ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កេត​មើល​ដូច​ម៉េច​ទើប​ដឹង​ថា​អន្ទង់​ញី ឬ​ឈ្មោល?

5 ឆ្នាំ មុន
  • ភ្នំពេញ

យោង​តាម​សៀវភៅ​បច្ចេកទេស​កសិករ​ស្តី​ពី​ការ​ចិញ្ចឹម​អន្ទង់​ក្នុង​អាង​ប្លា​ស្ទិ​ក​បានឱ្យ​ដឹង​ថា អន្ទង់​មាន​ដងខ្លួន​ដូច​បំពង់ គ្មាន​ស្រកា មាន​ភ្នែក​តូច គ្រប​ដោយ​ស្រទាប់​ស្បែក​ថ្លា ស្តើង ។ គេ​អាច​រក​ចាប់​វា​បាន​នៅ​តាម​គំនរ​ស្មៅ​តាម​វាលស្រែ និង​តាម​ជើងទេរ​នៃ​ភ្លឺស្រែ ។…

យោង​តាម​សៀវភៅ​បច្ចេកទេស​កសិករ​ស្តី​ពី​ការ​ចិញ្ចឹម​អន្ទង់​ក្នុង​អាង​ប្លា​ស្ទិ​ក​បានឱ្យ​ដឹង​ថា អន្ទង់​មាន​ដងខ្លួន​ដូច​បំពង់ គ្មាន​ស្រកា មាន​ភ្នែក​តូច គ្រប​ដោយ​ស្រទាប់​ស្បែក​ថ្លា ស្តើង ។ គេ​អាច​រក​ចាប់​វា​បាន​នៅ​តាម​គំនរ​ស្មៅ​តាម​វាលស្រែ និង​តាម​ជើងទេរ​នៃ​ភ្លឺស្រែ ។

អន្ទង់​ជា​សត្វ​ចូល​ចិត្ត​ត្បុល​ភក់ និង​លាក់ខ្លួន​នៅ​កន្លែង​ដែល​ស្តុក ហើយ​ងងឹត វា​ជា​សត្វ​ដែល​មាន​ចលនា​ខ្លាំង​នៅ​ពេល​យប់ អន្ទង់​ជា​ប្រភេទ​សត្វ​ស៊ីសាច់​ជា​អាហារ ។

តាម​ការ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា អន្ទង់​ពេញវ័យ​ចាប់ពី​ពេល​វា​មាន​អាយុ​ពី​១​ឆ្នាំ​ឡើង​ទៅ ។ អន្ទង់​ឈ្មោល​មាន​ទំហំ​ធំ​ជាង​អន្ទង់​មេ ជាមួយនឹង​កន្ទុយ​ហាប់​ណែន ។

អន្ទង់​មាន​ប្រវែង​១៨​ទៅ​៣៨​សង្ទីម៉ែត្រ​ជា​អន្ទង់​មេ លើស​ពី​៣៨​សង្ទីម៉ែត្រ​ឡើង​ទៅ មាន​ទាំង​អន្ទង់​មេ និង​អន្ទង់​ឈ្មោល និង​អន្ទង់​ខ្ទើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ