ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ហ្វេ​ស​ប៊ុ​ក​…​ក្រោយ​វាយ​អាង​ទឹក​ចោល

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាង​ទឹក​មួយ​កន្លែង​នៅ​ចំណុច​ស្រែអំបិល​បឹង​រូង ស្ថិត​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ត្រូវ​បាន​គេ​វាយ​កម្ទេច​ធ្វើ​ឱ្យ​មានការ​រិះគន់ ព្រោះ​ជា​សម្បត្តិ​រដ្ឋ ដែល​កសាង​យូរ​ឆ្នាំ​មក​ហើយ​សម្រាប់់​ស្តុក​ទឹក​ឱ្យ​កម្មករ​ធ្វើស្រែ​អំបិល នៅ​ចំណុច​បឹង​រូង​ប្រើប្រាស់…

ខេត្តកំពត ៖ អាង​ទឹក​មួយ​កន្លែង​នៅ​ចំណុច​ស្រែអំបិល​បឹង​រូង ស្ថិត​ក្នុងភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ត្រូវ​បាន​គេ​វាយ​កម្ទេច​ធ្វើ​ឱ្យ​មានការ​រិះគន់ ព្រោះ​ជា​សម្បត្តិ​រដ្ឋ ដែល​កសាង​យូរ​ឆ្នាំ​មក​ហើយ​សម្រាប់់​ស្តុក​ទឹក​ឱ្យ​កម្មករ​ធ្វើស្រែ​អំបិល នៅ​ចំណុច​បឹង​រូង​ប្រើប្រាស់ ស្រាប់តែ​ឃើញ​គេ​ឱ្យ​កម្មករ​វាយ​កម្ទេច​ចោល​ហ្មត់​ដូច​អាចម៍​ទីទុយ ។

ជុំវិញ​ករណី​ខាងលើ​នេះ​មតិ​ខ្លះ​ក៏​មាន​ច​ម្ង​ល់និង​រិះគន់ មក​លើ​អាជ្ញាធរ​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ដោយ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ឡាយ​ត​ៗ​គ្នា ព្រមទាំង​មានការ​ខ​មិន​(Comment)​រិះគន់​ពី​ការ​វាយ​កម្ទេច​អាង​ទឹក​ចោល​នេះ​ផង​ដែរ ។ មន្ត្រី​សាលា​ខេត្ត​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ថា អាង​ទឹក​នេះ​មុន​នឹង​គេ​វាយ​កម្ទេច​ចោល​ម្ចាស់​កម្មសិទ្ធិ​បាន​ធ្វើ​សំណើសុំ​មក​លោក​អភិបាលខេត្ត​ដែរ​ថា​សុំ​រុះរើ​ចេញ ពីព្រោះ​អាង​ទឹក​នេះ​មាន​សភាព​កាន់តែ​ចាស់​ទ្រុឌទ្រោម​ស៊ីម៉ង់ត៍​ពុក​ផុយ​ខ្លាច​ថ្ងៃ​ណាមួយ​មានការ​បាក់​រលំ​ទៅ នាំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​យានយន្ត លើ​ផ្លូវ​សាធារណៈ​ដែល​នៅ​ក្បែរ​នោះ ។ ហើយ​ម្យ៉ាងវិញទៀត ទីតាំង​អាង​ទឹក​នេះ​មាន​ឯកសារ​កាន់កាប់​ជា​កម្មសិទ្ធិ​បុគ្គល​យូរ​មក​ហើយ គឺ​មាន​ប្លង់​កម្មសិទ្ធិ​(​ប្លង់​រឹង​) កាន់កាប់​ស្រប​ច្បាប់​តាំងពី​ឆ្នាំ​១៩៩៥​មក ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ដាក់​សំណើរ​សុំ​ទៅ​លោក​អភិបាលខេត្ត ដើម្បី​រុះរើ​សំណង់​អាង​ទឹក​នេះ លោក​អភិបាលខេត្ត​ពុំ​បាន​ឆ្លើយ​តប​ទៅ​ម្ចាស់​កម្មសិទ្ធិ​ដែល​ស្នើ​សុំ​នោះ​ទេ ប៉ុន្តែ​លោក​ប្រគល់​ឲ្យ​ក្រុមការងារ​គណៈកម្មការ​រដ្ឋបាល​ខេត្ត​ចុះ​ពិនិត្យ​វាយតម្លៃ សំណើ​របស់​ម្ចាស់​កម្មសិទ្ធិ​ខាងលើ ។ ប្រភព​បាន​បន្ត​ទៀត​ថា តាម​ការ​ពិនិត្យ​របស់​គណៈកម្មការ​វាយតម្លៃ ដោយ​យោល​តាម​សភាព​ជាក់ស្តែង​សំណង់​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ជា​ពិសេស​ជើងទ្រ​ទាំង​ប្រាំ​របស់​អាង​ទឹក​មាន​បែក​ប្រេះ​ជា​ច្រើន​កន្លែង ហើយ​សង់​នៅ​លើ​ផ្ទៃដី​ក្បែរផ្លូវ​សាធារណៈ​ទៀត​ផង នៅ​ថ្ងៃ​ខាង​មុខ​ខ្លាច​បង្ក​ហានិភ័យ​ដល់​អាយុជីវិត​អ្នក​ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ​ខាងលើ​នេះ​ជាយថាហេតុ ទើប​ក្រុមការងារ​របស់​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ វាយតម្លៃ​លើ​សំណង់​ទ្រុឌទ្រោម​នេះ ឯកភាព​ឲ្យ​រុះរើ​តាម​ការ​ស្នើ​សុំ​របស់​ម្ចាស់​កម្មសិទ្ធិ ។

ជុំវិញ​ការ​រិះគន់​ពី​សំណាក់ បណ្តាញ​សង្គម​ហ្វេ​សបុ​កបាន​ចោទ​ថា អ្នក​ហ៊ាន​វាយ​កម្ទេច​នេះ​សុទ្ធតែ​អ្នកមាន​លុយ​មាន​អំណាច​ឬ​ក៏​បក្សពួក​អ្នកធំ​ហើយ​ទើប​ហ៊ាន​ធ្វើ​បែប​នេះ​។ ភ្នាក់ងារ​កោះសន្តិភាព​បាន​ស្រាវជ្រាវ​រក​ម្ចាស់ ដើម្បី​ធ្វើ​បទ​សម្ភាសន៍​សុំ​ការ​បំភ្លឺ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ ត្រូវ​បាន​លោក សរ សំណាង ជា​ម្ចាស់​កម្មសិទ្ធិ​កាន់កាប់​ដី​អាង​ទឹក​នេះ និង​ជា​មន្ត្រីរាជការ​ចូល​និវត្តន៍ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា រូប​គាត់​កន្លង​មក​ជា​មន្ត្រីរាជការ​តូចតាច​ទេ ហើយ​ក៏​ជា​អ្នក​ក្រីក្រ​ដែរ មិនមែន​ជា​អ្នកមាន​លុយ​អ្នកមាន​អំណាច ឬ​មាន​បក្សពួក​អ្នកធំ​ដូច​បងប្អូន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ចោទប្រកាន់​ដោយ​មិន​ស្គាល់​ប្រវត្តិ​ខ្ញុំ​នោះ​ទេ ។

ខ្ញុំ​បាន​ចាប់ដី​នៅ​កន្លែង​ហ្នឹង​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩៥​មក ដោយ​រដ្ឋ​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ប្រគល់​ឲ្យ​កាន់កាប់​ត្រឹមត្រូវ​(​ប្លង់​រឹង​) ដែល​មាន​ទំហំ​១៧៤០​ម៉ែត្រការ៉េ ។ នៅ​ពេល​ថ្មី​ៗ​នេះ ដោយ​រូប​ខ្ញុំ​ជា​ម្ចាស់​កម្មសិទ្ធិ​ចង់​អភិវឌ្ឍន៍​ដី​របស់​ខ្លួន​ឲ្យ​មាន​សោ​ភ​ណ័​ភាព​ជា​ភូមិ​គ្រឹះ ឲ្យ​បាន​សមរម្យ​និង​គេ​ពីព្រោះ​សព្វថ្ងៃ​មិន​ទាន់​មាន​លំនៅ​ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ក្រោយ​ពេល​ចូល​និវត្តន៍​មក​គឺ​ស្នាក់​នៅ​ជាមួយ​កូន​នៅ​ភ្នំពេញ ។

គាត់​និយាយ​ថា ពេល​នេះ​ត្រូវ​រៀបចំ​ដី​នេះ​វា​ប៉ះ​និង​សំណង់​អាង​ទឹក​ដែល​មាន​សភាព​ទ្រុឌទ្រោម​នេះ ទើប​ខ្ញុំ​ជា​ម្ចាស់​កម្មសិទ្ធិ​សុំ​ទៅ​អាជ្ញាធរ​គ្រប់​ថ្នាក់​រហូត​ដល់​ខេត្ត ក្រោយមក​ក៏​មាន​ក្រុមការងារ​របស់​គណៈកម្មការ​រដ្ឋបាល​ខេត្ត​ចុះ​មក​ពិនិត្យ​និង​វាយតម្លៃ​ថា ខ្ញុំបាទ​មាន​ឯកសារ កាន់កាប់​ត្រឹមត្រូវ​មិន​ប៉ះពាល់​និង​កម្មសិទ្ធិ​របស់​រដ្ឋ​ទេ ហើយ​ម្យ៉ាងវិញទៀត សំណង់​នេះ​កាន់តែ​ចាស់​ទ្រុឌ​ខ្លាំង​អាច​បង្ក​ហានិភ័យ​ទៅ​ថ្ងៃ​ណាមួយ​ទើប​ក្រុមការងារ​និង​ជា​គណៈកម្មការ​វាយតម្លៃ​អនុញ្ញាត​ឲ្យ​ខ្ញុំបាទ​ជា​ម្ចាស់​រុះរើ​តែ​ម្តង​ទៅ ៕ ​

អត្ថបទសរសេរ ដោយ