ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​១​គ្រឿង​…​បំពុល​​អស់​ឆ្កែ​៦​ក្បាល​និង​ឆ្មា​១​ក្បាល

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ ​សត្វ​ឆ្កែ​ចំនួន​៦​ក្បាលនិង​សត្វ​ឆ្មា​១​ក្បាល​ ត្រូវ​បាន​ក្រុម​ចោរ​ដាក់​ថ្នាំ​បំពុល​ងាប់ ​រួច​ចូល​លួច​យក​ម៉ូតូ​១​គ្រឿង​បាន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៧ ​ធ្នូ…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ ​សត្វ​ឆ្កែ​ចំនួន​៦​ក្បាលនិង​សត្វ​ឆ្មា​១​ក្បាល​ ត្រូវ​បាន​ក្រុម​ចោរ​ដាក់​ថ្នាំ​បំពុល​ងាប់ ​រួច​ចូល​លួច​យក​ម៉ូតូ​១​គ្រឿង​បាន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៧ ​ធ្នូ ស្ថិត​នៅ​ចំណុច​ខ្វាវ ​​ក្នុងភូមិ​ភូមិ​មុខរា​ហ៍​2 ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី ​

សមត្ថកិច្ច​បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ ឈ្មោះ​អៀម បុ​ិ​ល ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ-​ឃុំ​កើត​ហេតុ​ខាងលើ​ ។ ម៉ូតូ​ដែល​ត្រូវ​ចោរ​ចូល​លួច​ម៉ាក​វ៉េវ​អាល់​ហ្វា ​ពណ៌​ខ្មៅ ស៊េ​​រី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ បាត់​ដំបង 1W_2849​ ។

បើ​តាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា គាត់​មិន​បានដឹង​ថា តើ​ពួក​ចោរ​មាន​បក្សពួក​ប៉ុន្មាន​ទេ ហើយ​ក៏​មិន​បានដឹង​ថា បាត់​ម៉ូតូ​នៅ​យប់​​នោះ​ដែរ លុះ​ព្រឹក​ឡើង​បាត់​ម៉ូតូ​ពី​ផ្ទះ​ទើប​ដឹង ខណ​:​ឃើញ​សត្វ​ឆ្មា​ និង​សត្វ​ឆ្កែ​ជាច្រើន​​ក្បាល​ងាប់​រាយ​ប៉ាយ​ពេញ​មុខ​​ផ្ទះ ​។

ពេល​នេះ​ សមត្ថកិច្ច​កំពុង​ពិនិត្យ​កន្លែង​កើតហេតុ និង​សាកសួរ​ជន​រង​គ្រោះ ដើម្បី​តាម​ស្រាវជ្រាវ​​លើ​ករណី​នេះ​ហើយ​ ។

អត្ថបទសរសេរ ដោយ