សង្វេគ​ណាស់​! លោកតា​ម្នាក់​បាត់បង់​ជីវិត​នៅ​កណ្តាលផ្លូវ​ជាតិ​លេខ​៥​យ៉ាង​អាណោចអាធ័ម


ខេត្តកំពង់ឆ្នាំង​៖ បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​បុក​ជាមួយ​កង់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦២​និង​៦៣​ត្រង់​ចំណុច​ខាង​មុខ​សាលា​បឋម​សិក្សា សូរ្យ​វង្ស ស្ថិត​ក្នុងភូមិ សូរ្យ​វង្ស ឃុំ តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ែ​ន គល់ ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៌ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២K-៥៩៩០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​បាន​ជិះ​កង់​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត តាម​បណ្តោយ​ផ្លូវជាតិ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ជន​រង​គ្រោះ​ក៍បាន​ជិះ​កង់​ឆ្លងថ្នល់​មិន​បាន​ប្រុង​ប្រយ័ត្ន ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​បុរស​រង​គ្រោះ​ខាងលើ​ប៉ើង​ជា​ច្រើន​ម៉ែត្រ បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់​ញតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

បច្ចុប្បន្ន​រថយន្ត និង​កង់​ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​ចរាចរណ៍​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី ។

សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ខាងលើ​បណ្តាល​មក​ពី​បុរស​រង​គ្រោះ​ជិះ​កង់​ឆ្លងថ្នល់​មិន​ប្រយ័ត្ន ចំណែក​ភាគី​ខាង​រថយន្ត​មាន​កំហុស​ត្រង់​ធ្វើ​ដំណើរ​ដល់ទី​ប្រជុំជន​ហើយ​នៅ​តែ​បើកបរ​ក្នុង​ល្បឿន​លឿន​ខុសច្បាប់​កំណត់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៤:០៣ | ក្នុងស្រុក

សារលិខិត​ជូនពរ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្ស​ប្រារព្ធ​ខួបកំណើត​គម្រប់៦៤ឈាន​ចូល៦៥ឆ្នាំ

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ