ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូប​លក់ដូរ​១៦​នៅ​ផ្សារ​ដងទង់​ត្រូវ​ភ្លើង​ឆេះ តែ​ខណៈ​ភ្លើង​កំពុង​ឆេះ​អាជីវក​ធ្វើ​រឿង​ចម្លែក​មួយ​សឹង​មិន​គួរ​ឱ្យ​ជឿ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តូប​លក់ដូរ​អាជីវក​ផ្សារ​ដងទង់​នៅ​កៀក​កិត​សាលាស្រុក​ដងទង់​ត្រូវ​បាន​ព្រះ​អគ្គី​ភ័យ​លេប​ត្របាក់​អស់​ចំនួន​16​តូប​កាលពី​វេលា​ម៉ោង​9​យប់ ថ្ងៃ​ទី​6 ខែធ្នូ ឆ្នាំ​2018 ។ លោក ហ៊ីង ឈុំ…

ខេត្តកំពត ៖ តូប​លក់ដូរ​អាជីវក​ផ្សារ​ដងទង់​នៅ​កៀក​កិត​សាលាស្រុក​ដងទង់​ត្រូវ​បាន​ព្រះ​អគ្គី​ភ័យ​លេប​ត្របាក់​អស់​ចំនួន​16​តូប​កាលពី​វេលា​ម៉ោង​9​យប់ ថ្ងៃ​ទី​6 ខែធ្នូ ឆ្នាំ​2018 ។

លោក ហ៊ីង ឈុំ អធិការ​នគរបាល​ស្រុក​ដងទង់​បានឱ្យ​ដឹង​ថា ការ​ឆេះ​តូប​អាជីវក​នេះ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ពេល​កំពុង​ឆេះ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ស្នងការដ្ឋាន​ខេត្ត និង​រថយន្ត​ពន្លត់អគ្គីភ័យ​អធិកា​ដ្ឋា​ន​ស្រុក​ឈូក និង​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​កំពង់ត្រាច​បាន​ជួយ​អន្ត​រាគមន៍​​កុំ​អី​អាច​នឹង​ឆេះ​បន្ត​ទៅ​ទៀត ។

លោក ហ៊ីង ឈុំ និយាយ​ប្រាប់​ថា ការ​ខូចខាត​សម្ភារ​របស់​អាជីវក​មិន​ទាន់​ដឹង​ចំនួន​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ដេក​នៅ​ក្នុង​តូប​នោះ​ដែរ ព្រោះ​តូប​លក់ដូរ​នីមួយ​សុទ្ធតែ​ត្រូវ​ម្ចាស់​តូប​ចាក់សោរ ហើយ​ការ​ឆេះ​នេះ​គឺ​ឆេះ​ចេញពី​ខាងក្នុង​មក ព្រោះ​តូប​សុទ្ធតែ​គ្រឿង​ដែក ។

អាជីវក​ខ្លះ​ពេល​កំពុង​ឆេះ​បាន​រត់​បែរបន់​ព្រះ​អង្គ​វត្ត​ដងទង់​សុំ​អោយ​ភ្លៀង​មក​ពេល​កំពុង​ឆេះ​ពេល​នោះ​ភ្លៀង​ក៏​បាន​ធ្លាក់​មក​ពីលើ​មេឃ​ធ្វើ​អោយ​អាជីវក​មាន​ជំនឿ​យក​ថង់​សាក់​ទៅ​ថ្វាយ​ព្រះ​អង្គជា​ហូរហែរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ