ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​មន្ត្រី​យោ​ធា​ម្នាក់​ពន្លះ​​ក្បាល​នាគពុះចែកទ្រូងផ្លូវ​ និង​ម៉ូតូ​មួយ​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រថយន្ត​មួយ​គ្រឿង​ដែល​អ្នកបើកបរ​អះអាង​ថា ងងឹតមុខ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​​ពុះចែកទ្រូងផ្លូវ បណ្តាល​អោយ​បាក់​មួយ​កង់​ និង​​ជ្រុល​ទៅ​ម៉ូតូ​មួយ​គ្រឿង​ បណ្តាល​អោយ​អ្នក​បើកបរ​ម៉ូតូ​ម្នាក់​រង​បួស​ស្រាល​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ​ធ្នូ ​ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ​៖ រថយន្ត​មួយ​គ្រឿង​ដែល​អ្នកបើកបរ​អះអាង​ថា ងងឹតមុខ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​​ពុះចែកទ្រូងផ្លូវ បណ្តាល​អោយ​បាក់​មួយ​កង់​ និង​​ជ្រុល​ទៅ​ម៉ូតូ​មួយ​គ្រឿង​ បណ្តាល​អោយ​អ្នក​បើកបរ​ម៉ូតូ​ម្នាក់​រង​បួស​ស្រាល​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ​ធ្នូ ​ឆ្នាំ​២០១៨ នៅ​ចំណូច​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ មុខវត្ត​នាគ​វ័ន ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។

រថយន្ត​ខាងលើ​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់​ ​ពាក​់​ស្លាក​លេខ ភ្នំពេញ​ ២AN-៦៩៦១ ​បើកបរ​ដោយ​មន្ត្រី​យោធា​ម្នាក់​ពុំ​ស្គាល់ឈ្មោះ​ឡើយ ។

​តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ខាងលើ​បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រ៉ុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​​ពេល​ធ្វើ​ដំណើរ​​មក​ដល់​កន្លែង​កើតហេតុ មិនដឹង​មូលហេតុ​អ្វី​ទេ​ស្រាប់តែ​រថយន្ត​បាន​រ៉េ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ក្បាល​​នាគពុះចែកទ្រូង ​បណ្តាល​អោយ​ដួលអស់មួយកង់​ ហើយ​រថយន្ត​ក៍បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​​រប​របួសស្រាល​។​

បន្ទាប់​ពី​កើតហេតុ គេ​ឃើញ​អ្នកបើកបរ​​រថយន្ត​ខាងលើ​ដែល​ស្លៀកពាក់​ជា​ឯកសណ្ឋានយោធា​ បាន​ចុះ​​ពី​លើ​រថយន្ត ហើយ​ប្រាប់​នគរបាល​អោយ​ដឹង​ថា មូលហេតុ​ដែលបណ្តាល​ឱ្យ​​កើត​មាន​គ្រោះថ្នាក់​​​ចរាចរណ៍​ខាងលើ​នេះ គឺ​ដោយសារ​តែ​គាត់​ងងឹតមុខ ជ្រុល​ច​ង្កូ​ត​ទៅ​បុក​ក្បាល​​នាគពុះចែកទ្រូងផ្លូវ​ ហើយ​ក៏ជ្រុលទៅ​បុកម៉ូតូ​តែ​ម្តង ។

​ភ្លាម​ៗនោះ​ នគរបាល​ចរាចរណ៍ ដែល​ប្រចាំការ​ក៏​បាន​សម្រួល​ចរាចរណ៍ដើម្បី​កុំ​ឱ្យមានការកកស្ទះ​ ​និង​​នាំ​យកទាំង​​រថយន្ត​និង​ម៉ូតូ​ចូល​មក​ខាងផ្លូវ​ ហើយ​ទាក់ទង​នគរ​​បាល​ការិយាល័យ​ចរាចរណ៍​មក​វាស់វែង​ រួច​បញ្ជូន​​ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត​ក្បាល​នាគពុះចែកទ្រូងផ្លូវ​ ។

​ដោយឡែក អ្នកបើកបរម៉ូតូដែល​​រង​របួស ត្រូវ​បាន​មន្ត្រី​យោធា​រូប​នោះ​ និង​បងប្អូន​ក៏បាន​សម្របសម្រួល​ជួយ​ចេញថ្លៃ​ព្យាបាល​និង​ជួសជុល​ម៉ូតូ​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ