ដ៏​ត្រចះត្រចង់ ។ នេះ បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ។ ក្នុង​នោះ គឺ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​លើ​អនុស្សា​រណៈ និង​កិច្ចព្រមព្រៀង​សំខាន់​ៗ​ចំនួន​៦​ដូច​ខាងក្រោម ១- អនុ​សវៀត​ណាៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​យុទ្ធ​សហប្រតិបត្តិការ​លើ​វិស័យ​ដឹក​ជញ្ជូន​សម្រាប់​រយៈពេល​៧​ឆ្នាំ​ពី​ឆ្នាំ​២០១៨-២០២៥ ។

២- វិសោធនកម្ម​ពិធីសារ (​ឆ្នាំ​២០០៥) សម្រាប់​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក (​ឆ្នាំ​១៩៩៨) ៣-​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក​(២០០៩) ៤-​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​វៀតណាម ៥- កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ​កម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម សម្រាប់​ឆ្នាំ​២០១៨-២០១៩ ស្តី​ពី​ការ​អនុគ្រោះ​លើ​ពន្ធ​បន្ទាត់​ពន្ធគយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ៦-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ទប់ស្កាត់​ការ​ជួញដូរ ការ​ជីក​កកាយ​ដោយ​ខុសច្បាប់ និង​ការ​នាំ​ត្រឡប់​មក​វិញ នូវ​សម្បត្តិ​បេតិកភណ្ឌ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​វៀតណាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ