ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ​! ប្រញាប់​ម្ល៉េះ បំពាន​ភ្លើង​ហើយ បង្ក​គ្រោះ​ធំ​ដល់​គេ​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បោះពួយ​ទាំង​បំពាន​ភ្លើង​សញ្ញា​ជ្រុល​ទៅ​បុក​បុរស​ជា​កម្មករ​អូស​រទេះ​បន្លែ​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង ហើយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​ស្លាប់ ចំណែក​រថយន្ត​បង្ក​ព្យា​យាម​​​រត់គេច ហើយ​ត្រូវ​សមត្ថកិច្ច​តាម​រក​ឃើញ ដែល​កើតឡើង​កាលពី​ម៉ោង​៦​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បោះពួយ​ទាំង​បំពាន​ភ្លើង​សញ្ញា​ជ្រុល​ទៅ​បុក​បុរស​ជា​កម្មករ​អូស​រទេះ​បន្លែ​ម្នាក់​កំពុង​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង ហើយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​ស្លាប់ ចំណែក​រថយន្ត​បង្ក​ព្យា​យាម​​​រត់គេច ហើយ​ត្រូវ​សមត្ថកិច្ច​តាម​រក​ឃើញ ដែល​កើតឡើង​កាលពី​ម៉ោង​៦​និង​១០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ដើម​គ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​និង​ផ្លូវ​លេខ​៣៣៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។

សព​បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ អែម រស្មី អាយុ​៤៥​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​អូស​រទេះ​បន្លែ​នៅ​ផ្សារ​នាគ​មាស ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​បាន​លី​ស្រា​បៀរ​មួយ​កេស ធ្វើ​ដំណើរ​ថ្មើរជើង​ចេញពី​ផ្សារ​ដើម​គ ដើរ​ឆ្លងផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ លុះ​ដើរ​ឆ្លង​បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-7000 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ពី​ត្បូង​ទៅ​ជើង ដោយ​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍​ក្នុង​ល្បឿន​យ៉ាង​លឿន រួច​ក៏​ជ្រុល​ទៅ​បុក​បុរស​រង​គ្រោះ​ខាងលើ​ពេញទំហឹង ថែម​ទាំង​បើក​កិន​ពីលើ​បុរស​រង​គ្រោះ បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​តែ​ម្តង។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​ក៏​ព្យាយាម​បន្តដំណើរ​បើក​រត់គេច​ខ្លួន​ទៅ​ខាង​មុខ រួច​ទៅ​ឈប់​ចត​នៅ​ក្នុង​ខារ៉ាអូខេ «​ដាប់​ប៊ែ​ល​យូ​» តាម​បណ្តោយ​ផ្លូវ​លេខ​២៣០ ក្នុង​សង្កាត់​ផ្សារ​ដើម​គ​។ បន្ទាប់​មក​ក៏​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​ចេញ​ទៅ​បាត់ ដោយ​បន្សល់​ទុក​តែ​រថយន្ត​បង្ក​នៅ​ក្នុង​ខារ៉ាអូខេ​នោះ​។ ដោយ​ឡែក​បុរស​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត តែ​ជា​អរ​កុ​លស​ខណៈ​ដឹក​ទៅ​ដល់​បុរស​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ហើយ​។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ដោយ​ឡែក​​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តកណ្ដាល ដែល​ជា​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ