ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ថា ក្រុមប្រឆាំង​បែកបាក់​ផ្ទៃក្នុង​ខ្លួនឯង តែ​ដើរ​ចោទ​គេ​បំបែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​បាន​អះ អាង​ថា​អតីត​បក្ស​ប្រឆាំង​បែកបាក់​ផ្ទៃក្នុង​ដោយ​ខ្លួនឯង តែ​ដើរ​ចោទប្រកាន់​គេ​បំបែក​ខ្លួន​ទាំង​ខុស​ទទឹងទិស ។ លោក សុខ ឥ​សាន…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​បាន​អះ អាង​ថា​អតីត​បក្ស​ប្រឆាំង​បែកបាក់​ផ្ទៃក្នុង​ដោយ​ខ្លួនឯង តែ​ដើរ​ចោទប្រកាន់​គេ​បំបែក​ខ្លួន​ទាំង​ខុស​ទទឹងទិស ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៧ ធ្នូ ថា ផ្ទៃក្នុង​ខ្លួនឯង​មិន​ចុះសម្រុង​គ្នា​កុំ​បន្ទោស​ថា មក​ពី​អ្នក​ដទៃ​បំបែកបំបាក់ ។ អតីត​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បង្ខំ​រវាង​សារធាតុ​ពីរ​ដែល​មិន​ស៊ីគ្នា​តាំងពី​ដើម​មក​ប្រៀប​បាន​ដូច​ទឹក និង​ប្រេង​ទោះបី​ដាក់​ក្នុង​ដប​តែ​មួយ​ក្រឡុក​ឲ្យ​ចូល​គ្នា​ក៏​មិន​អាច​រលាយ​ចូល​គ្នា​បាន​ដែរ ។ ដូច្នេះ​ហើយ​បានជា​តាំងពី​កើតមក​នា​ឆ្នាំ​២០១២ សមាសធាតុ​ទាំង​ពីរ​នៅ​តែ​មាន​ទំនាស់​គ្នា ខ្វែងគំនិត​គ្នា​ជាប់​ជា​និច្ច​ទោះបី​ចៅហ្វាយ​ធំ​នៅ​ឯលិច​មេឃ​ខិតខំ​ចាប់​បញ្ចូល​គ្នា​យ៉ាងណា​ក្តី ។ លោក​បញ្ជាក់​ថា «​បញ្ហា​សំខាន់​ការ​បែកបាក់​មិនមែន​បណ្តាល​មក​ពី​កត្តា​ខាងក្រៅ​ទេ តែ​បណ្តាល​មក​ពី​កត្តា​ផ្ទៃក្នុង​យ៉ាង​ច្បាស់​ជាក់ស្តែង គឺ​ជន​ដែល​អួតខ្លួន​ថា ជា​អ្នក​ប្រជាធិបតេយ្យ​ជន​ស្នេហា​ជាតិ​ក្លែងក្លាយ​នោះ​ហើយ គឺជា​អ្នក​ប្រើ​ឧបាយកល​ដណ្តើម​ឥទ្ធិពល​លើ​ម្ខាង​ទៀត​នោះ​ហើយ​ជា​អ្នក​បំបែកបំបាក់ ។

បើ​ផ្ទៃក្នុង​ជា​អ្នក​បំបែក​មិន​អាច​រក​វិធី​ណា​មក​ទប់ទល់​មិន​ឲ្យ​បែក​បាន​ទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា ការ​បែកបាក់​ផ្ទៃក្នុង​របស់​អតីត​បក្ស​ប្រឆាំង​នេះ​វា​ជា​សារជាតិ​ដែល​កើត​ចេញពី​ហ្សែ​ន ដែល​មាន​តាំងពី​កំណើត​មក ។ ហេតុនេះ បើ​ខ្លួនឯង​មិន​ខ្មាស់​ទេ ចូរ​កុំមក​បន្ទោស​លើ​អ្នក​ដទៃ ។ ហើយ​អ្នកវិភាគ​អគតិ​លំអៀង​កុំ​ខិតខំ​បំភាន់​មតិ​សាធារណ​ឲ្យ​សោះ​អត់​ប្រយោជន៍​ទេ ។ លោក សុខ ឥ​សាន ក៏​បាន​លើក​ឡើង​ថា​អ្វី​ៗ​នៅ​កម្ពុជា មិន​អាស្រ័យ​លើ​ការ​និយាយ​ដោយ​អគតិ​របស់​អ្នកវិភាគ​មួយ​ចំនួន​នោះ​ទេ ។ ដើម្បី​បំភាន់​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​ចំពោះ​សភាពការណ៍​ដែល​កំពុង​វិវត្តន៍​នៅ​កម្ពុ​ជានា​ពេល​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ខ្លះ​បាន និង​កំពុង​ផ្សាយ​បំពុល​សភាពការណ៍​តាម​រយ​:​ការ​ធ្វើ​សម្ភាសន៍​ជាមួយ​អ្នកវិភាគ​មួយ​ចំនួន​ដែល​មាន​ចរិត​លំអៀង​នយោបាយ និង​មាន​កំហឹង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​បន្ថែម​ថា តាម​ការ​និយាយ​របស់​អ្នកវិភាគ​ទាំងនេះ​អ្វី​ៗ​នៅ​កម្ពុជា និង​អ្វី​ៗ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ​នោះ​សុទ្ធតែ​ខ្មៅ​ងងឹត និង​ជា​ល្បិច​កល​ទាំងអស់ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​រាជរដ្ឋាភិបាល​នឹង​នៅ​តែ​ដើរ​តាម​គន្លង​នៃ​ផែនការ​ការងារ​ដែល​បាន​កំណត់​ស្រប​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដើម្បី​ឈាន​ទៅ​សម្រេច​ជោគជ័យ​ក្នុង​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នីតិរដ្ឋ និង​ការ​បង្រួបបង្រួម​ជាតិ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ចោទ​លើក​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច​ថា ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​ក្រុម​លោក កឹ​ម សុខា និង​លោក ។

គួរ​ឮ​ក​ផង​ដែរ​ថា ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​នេះ បន្ទាប់​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ចង់​ឲ្យ​ស្ថានការណ៍​នយោបាយ​មាន​ល្អ​ប្រសើរ​វិញ ។ ជាមួយ​គ្នា​នោះ​ដែរ​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៨០​រូប​បាន​ស្នើ​សុំ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទូ​ន​) ដើម្បី​បើកផ្លូវ​ដល់​អ្នកនយោបាយ​ប្រឆាំង​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់ ឬ​បម្រាម​ធ្វើ​នយោបាយ​៥​ឆ្នាំ ឲ្យ​មាន​សិទ្ធ​ធ្វើ​នយោបាយ​វិញ​តាមរ យៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី​ថ្វាយ ព្រះមហាក្សត្រ ដើម្បី​ផ្តល់​សុពលភាព ឬ​ដក​បម្រាម​អ្នកនយោបាយ​ទាំងនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ