ប្រទាក់ក្រឡា​គ្នា​ដូច​ខ្យង តែ​យ៉ាងណា​យុវជន​២​នាក់ និង​នារី​ម្នាក់​នេះ​នៅ​តែ​រត់​មិន​រួច​ដដែល


ខេត្តតាកែវ ៖ ជនសង្ស័យ​ជា​ចោរឆក់​ការ​បូ​ប​ចំនួន​៣​នាក់​ត្រូវ​ប៉ូលិស​ស្រុក​ត្រាំកក់​ធ្វើការ​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត ។ ហេតុ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ចោ​ឆក់​កាបូប​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ភូមិ​ធ្នង់​រលើង ឃុំ​លា​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក ឌុ​ច ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់​បន្ថែម​ទៀត​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយ​បាន​ឆក់​ការ​បូ​ប​កាលពី​ថ្ងៃ​ទី​០៤ ខែ​ធ្មូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៣​និង​១០​នាទី​រសៀល នៅ​លើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២២ នៅ​ភូមិ​ខាងលើ​មាន​ជនសង្ស័យ​ចំនួន​០៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ (​ប្រុស​២​នាក់ ស្រី​១​នាក់​) ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ​២​គ្រឿង មិន​ច្បាស់​សេរី និង​ផ្លា​ក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជន​រង​គ្រោះ​ឈ្មោះ ឃឹម ហឿ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខណ​:​កំពុង​ជិះ​ម៉ូតូ​ដែល​មាន​ស្ពាយ​កាបូប ។ ក្រោយ​ធ្វើ​សកម្មភាព​ជនសង្ស័យ​ទាំង​០៣​នាក់​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​បត់​ចូល​តាម​ផ្លូវលំ​វត្ត​ខ្នារ​ចូល​ព្រៃ​លើ​បាត់​ទៅ ។

ក្រោយ​ពី​ធ្វើ​ទទួល​បាន​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​សាកសួរ​បំភ្លឺ​ពី​ជន​រង​គ្រោះ និង​ពង្រាយ​កម្លាំង​ដេញ​តាម​ដងផ្លូវ​ធ្វើការ​ស្រាវជ្រាវ​សាកសួរ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាម​ផ្លូវ​ដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆ្លងកាត់​ទើប​ទទួល​បាន​តម្រុយ​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​នោះ​គេ​ស្គាល់​ម្នាក់​ឈ្មោះ លី ឡា​ង​វ៉ើ​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ឈើ​នៀង ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ។

លុះ​មក​ដល់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ លី ឡា​ង​វ៉ើ​យ នៅ​នឹង​ផ្ទះ​របស់​ខ្លួន​តែ​ម្តង​ព្រមទាំង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2015 មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ តាកែវ 1l-8441 ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លី ឡា​ង​វ៉ើ​យ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ពិតប្រាកដ​មែន​ជាមួយនឹង​បក្សពួក​របស់​ខ្លួន​២​នាក់​ទៀត​មាន​ទី​១-​ឈ្មោះ ម៉ក់ សុខ​ណេ​ង ភេទ​ស្រី ផ្ទះ​នៅ​ម្ដុំ​វត្ត​ពោធិ៍ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់​បាន​នៅ​ចំណុច​មុខ​ផ្ទះ​លក់​មី​ហិល ស្ថិត​ក្នុងភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ត្រួយ​ចេក ស៊េរី​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ 1GJ-5365 និង​ទី​២-​ឈ្មោះ ពៅ ធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ឈើ​នាង ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​បាន​នៅ​ចំណុច​បេនឡាន​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដកហូត​បាន​ទូរស័ព្ទ​ដៃ​មួយ​គឿ​ង​ទាំង​២​នាក់​នេះ​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ។

ចំពោះ​សម្ភារ​ដែល​ឆក់​បាន​រួម​មាន កាបូបស្ពាយ ព​ណ៍​ខ្មៅ​ចំនួន​១​ក្នុង​កាបូប​មាន​ទូរស័ព្ទ​១​គ្រឿង អត្តសញ្ញាណប័ណ្ណ​១​សន្លឹក លុយ​ខ្មែរ​១៧៥០០០៛ លុយ​៣៥​ដុល្លារ ។ បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៤:០៣ | ក្នុងស្រុក

សារលិខិត​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ​ខួបកំណើត​គម្រប់៦៤ឈាន​ចូល៦៥ឆ្នាំ

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ