ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត​ព្យាយាម​បញ្ចុះបញ្ចូល​រុ​ស្ស៊ី​កាត់​បន្ថយ​ផលិតកម្ម​ប្រេង

5 ឆ្នាំ មុន

ទីក្រុង​វី​យែ​ន ៖ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ព្យាយាម​បញ្ចុះបញ្ចូល​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ពុធ​ឲ្យ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​យ៉ាងច្រើន​ជាមួយនឹង​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​(OPEC) ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​ជៀសវាង​ការ​ផ្គត់ផ្គង់​ប្រេង​លើសលប់ ។ OPEC​បាន​ជួប​ប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូ​ទ្រី​ស បន្ទាប់​ពី​បាន​ចរចា​ជាមួយនឹង​សម្ព័ន្ធមិត្ត​ដែល​រួម​មាន​ប្រទេស​រុ​ស្ស៊ី…

ទីក្រុង​វី​យែ​ន ៖ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ព្យាយាម​បញ្ចុះបញ្ចូល​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ពុធ​ឲ្យ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​យ៉ាងច្រើន​ជាមួយនឹង​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង​(OPEC) ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង និង​ជៀសវាង​ការ​ផ្គត់ផ្គង់​ប្រេង​លើសលប់ ។

OPEC​បាន​ជួប​ប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីក្រុង​វី​យែ​ន ប្រទេស​អូ​ទ្រី​ស បន្ទាប់​ពី​បាន​ចរចា​ជាមួយនឹង​សម្ព័ន្ធមិត្ត​ដែល​រួម​មាន​ប្រទេស​រុ​ស្ស៊ី កាលពី​ថ្ងៃ​សុក្រ ។

អា​រ៉ា​ប៊ី​សា​អូឌីត បាន​ឲ្យ​ដឹង​ថា ទិន្នផល​ប្រេង​គួរតែ​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ខ្លាំង​ចាប់ពី​ខែមករា ឆ្នាំ​២០១៩​តទៅ ប៉ុន្តែ​បាន​ទទួល​រង​សម្ពាធ​ពី​លោកនាយក​រដ្ឋមន្ត្រី​ដូ​ណា​ល់ ត្រាំ (Donald Trump) ដែល​ចង់​កាត់​បន្ថយ​តម្លៃ​ប្រេង​បន្ថែម​ទៀត ។

រដ្ឋមន្ត្រី​ថាមពល​របស់​រុ​ស្ស៊ី លោក Alexander Novak បាន​ប្រាប់​ដល់​សារព័ត៌មាន​ថា លោក​មាន​កិច្ចប្រជុំ​ដ៏​ល្អ​ជាមួយនឹង​ភាគី​ខាង​អា​រ៉ា​ប៊ី​សា​អូឌីត លោក Khalid Al-Falih កាលពី​ថ្ងៃ​ពុធ ហើយ​ពួក​គេ​នឹង​មាន​កិច្ចប្រជុំ​បន្ថែម​ទៀត ។  អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ផ្តល់​សញ្ញា​មក​ថា ពួក​គេ​ចង់​ឲ្យ​OPEC និង​សម្ព័ន្ធមិត្ត​កាត់​បន្ថយ​ទិន្នផល​ប្រេង​ប្រមាណ​យ៉ាងតិច​១,៣​លាន​ធុង​ក្នុង​១​ថ្ងៃ ឬ​១,៣%​នៃ​ផលិតកម្ម​ប្រេង​សរុប ។

ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា អា​រ៉ា​ប៊ី​សា​អូឌីត ចង់​ឲ្យ​រុ​ស្ស៊ី​ចូលរួម​កាត់​បន្ថយ​ទិន្នផល​យ៉ាងតិច​ពី​២៥​ម៉ឺន ទៅ​៣០​ម៉ឺន​ធុង​ក្នុង​១​ថ្ងៃ ប៉ុន្តែ​រុ​ស្ស៊ី​ចង់​កាត់​បន្ថយ​តែ​ពាក់កណ្តាល​នៃ​ចំនួន​នេះ​ប៉ុណ្ណោះ ។

ប្រទេស​រុ​ស្ស៊ី អា​រ៉ា​ប៊ី​សា​អូឌីត និង​សហរដ្ឋអាមេរិក​បាន​ប្រជែង​គ្នា​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​មួយ​ជា​ប្រទេស​ដែល​ផលិត​ប្រេង​បាន​ច្រើន​ជាងគេ​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។ សហរដ្ឋអាមេរិក​មិន​ស្ថិត​ក្នុង​ការ​ផ្តួចផ្តើម​កាត់​បន្ថយ​ទិន្នផល​នេះ​ទេ ។

គួរ​កត់​សម្គាល់ថា តម្លៃ​ប្រេង​បាន​កើនឡើង​ជាង​៥%​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​ប្រទេស​រុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត បន្ត​កិច្ចព្រមព្រៀង​ដាក់​កម្រិត​លើ​ទិន្នផល​ប្រេង ខណៈ​ដែល​សហរដ្ឋអាមេរិក​យល់ព្រម​ផ្អាក​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ។

តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន Brent កើនឡើង​២,៨២​ដុល្លារ មក​ស្មើ ៥៣,៧៥​ដុល្លារ និង​តម្លៃ​ប្រេង​របស់​ក្រុមហ៊ុន West Texas Intermediate កើនឡើង​បាន​២,៩៨​ដុល្លារ​មក​ស្មើនឹង​៦២,៤៤​ដុល្លារ​ក្នុង​១​ធុង​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ