ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ភ្នាក់ងារ​ដៃគូរ​ជំនួញ​ចែកចាយ​ផលិតផល​ជាង​៣០០​នាក់ មក​ភូមិ​គ្រឹះ​សម្តេច(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​ដៃគូរ​ជំនួញ​ចែកចាយ​ផលិតផល​ជាង​៣០០​នាក់ បាន​លើកគ្នា​មក​កាន់​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សុំ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ និង​ក្រុមហ៊ុន bhip…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​ដៃគូរ​ជំនួញ​ចែកចាយ​ផលិតផល​ជាង​៣០០​នាក់ បាន​លើកគ្នា​មក​កាន់​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សុំ​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ និង​ក្រុមហ៊ុន bhip ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ខាង​មុខ​ភូមិ​គ្រឹះ​សម្តេច ហ៊ុន សែន នៅ​ក្បែរ​វិមាន​ឯករាជ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ។

សេចក្តីរាយការណ៍​បន្ត​ដោយ​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​ជាង​៣០០​នាក់ ដែល​ជា​ដៃគូរ​មុខ​ជំនួញ ស្ថិត​នៅ​ក្នុង​សម្លៀក​បំពាក់​សុទ្ធតែ​អាវធំ​នោះ​បាន​នាំ​មក​គ្នា​ឈរ​កាន់​បដារ​ដោយ​សុំ​អោយ​សម្តេច​ជួយ​អន្តរាគមន៍​រឿង​វិវាទ​មួយ​ចំនួន​ជាមួយ និង​ក្រុម​ចែកចាយ​ផលិតផល bhip (​ប៊ី ហ៊ី​ប​) ដែល​បាន​ធ្វើការ​បញ្ឈប់​ថ្នាក់ដឹកនាំ​កំពូល​របស់​ខ្លួន​ម្នាក់ រួម​ទាំង​អោយ​បញ្ឈប់​ស្ត្រី​អ្នក​គ្រប់​ជនជាតិ​អូស្ត្រាលី​ម្នាក់ ចេញពី​ក្រុមហ៊ុន​ផង​ដែរ ។

ក្នុង​ពេល​នោះ​ដែរ​បាន​បង្ក​អោយ​មានកា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច និង​លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​ចុះ​មក​ធ្វើការ​សម្របសម្រួល និង​តម្រូវ​អោយ​ពួក​គាត់​នាំ​គ្នា​ទៅ​កាន់​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន នៅ​ក្រោម​ដើម​ពោធិ​សួនច្បារ​មុខ​វត្ត​បុ​ទុម​វ​តី ដើម្បី​ធ្វើការ​សួរនាំ និង​រក​ដំណោះស្រាយ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ