ទិវា​ថ្ងៃ​សុក្រ​សែន​នាំ​លាភ​ជ័យ សែន​នាំ​សិរី​សួស្តី​ដល់​ឆ្នាំ​ទាំង​១០ cmt $168


ប្រាកដ​ហើយ​ហោរាចារ្យ​ហុងស៊ុយ​ចិន​សែ​បាន​អះអាង​មុន​នេះ​បន្តិច​ថា នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ​ពិសេស​ពេល​រាត្រីកាល​ចូល​មក​ដល់​ជា​ថ្ងៃ​ដែល​កំពូល​ហោរ​ចាត់​ទុក​ថា​ជា​រាត្រី​ពិសេស​ជាងគេ ជា​រាត្រី​ឡើងបុណ្យស័ក្តិ ឡើង​លាភ​សំណាង ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត ជា​រាត្រី​ដ៏​សែន​មនោ​រម្យ មាន​សុភមង្គល​ដ៏​ធំធេង និង​ជា​រាត្រី​នាំ​មក​នូវ​មហា​សំណាង​ដ៏​មហាសាល​លុយ​ហូរ​ចូល​ដូច​ចាក់ទឹក​ដល់​ឆ្នាំ​សិរី​ទាំង​១០ រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ប្រកបដោយ​វិបុល​សុខ​គ្រប់​ប្រការ ។

ជើង​លេខ​បាន​បញ្ជាក់​ថា បើ​លោក​អ្នកមាន​ភ័ព្វ​មិនល្អ​ពី​មុន​មក គ្រាន់តែ​ចូល​មក​ដល់​ថ្ងៃជ័យ​នេះ​ភ្លាម​លោក​អ្នកមាន​ឫទ្ធិ​អំណាច​ខ្លាំងក្លា​កម្ចាត់​ទុក្ខ​កង្វល់ ជម្រះ​គ្រោះកាច​ចង្រៃ​ទាំងឡាយ​ចេញពី​ជីវិត​ឱ្យ​អន្តរធាន​ទៅ​ហោង ហើយ​នាំ​មក​ជំនួស​វិញ​តែ​លាភ​សំណាង លុយ​ធំ​ហូរ​ចូល​ជុំ​ទិស និង​មានរឿង​ល្អ​ៗ​ចូល​មក​ដំណាលគ្នា​ក្នុង​រាត្រីកាល​នេះ ។

ក្បួន​ហុងស៊ុយ​បាន​បន្ថែម​ថា អ្នក​កើត​ឆ្នាំ​មហា​សំណាង​ទាំង​១០ ជូត ឆ្លូវ ថោះ រោង ម្សាញ់ មមី មមែ វក រកា ច នៅ​ថ្ងៃ​សុក្រ​នេះ លោក​អ្នក​ផុត​ទុក្ខ អស់​ភ័យ​ជួប​តែ​លាភ​សំណាង កាក់កប​នឹង​មុខរបរ​ខ្លាំង លុយ​ធំ​ហូរ​ចូល​ផ្ទះ​ហូរហៀរ​លើករាសី​អង្គុយ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ប្រកបដោយ​សិរី​សួស្តី​វិបុល​សុខ​គ្រប់​ប្រការ ដែល​ចាត់​ថា​ជា​ថ្ងៃ​មហា​សំណាង មហា​មង្គល​បវរ​មហាប្រសើរ​ចាប់ពី​ពេល​នេះ​តរៀង​ទៅ ។

នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​លោក​អ្នកមាន​លាភ​ធំ​ចូល​មក​ផ្ទួន​ៗ​ធ្វើ​ឱ្យ​ជួប​ការ​ហត់នឿយ​នឹង​ការ​ប្រមូល​ទុកដាក់​ទ្រព្យសម្បត្តិ មាស ប្រាក់​លើស​ពេល​ណា​ណា​ទាំងអស់​។ លើស​ពី​នេះ​លោក​អ្នក​ទទួល​បានទ្រព្យរ​ស់គឺ​មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ចូល​មក​ជួយ​ជ្រោមជ្រែង​ក្នុង​កិច្ចការ​រហូត​សម្រេចប្រយោជន៍​ធំធេង និង​មានរឿង​ល្អ​ៗ​ចូល​មក​ដំណាលគ្នា​ផង​ដែរ ។

ពិសេស​ជាង​នេះ​ទៅ​ទៀត​លោក​អ្នក​នឹង​ទទួល​បាន​កំណប់ទ្រព្យ​ពិសេស​ណាមួយ​ដែល​តែងតែ​ប៉ងប្រាថ្នា​ជា​យូរ​មក​ហើយ គឺ​លាភ​ធំ លុយ​ធំ​ចូល​មក​ពេញ​ៗ​ដៃ ណែន​ៗ​ហោប៉ៅ​លែង​ស្គាល់​ពាក្យ​ថា​ខ្វះ​ចាយ​ទៀត​ឡើយ ឯ​បំណងប្រាថ្នា​របស់​លោក​អ្នក​ទាំង​អម្បាលម៉ាន​ក៏​នឹង​បាន​សម្រេច​ទាំងអស់​នៅ​ក្នុង​រាត្រី​ថ្ងៃ​សុក្រ​នេះ​។ សូម​លោក​អ្នក​ដែល​កើត​ឆ្នាំ​មង្គល​ទាំង​១០​ស៊ែរ​បួងសួង​សុំ​ហេង​ហេង សុំ​លាភ​សំណាង​ឥឡូវនេះ អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ។

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ដូនពេញ​ជួយ​តាម​ថែរក្សា​លោក​អ្នក​ឲ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង សម្រេច​លាភ​ជ័យ​ដូច​បំណងប្រាថ្នា ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ហោរាសាស្ដ្រ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៤:០៣ | ក្នុងស្រុក

សារលិខិត​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ​ខួបកំណើត​គម្រប់៦៤ឈាន​ចូល៦៥ឆ្នាំ

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ