ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយ​នៅ​រមណី​ដ្ឋា​ន​ទឹកធ្លាក់​៩​ជាន់​…​សង្ស័យ​ប្តី​ដុត​ឆេះ​ហ្មត់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ដ៏​សន្ធឹកសន្ធាប់ ស្ថិត​ក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹកជ្រោះ​៩​ជាន់ ក្ន​ង​ភូមិ​តេ​ជោ​អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក រង​ការ​ដុត​បំផ្លាញ​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ…

ខេត្តកំពត ៖ ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​ដ៏​សន្ធឹកសន្ធាប់ ស្ថិត​ក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹកជ្រោះ​៩​ជាន់ ក្ន​ង​ភូមិ​តេ​ជោ​អន្លង់​ក្មេង​លេង ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក រង​ការ​ដុត​បំផ្លាញ​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ។

ក្នុង​ហេតុ​ខាងលើ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​លើ​ករណី​ជម្លោះ​គ្រួសារ​ព្រោះ តែ​រឿង​ប្តី​មាន​ស្រី​ខាងក្រៅ ដែល​បាន​អូស​បន្លាយ​ជា​យូរ​ឆ្នាំ​មក​ហើយ ។

លោក​អនុសេនីយ៍ឯក​ម៉ៅ ម៉ា​រ៉ា​ឌី នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ ថា ក្នុង​បរិវេណ​រមណីយដ្ឋាន​ទឹកជ្រោះ​៩​ជាន់​មាន​ករណី​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដោយសារ រឿង​ជម្លោះផ្ទៃក្នុង​ក្រុម​គ្រួសារ ។

ករណី​ហិង្សា​បង្ក​ឲ្យ​មាន​មហន្តរាយ​នេះ​បាន​ខូចខាត​វិឡា​ភ្លោះ​មួយ ខ្យូ​ស​ទទួលភ្ញៀវ​២៥​ខ្នង បឹង​ហ្កា​ឡូ​៨​ខ្នង ផ្ទះបាយ​២ និង​គ្រឿង​សង្ហា​រឹម​ដែល​មាន​តម្លៃ​មួយ​ចំនួន​ទៀត ។
ព័ត៌មាន​ពិស្តារ​នឹង​ផ្សាយ​ជូន​នៅ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ