ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញជីតាដួលផ្កា.ប់មុខ ចៅៗចាប់ដៃស្រែកឆោឡោ​…មិនដឹងតាំងពីពេលណា​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ពលរដ្ឋ និង​​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៨និង​៨​នាទី​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្នោត ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ…

ខេត្តកំពង់ធំ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ពលរដ្ឋ និង​​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៨និង​៨​នាទី​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ត្នោត ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ ។​

ជនរងគ្រោះដែលស្លាប់​​ឈ្មោះ មី​ុ រឿ​ន ភេទប្រុស អាយុ​៦១​ឆ្នាំ ។​

លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹង​ថា​ ​បើ​យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ បួន លី ភេទ​ស្រី អាយុ ៦៧​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​​បាន​និយាយ​ថា​ កាលពី​ព្រឹក​ថ្ងៃ​កើតហេតុ​ ប្តី​គាត់​បាន​ចេញពីផ្ទះ​ទៅ​ចង​បង្អោង​ដើម្បី​ឡើងត្នោត​តាំងពី​ព្រឹក​ព្រលឹម ដោយ​គាត់​មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ លុះដល់​ម៉ោង៦និង​៣០​យប់ ដោយ​បាត់​ប្តី​យូរ​ពេក​ខុស​ពី​សព្វដង ទើប​​គាត់​បាន​ប្រើ​ចៅប្រុស​ៗ​ពីរ​នាក់ ដោយ​ចៅ​​ម្នាក់​​ឈ្មោះ វ៉ា​ន សា​វង្ស ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ចៅ​​ម្នាក់ទៀត​ ឈ្មោះ ណាំ នី​ន ភេទ​ប្រុស អាយុ​១២​ឆ្នាំ អោយទៅ​តាមមើល​​ជីតា​នៅ​ឯ​កន្លែង​ដែល​គាត់​ទៅ​ចង​បង្អោងត្នោត ។

ប្រភពដដែលបាន​បន្ត​ថា នៅ​ពេល​ចៅ​ៗ​ទៅ​ដល់​កន្លែង​កើតហេតុ​ខាងលើ ក៏​ឃើញ​ជីតា​ដួល​ផ្កាប់មុខ ចៅ​ៗក៏​ចាប់ដៃ​ជីតា រួច​ហើយ​ក៏​បាន​ស្រែកហៅ​ឈ្មោះ អែម សី​ុ​ន ភេទ​ប្រុស ​អាយុ​ុ​៣៧ឆ្នាំ​ ត្រូវជា​ក្មួយ​របស់​ជនរងគ្រោះ​​ឲ្យ​មក​ជួយ​លើក និង​ពិនិត្យ​មើល ឃើញ​ថា​ ជនរងគ្រោះ​​បាន​ស្លាប់​ទៅ​ហើយ​ មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ​  ហើយ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ​អំពី​ហេតុការណ៍​ខាងលើ​នេះ​ ។​

បន្ទាប់​ពី​ទទួល​បាន​ព័​ត៍​មាន​ខាងលើ​នេះភ្លាម សមត្ថកិច្ច​និង​អាជ្ញាធរ​បាន​ចុះ​ទៅ​ធ្វើការ​​ពិនិត្យ បានរក​​ឃើញ​ថា​សព​ពិតជា​ស្លាប់​ដោយសា​រ​ធ្លាក់​ពីលើ​ចុង​ត្នោត​ប្រាកដ​មែន រួច​ក៏​ប្រ​​គល់​សព​ជូន​សាច់ញាតិ​​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ