ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ជំរុញ​ឲ្យ​ចុះ​ស្រង់​បញ្ជី​ប្រទាន​កម្ម​ដីធ្លី​ឱ្យ​បាន​លឿន​ ព្រោះ​នៅ​សល់​មិន​ដល់​១​ខែ​ទៀត​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់ ខណ្ឌ ទាំងអស់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ស្រង់​បញ្ជី​នៃ​ដំណើរ​ការងារ​លើ​ប្រទាន​កម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ឆាប់​ចប់ ព្រោះ​នៅ​សល់​មិន​ដល់​មួយ​ខែ​ទៀត​នឹង​ផុតកំណត់​នៃ​ការ​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយ​ដង​ចំពោះ​ការ​ផ្ទេរសិទ្ធិ​អចលនៈទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួច ។ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដំណើរ​ការងារ​ប្រទាន​កម្ម​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បង់​ព័ន្ធ​ប្រថាប់​ត្រាតែ​មួយ​ដង…

រាជធានី​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់ ខណ្ឌ ទាំងអស់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ស្រង់​បញ្ជី​នៃ​ដំណើរ​ការងារ​លើ​ប្រទាន​កម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ឆាប់​ចប់ ព្រោះ​នៅ​សល់​មិន​ដល់​មួយ​ខែ​ទៀត​នឹង​ផុតកំណត់​នៃ​ការ​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយ​ដង​ចំពោះ​ការ​ផ្ទេរសិទ្ធិ​អចលនៈទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួច ។

ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដំណើរ​ការងារ​ប្រទាន​កម្ម​ដីធ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បង់​ព័ន្ធ​ប្រថាប់​ត្រាតែ​មួយ​ដង ចំពោះ​ការ​ផ្ទេរសិទ្ធិ​អចលនៈទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួច​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសា​ស​ន៏​ថា ដើម្បី​សម្រេច​នូវ​ការ​បញ្ចប់​ការ​ចុះ​ស្រង់​បញ្ជី​នៃ​ដំណើរ​ការងារ​ប្រទាន​កម្ម​ដីធ្លី​នឹង​ផុតកំណត់​នៃ​ការ​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយ​ដង ខណ្ឌ​ទាំង​១២ និង​អ្នកជំនាញ​ពាក់ព័ន្ធ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ទៀត​ត្រូវ​រួម​គ្នា​ព​ន្លឿ​ន​ចុះ​ស្រង់​បញ្ជី​នៃ​ដំណើរ​ការងារ​ប្រទាន​កម្ម​ដីធ្លី​នេះ​មិន​ឲ្យ​ផុត​នៅ​ដំណាច់ឆ្នាំ​២០១៨ ។

លោក​អភិបាល​បន្ត​ថា សំរាប់​ការងារ​ប្រទាន​កម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​លើ​ការ​កំណត់​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយ​ដង​ចំពោះ​ការ​ផ្ទេរសិទ្ធិ​អចលនៈទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួចរាល់ ពិសេស​នៅ​តាម​បុរី​មក​ដល់​ពេល​នេះ​គឺ​នៅ​សល់​មិន​ដល់​មួយ​ខែ​ទេវា​នឹង​ផុតកំណត់​ហើយ ។

ដូច្នេះ​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ជំរុញ​កិច្ច​ការងារ​ប្រទាន​កម្ម​ដីធ្លី និង​ការ​បង់ពន្ធ​ប្រថាប់ត្រា​នេះ​ធ្វើ​យ៉ាងណា​ឲ្យ​ទាន់​ពេលវេលា​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ជូន និង​ផ្ដល់​ភាព​ងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ