ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គង់ គាំ ៖ សម រ​ង្ស៊ី​ជា​មនុស្ស​ឆ្អិន​ក្បាល​ស៊ី​ក្បាល​ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​ជំនិត​លោក សម រ​ង្ស៊ី​លោក គង់ គាំ បាន​ហៅ​លោក សម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​មនុស្ស​ជំនិត​លោក សម រ​ង្ស៊ី​លោក គង់ គាំ បាន​ហៅ​លោក សម រ​ង្ស៊ី ថា​ជា​មនុស្ស​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ ដែល​កុំ​យក​ខ្លួន​បៀត ។

ការ​លើក​ឡើង​របស់​លោក គង់ គាំ នេះ​បន្ទាប់​ពី​សម រ​ង្ស៊ី បាន​សម្រេច​អ្វី​ៗ​ទាំង​មិន​បាន ពិភាក្សា​ជាមួយ​ក្រុម​លោក កឹ​ម សុខា នោះ​ទេ គឺ​អនុម័ត​តែ​ក្រុម​លោក​តែ​ប៉ុណ្ណោះ ។ លោក គង់ គាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​៦ យ៉ាង​ដូច្នេះ​ថា «​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ពីរ​រួម​បញ្ចូល​គ្នា​ទាំង​មិន​គោរព​លក្ខន្តិកៈ​ទាំង​ធ្វើការ សម្រេចចិត្ត​តែ​បក្ខពួក​ខ្លួន​ម្ខាង គេ​ហៅ​មេដឹកនាំ​ឆ្អិន​ក្បាល​ស៊ី​ក្បាល ឆ្អិន​កន្ទុយ ស៊ី​កន្ទុយ កុំ​យក​ខ្លួន​បៀត ។ របៀប​នេះ ប្រទេស​មិន​ផ្លាស់​ប្តូរ ។

លោក គង់ គាំ បាន​ឌឺដង​ទៅ​កាន់​លោក សម រ​ង្ស៊ី យ៉ាង​ដូច្នេះ​ថា ឲ្យ​អន្តរជាតិ​ធ្វើ​ជាមួយ​លោក​ហ៊ុន សែន អ្នក​មិន​ធ្វើ​ជាមួយ​នៅ​ក្រៅ​ទៅ ។ កុំ​រុញ​អ្នក​ដ៏​ទៃ​ឲ្យ​ចូល​កម្ពុជា​មុន សូម​ចេញ​មុខ ចូល​មុន​ទើប​ដឹង​ច្បាស់​ថា (​មិន​ចាប់ ព្រោះ​កំពុង​តែ​ដោះ​លែង​) ។ ល្បែង​ស្វា​រុញ​គ្នា ។ ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​នេះ បន្ទាប់​ពី​លោក​មើលឃើញ​ថា លោក សម រ​ង្ស៊ី បាន​កំពុង​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​អាប់អួរ ពិសេស​នោះ​ធ្វើ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​បក្ស ទោះបីជា​អំពាវនាវ​ឲ្យ​មាន​រួបរួម​គ្នា​ក្តី ។

ជាង​នេះ​លោក សម រ​ង្ស៊ី បាន​ប្រកាស​ទទួល​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​លោក កឹ​ម សុខា មិន​ទទួលស្គាល់ ។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាល​ពេល​ថ្មី​ៗ​នេះ​លោក សម រ​ង្ស៊ី បាន​អះអាង លោក​ធ្វើ​ប្រធាន​ស្តីទី​គណបក្ស​រហូត​ដល់​លោក កឹ​ម សុខា ទទួល​បាន​សេរីភាព​ឡើង​វិញ ។ លោក​ប្រកាស​ថា លោក​មិន​ទទួលស្គាល់​ការ​បកស្រាយ​របស់​ក្រុម​មេធាវី​លោក កឹ​ម សុខា នោះ​ទេ​ព្រោះថា មេធាវី​នេះ​ជា​អ្នក​បន្ទរ គឺ​លោក​ចង់​ឃើញ​លោក កឹ​ម សុខា ចេញ​និយាយ​ជា​សាធារណៈ​ផ្ទាល់​ទើប​លោក​ជឿ ។
ការ​លើក​ឡើង របស់​អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ​បន្ទាប់​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កាន់តែ​មាន​ភាពល្អ​ប្រសើរ ។

ជាក់ស្តែង​នោះ​ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទួន​) ដែល​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ដែល​ជាប់​ស្ថិត​ក្រោម​បម្រាម​របស់​តុលាការ​កំពូល​ឲ្យ​មាន​នីតិសម្បទា​ឡើង​វិញ ពិសេស​នោះ​អ្នក​ដែល​គោរព​សាលា​ក្រម​របស់​តុលាការ ។ យ៉ាងណាមិញ​គេ​សង្កេត​ឃើញ​ថា អ្នកនយោបាយ​ភាគច្រើន​គាំទ្រ​លោក កឹ​ម សុខា បាន​អនុវត្ត​សាលក្រម​របស់​តុលាការ​កំពូល​ភាគច្រើន ចំណែក​ក្រុម​លោក​សម រ​ង្ស៊ី វិញ​គេ​សង្កេត​ឃើញ​ថា មិន​បាន​គោរព​សាលក្រម​តុលាការ​នោះ​ទេ គឺ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​នយោបាយ​ទាំង​ជាប់​បម្រាម ។

អ្នកនយោបាយ​បក្ស​ប្រឆាំង​១១៨​នាក់​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​យោង​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ