រួម​មតិយោបល់​លើក​ឡើង​រាល់​ចំណុចខ្លាំង​ខ្សោយ និង​ធ្វើ​ឲ្យ​រីក​ចម្រើន​របស់​អង្គភាព


ខេត្តបាត់ដំបង ៖ យោធភូមិ​ភាគ​ទី​៥ បូក​សរុប​ការងារ​ខែវិច្ឆិកា បន្ត​ខែធ្នូ ឆ្នាំ​២០១៨ យោធភូមិ ភាគ​ទី​៥ ថៃ្ង​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ​មាន​ប្រជុំ​បូក​សរុប​ការងារ​យោធា សន្តិសុខ ប្រចាំខែ វិច្ឆិកា ផ្សព្វផ្សាយ ផែនការ ការងារ យោធា សន្តិសុខ​ខែធ្នូ ឆ្នាំ​២០១៨ ។

ដែលស្ថិត​ក្រោម អធិបតីភាពរបស់លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន​.​សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ នឹង​បាន​ចូលរួម​មាន លោក​ឧត្តមសេនីយ៍ឯក ផា​ន់ សាម​ន្ថា នាយ​រង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការ​ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​៥ អស់លោក​អនុប្រធាន​ក្រុមការងារ ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា​អគ្គមេបញ្ជាការ ឯកឧត្តម​មេបញ្ជាការ​មេបញ្ជាការ​រង​កងពលតូច តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត សេនាធិការ​រង​នឹង​នាយទាហាន​សរុប​៧៦​នាក់ ។

លោក​ឧត្តមសេនីយ៍ត្រី មូល សុ​ភី នាយ​រង​សេនាធិការ​យោធភូមិ​ភាគ បាន​អាន​របាយការណ៍​ការងារ ប្រចាំខែ​វិ​ចិ្ឆ​កា នឹង​ទិស​ដៅ​បន្ត​ខែធ្នូ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា ការងារ​ដឹកនាំ​សម្រាប់​យោធភូមិ​ភាគ​ទី​៥ បាន​ដំណើ​ការ​ជា​ជំហាន​ៗ នឹង​អនុវត្តន៍​ស្រប​តាម​ទិស​ដៅ​របស់​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ បញ្ជាការដ្ឋាន​កង​ទ​ព័​ជើ​ងេ​គាក​បាន​ដាក់​ចេញ ។


ដោយឡែក​ការ​កសាង​ពង្រឹងកម្លាំង​អង្គភាព​យោធភូមិ​ភាគ​ទី​៥​បាន​ធ្វើ​សំណើរ​តែងតាំង​ផ្លាស់​ប្តូរ​មុខងារ នាយទាហាន​ចំនួន​០៩​នាក់​បាន​ទទួល​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​កាត់​យោធិន​ប្រភេទ​២ ចេញពី​ការ​គ្រប់គ្រង​១៣១​នាក់ បញ្ជូន​ពាក្យ​សិស្ស​និស្សិត​ត្រៀមប្រឡង​ចូល នាយទាហាន​សកម្ម​ជំនាន់​ទី​២៣ នាយ​ទាហានជើងគោក​ជំនាន់​ទី​១១ នាយទាហាន​បន្តវេន​ជំនាន់​ទី​១២ សរុប​១១៥៥​នាក់ លើ​ការងារ​ធ្វើ​ទស្សន កិច្ច​សិក្សា​ថ្នាក់​វរ​សេនា​តូច កងអនុសេនាធំ នឹង​ថ្នាក់​ប្រហាក់ប្រហែល​បាន​០៦​អង្គភាព ក្នុងភូមិ​សាស្ត្រ តំបន់​១​តំបន់​២ តំបន់​៣ តំបន់​៤ និង​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ ។


ដោយឡែក​ការងារ​ហ្វឹកហ្វឺន​បិទ​វគ្គ​ហ្វឹកហ្វឺន​០៣​វគ្គ​សិក្ខាកាម​៥៩០​នាក់ ហ្វឹកហ្វឺន​ចាស់​០៣​វគ្គ សិក្ខ​កាម ៥៨៣​នាក់ ការងារ​អប់រំ​ចិត្តសាស្ត្រ អប់រំ​នយោបាយ​ចិត្តសាស្ត្រ​៦២ លើក​ចូលរួម​ស្តាប់ ៦៩៨៧​នាក់ អប់រំ​ផ្សព្វផ្សាយ​គ្រប់​រូបភាព​បាន​៣១៩​លើក ចូលរួម​ស្តាប់​២៣៣៩៤​នាក់ អប់រំ​ប្រជាពលរដ្ឋ​១៤​លើក ចូលរួម​ស្តាប់​១៤២​នាក់ និង​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី​ៗ​របស់​ជាតិ​បទដ្ឋាន​គតិយុត្តិ​នានា​បានជា​ប្រចាំ​ជាមួយ​នាះ​ដែរ ថ្នាក់ដឹកនាំ​គ្រប់​កងឯកភាព​បាន​ចូលរួម​មតិយោបល់​លើក​ឡើង​រាល់​ចំណុចខ្លាំង​ខ្សោយ​នឹង​កា​រវិ​វត្ត​រីក​ចម្រើន​របស់​អង្គភាព ដើម្បី​ធ្វើ​ជា​បទ​ពិសោធន៍​អនុវត្តន៍​សម្រាប់ ខែ​បន្ត​ទទួល​បាន​លទ្ធផល​ល្អ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៤:០៣ | ក្នុងស្រុក

សារលិខិត​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ​ខួបកំណើត​គម្រប់៦៤ឈាន​ចូល៦៥ឆ្នាំ

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ