ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងដេកលង់លក់ឮសំឡេងផ្ទុះយ៉ាង​ខ្លាំង​ ស្រាប់តែ​​…ផ្អើល​ពេញ​ភូមិ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ខណ​:​មនុស្ស​ម្នា​កំពុង​តែ​ដេក​លង់លក់​ទៅ​ហើយនោះ​ ស្រាប់តែ​មាន​ឮ​ស្នូរ​សំឡេង​​ផ្ទុះ​មួយ​បាន​កើតឡើង ដោយសារ​​ផ្ទុះ​កំប៉ុង​ហ្គា​ស បង្ក​ជា​អគ្គី​ភ័យ​បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះបាយ និង​ខូចខាត​សម្ភារ​មួយ​ចំនួន​ធំ​ផង​ដែរ ។ ហេតុការណ៍​នេះ​​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​១១ និង​​៥​នាទី​យប់​ថ្ងៃ​ទី​៦…

ខេត្ត​ប៉ៃលិន ៖ ខណ​:​មនុស្ស​ម្នា​កំពុង​តែ​ដេក​លង់លក់​ទៅ​ហើយនោះ​ ស្រាប់តែ​មាន​ឮ​ស្នូរ​សំឡេង​​ផ្ទុះ​មួយ​បាន​កើតឡើង ដោយសារ​​ផ្ទុះ​កំប៉ុង​ហ្គា​ស បង្ក​ជា​អគ្គី​ភ័យ​បណ្តាល​ឱ្យ​ឆាបឆេះ​ផ្ទះបាយ និង​ខូចខាត​សម្ភារ​មួយ​ចំនួន​ធំ​ផង​ដែរ ។

ហេតុការណ៍​នេះ​​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​១១ និង​​៥​នាទី​យប់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ទល់មុខ​ក្លឹ​ប​កំសាន្ត​ហ្គោ​ល​ឌិន ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃ​លិ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​​កើតហេតុ​ខាងលើ​ឈ្មោះ ហាក់ ស្រី​មុំ ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភពពី​ស្ត្រីជាម្ចាស់​ផ្ទះ​បាន​ឱ្យ​ដឹង​ថា ​មុន​ដំបូង​គាត់​បើកភ្លើង​ចង្ក្រានហ្គាស​ដើម្បី​ដាំបាយ​ និង​ធ្វើ​ម្ហូប សម្រាប់​ទទួលទាន​ជួបជុំ​គ្រួសារ​នា​ពេល​យប់ លុះ​មិន​ទាន់​ឆ្អិន​​ស្រួលបួល​អស់​ផង លុះ​ពេល​គាត់​​បែរ​ខ្លួន​ពី​ចង្ក្រាន​​តែ​មួយ​ភ្លែត ស្រាប់តែ​​ភ្លើងចង្ក្រាន​បានឆាប​កំប៉ុង​ហ្គា​ស ពេល​នោះ​ក៏​ឆាបឆេះ​កាន់តែ​ខ្លាំងឡើង​ មិន​អាច​ឱ្យ​គាត់​ចូល​ពន្លត់​បាន គាត់​ក៏​រត់​​ចេញ​ក្រៅ​ភ្លាម ​ស្រាប់តែ​ផ្ទុះ​លាន់ឮ​សូរ​យ៉ាង​ខ្លាំង​ បណ្តាល​ឱ្យ​ឆាបឆេះ​ពេញ​ក្នុង​ផ្ទះបាយ រហូត​ដល់​ម្ចាស់ផ្ទះ​មិន​អាច​ពន្លត់​ខ្លួនឯង​កើត ក៏​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ឱ្យ​ចូល​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ករណី​ខាងលើត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ពន្លត់​អ​គ្គី​ភ័យ​នៃ​ស្នងការដ្ឋាន​នគរ
បាល​ខេត្ត​ប៉ៃលិន បាន​ចុះ​ទៅ​ពន្លត់​ទាន់​ពេលវេលា ដោយ​គ្មាន​នរណា​ម្នាក់​ទទួល​រង​របួស​នោះ​ទេ គ្រាន់តែ​ឆេះ​អស់ទ្រព្យ​សម្បត្តិ និង​សម្ភារ​:​ផ្ទះបាយ​មួយ​ចំនួន​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ